Insurance

728x90

បបួលគ្នាផឹកសុីទទួលទេវតា ដល់ពេលស្រវឹង ទាស់សំដីគ្នាឈានដល់ទាញកាំបិតកាប់ដាច់បំពង់ក បាញ់ឈាមជោគដីប្រកាច់ស្លាប់មួយរំពេច

(ខេត្តរតនគិរី)៖ បុរសជនជាតិទំពូនវ័យក្មេងចាស់២នាក់ ផឹកស៊ីទទួលទេវតាឆ្នាំថ្មី ពេលស្រវឹងចាប់ផ្តើមទាស់សំដីនឹងគ្នា បុរសវ័យក្មេងស្ទុះទៅយកកាំបិតកាប់ចំបំពង់ក ដៃគូទំនាស់ដួលលើថ្នល់ហូឈាមខ្សោះប្រកាចើស្លាប់មួយរំពេច។ ករណីមនុស្សឃាតនេះ បានកើតឡើងនៅ ល្ងាច ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិកាមែន ឃុំសាមគ្គី ស្រុកអូរជុំ។

មុនពេលកើតហេតុ អ្នកទាំង២បានជួបជុំគ្នា ផឹកស៊ីទទួលទេវតាឆ្នាំថ្មី លុះស្រវឹង ស្រវឹងជោគជាំក៏ទាស់ពាក្យសំដីគ្នា ។ ពេលនោះជនបង្កបានស្ទុះទៅយកកាំបិតផ្គាក់ មកកាប់ជនរងគ្រោះ ចំបំពង់.កបណ្តាលឱ្យហូរឈាមស្រោចពេញផ្លូវស្លាប់ភ្លាមៗ។

កម្លាំងអធិការនគរបាលស្រុកអូរជុំ និងកម្លាំងប៉ុស្តិ៍ បានចុះមកដល់កន្លែង កើតហេតុ ហេីយបានឃាត់ខ្លួនជនសង្ស័យ នាំយកមកអធិការដ្ឋាននគរបាលស្រុកអូរជុំ ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់៕


http://bit.ly/2v58aNo
បបួលគ្នាផឹកសុីទទួលទេវតា ដល់ពេលស្រវឹង ទាស់សំដីគ្នាឈានដល់ទាញកាំបិតកាប់ដាច់បំពង់ក បាញ់ឈាមជោគដីប្រកាច់ស្លាប់មួយរំពេច បបួលគ្នាផឹកសុីទទួលទេវតា ដល់ពេលស្រវឹង ទាស់សំដីគ្នាឈានដល់ទាញកាំបិតកាប់ដាច់បំពង់ក បាញ់ឈាមជោគដីប្រកាច់ស្លាប់មួយរំពេច Reviewed by yim PH on 8:03 PM Rating: 5

Entertainment

ads
Powered by Blogger.