Insurance

728x90

ហៃឡែនឌ័រ បុកគូទឡានដឹងដី បើកទិសខ្វែងគ្នាចំពេញទំហឹង របួសធ្ងន់ម្នាក់

(ភ្នំពេញ)៖ ចៅសង្កាត់ម្នាក់បើករថយន្តហៃឡែនឌ័រ ទៅបុកកន្ទុយឡានដឹកដី ខណៈកំពុងធ្វើដំណើខ្វែងទិសគ្នា កាលពី វេលាម៉ោ១៣ និង២០នាទីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ តាមបណ្តោយមហាវិថីឈ្នះឈ្នះ ត្រង់ចំណុចខាងមុខការដ្ឋានរណ្តៅដី តាកៅ ក្នុងភូមិកប់ស្រូវតូច សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

នៅមុនពេលកើតហេតុ រថយន្តម៉ាកហ៊ីណូ HINO ដឹកដីខាងលើ បើកបរក្នុងទិសពីជើងទៅត្បូង តាមបណ្តោយផ្លូវលំ ចេញពីការដ្ឋានរណ្តៅដីតាកៅ។ មកដល់ចំណុចកើតហេតុ បានបើកឡើងមហាវិថីឈ្នះឈ្នះ ដើម្បីឆ្លងផ្លូវ ក៏ត្រូវរថយន្តម៉ាកហៃឡែនឌ័រ បើកដោយ លោកចៅសង្កាត់គោករការ តាមបណ្តោយមហាវិថីឈ្នះឈ្នះ ទិសដៅពីលិចទៅកើត ខ្វែងគ្នា ជ្រុលទៅបុកគូថរថយន្តហ៊ីណូពីខាងឆ្វេងពេញទំហឹង បណ្តាលរថយន្ត ហ៊ីណូ អូស ហៃឡែនឌ័រ ពីផ្លូវម្ខាងទៅម្ខាង បង្កឱ្យចៅសង្កាត់គោកការម្នាក់របួសធ្ងន់ និងរថយន្តខូចខាតយ៉ាងដំណំ។ ភ្លាមនោះតៃកុងរថយន្ត ហ៊ីណូ គេចខ្លួនបាត់។

សមត្ថកិច្ចបញ្ជាក់ថា រថយន្តដឹកដីម៉ាក ហ៊ីណូ ពណ៌បៃតង ពាក់ស្លាកលេខ ចង្កូតស្តាំ PP-2236 ធ្វើដំណើរលើផ្លូវលំពីជើងទៅត្បូង ក្នុងគោលបំណងឆ្លងមហាវិថីឈ្នះឈ្នះ បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ។ ចំណែករថយន្តម៉ាកហៃឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2Y-2249 ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច បើកបរដោយចៅសង្កាត់គោករការឈ្មោះ សាំង ស៊ិន ភេទប្រុស អាយុ ៥៧ឆ្នាំ ស្នាក់នៅភូមិច្រេស សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ (របួសធ្ងន់)។

ជនរងគ្រោះ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត រីឯរថយន្តទាំងពីរគ្រឿង ត្រូវសមត្ថកិច្ចមូលដ្ឋាន ទាក់ទងសមត្ថកិច្ចជំនាញ មកវាស់វែង យកទៅរក្សាទុកនៅ ការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ៕


http://bit.ly/2IE3NBR
ហៃឡែនឌ័រ បុកគូទឡានដឹងដី បើកទិសខ្វែងគ្នាចំពេញទំហឹង របួសធ្ងន់ម្នាក់ ហៃឡែនឌ័រ បុកគូទឡានដឹងដី បើកទិសខ្វែងគ្នាចំពេញទំហឹង របួសធ្ងន់ម្នាក់ Reviewed by yim PH on 9:00 AM Rating: 5

Entertainment

ads
Powered by Blogger.