Insurance

728x90

ស្លាប់១២នាក់ និងរបួស២៧នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស ថ្ងៃទី២៣ ខែឧសភាម្សិលមិញ

(ភ្នំពេញ)៖ កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន២០លើក បណ្ដាលឲ្យមនុស្សស្លាប់១២នាក់, របួស ស្រាល១០នាក់ និងរបួសធ្ងន់១៧នាក់ នេះបើយោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង២០លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន១៤គ្រឿង, រថយន្ដធំ៣គ្រឿង និងរថយន្តតូច១៥គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ល្បឿន, មិនគោរសិទ្ធិ, មិនប្រកាន់ស្ដាំ, ប្រជែង, និងបត់គ្រោះថ្នាក់។

សូមបញ្ជាក់ថា រយៈពេល២៣ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ កើតឡើង២៦៦លើក, បណ្ដាលឲ្យមនុស្សស្លាប់ចំនួន១២១នាក់ របួសធ្ងន់២៥៩នាក់ និងរបួសស្រាល ១៣០នាក់៕


http://bit.ly/2EtvcTc
ស្លាប់១២នាក់ និងរបួស២៧នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស ថ្ងៃទី២៣ ខែឧសភាម្សិលមិញ ស្លាប់១២នាក់ និងរបួស២៧នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស ថ្ងៃទី២៣ ខែឧសភាម្សិលមិញ Reviewed by yim PH on 9:57 AM Rating: 5

Entertainment

ads
Powered by Blogger.