បើករថយន្តលឿនពេករេទៅបុករះរ៉ឺម៉កកង់បី និងម៉ូតូ១គ្រឿងបណ្ដាលឱ្យរបួស៣នាក់
(ភ្នំពេញ)៖ បើករថយន្តកាមរីហាយប្រីតលឿនពេករេទៅបុករះម៉ូតូកង់បី១គ្រឿងម្ចាស់ម្នសក់របួសធ្ងន់ និងអ្នកជិះម៉ូតូ ZoomerX ប្រុសស្រី២នាក់ទៀតរងរបួសផងដែ។ហេតុការណ៍បានកើតឡើងនៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រមទល់មុខក្រុមហ៊ុនម៉ាសឺដេស ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យកាលពីវេលាម៉ោង៩យប់ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ ។
ក្រោយកើតហេតុបុរសម្នាក់ភាគីខាងម្ចាស់រ៉ឺម៉កម៉ូតូត្រូវបានសាច់ញាតិបងប្អូនខាងម្ចាស់រថយន្តបង្កដឹកទៅមន្ទីរពេទ្យ និងចេញថ្លៃព្យាបាលទាំងស្រុងទៅលើជនរងគ្រោះ។បន្ទាប់មកសមត្ថកិច្ចបានចុះមកដល់ហើយធ្វើការវាស់វែងយករថយន្តបង្ក រ៉ឺម៉កម៉ូតូរងគ្រោះ និងម៉ូតូZoomerXទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យរង់ចាំភាគីទាំងសងខាងចូលខ្លួនដោះស្រាយតាមក្រោយ ៕

http://bit.ly/2W4yxhx
បើករថយន្តលឿនពេករេទៅបុករះរ៉ឺម៉កកង់បី និងម៉ូតូ១គ្រឿងបណ្ដាលឱ្យរបួស៣នាក់
Reviewed by yim PH
on
10:15 AM
Rating:

