Insurance

728x90

ជនជាតិចិនបើករថយន្ត RAV4 បុករថយន្តពីរគ្រឿងចតស្ងៀម រងការខូចខាត

(ភ្នំពេញ​)៖ បុរសជនជាតិចិនម្នាក់ ទំនងស្រវឹងបើករថយន្ត RAV4 ​ក្នុងល្បឿនលឿនរេចង្កូតទៅបុករថយន្តកាមរី ហាយប្រ៊ីត ដែលចតស្ងៀម រួចរុញទៅបុករថយន្តស៊េរីទំនើបមួយគ្រឿងទៀត បណ្តាលរងការខូចខាត។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង២ និង២០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី១៨ ខែឧសភា​ ឆ្នាំ២០១៩​ នៅចំណុចគល់ស្ពានអាកាស ឥន្ធនូខាងលិច ស្ថិតក្នុងសង្កាត់ទន្លេបាសាក់​ ខណ្ឌចំការមន​ ។

តាមសាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ រថយន្តម៉ាកកាមរីហាយប្រីត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AR- 1167 និងរថយន្តម៉ាកTUCSON. ពណ៌ខ្មៅ​ ពាក់ស្លាកលេខ ភ្នំពេញ2AZ- 2563 ចតស្ងៀម​ នៅលើដងផ្លូវមុខសណ្ឋាគារ​ អេនិក​ប៊ូនិក​ ក្នុងទិសដៅពីកើតទៅលិច​ ក្រោយមកស្រាប់តែមានរថយន្តម៉ាក RAV4 ពណ៌ទឹកប្រាក់​ពាក់ស្លាកលេខ ភ្នំពេញ 2AY- 9816 បើកបរដោយបុរសជនជាតិចិនម្នាក់ ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនសង្ស័យស្រវឹង បានរេចង្កូតទៅបុករថយន្តហាយប្រីតរុញទៅបុករថយន្តម៉ាក TUCSON បណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ ។

ក្រោយកើតហេតុភាគីទាំងសងខាងបានសម្របសម្រួលដោយភាគីបង្កចេញថ្លៃជួសជុលទៅភាគីរងគ្រោះដើម្បីបញ្ចប់រឿង ៕


http://bit.ly/2EjN6rB
ជនជាតិចិនបើករថយន្ត RAV4 បុករថយន្តពីរគ្រឿងចតស្ងៀម រងការខូចខាត ជនជាតិចិនបើករថយន្ត RAV4 បុករថយន្តពីរគ្រឿងចតស្ងៀម រងការខូចខាត Reviewed by yim PH on 3:48 PM Rating: 5

Entertainment

ads
Powered by Blogger.