Insurance

728x90

អ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅក្នុងខែឧសភា មានចំនួន១៥៥នាក់ និង៥០៤នាក់រងរបួស !

(ភ្នំពេញ)៖ របាយការណ៍គ្រោះថ្នាក់ចរាចរណ៍ ដែលនាយក ដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈនៃអគ្គស្នងការនគរបាលជាតិបានឱ្យដឹងថា នៅក្នុងឧសភា ឆ្នាំ២០១៩នេះ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសមានចំនួន៣៤៨លើក ឆក់យកជីវិតមនុស្ស ១៥៥នាក់ និង៥០៤នាក់រងរបួសធ្ងន់ស្រាល។

មូលហេតុចំបងៗដែលបង្កគ្រោះថ្នាក់ចរាចរណ៍រួមមាន៖ បើកល្បឿនលឿន មិនគោរពសិទ្ធិ មិនប្រកាន់ស្តាំ ប្រជែង បង្កគ្រោះថ្នាក់ ស្រវឹង និងកត្តាយានយន្ត។ រាជធានី-ខេត្តដែលមានគ្រោះថ្នាក់ចរាចរណ៍ច្រើនជាងគេ៖ រាជធានីភ្នំពេញ បន្ទាយមានជ័យ កំពង់ស្ពឺ ព្រៃវែង កណ្តាល និងព្រះសីហនុ៕


http://bit.ly/2W9fin2
អ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅក្នុងខែឧសភា មានចំនួន១៥៥នាក់ និង៥០៤នាក់រងរបួស ! អ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅក្នុងខែឧសភា មានចំនួន១៥៥នាក់ និង៥០៤នាក់រងរបួស ! Reviewed by yim PH on 6:10 PM Rating: 5

Entertainment

ads
Powered by Blogger.