Insurance

728x90

ល្បែងភ្នាល់ទឹកភ្លៀង ចាប់ផ្ដើមលេងកក្រើកក្រុងបាត់ដំបង តែគ្មានអាជ្ញាធរនិងសមត្ថកិច្ចណា បង្ក្រាបឡើយ!

(ខេត្តបាត់ដំបង) ៖ មានសេចក្តីរាយការណ៍ថា ជាទម្លាប់ឱ្យតែដល់រដូវវស្សាភ្លៀងធ្លាក់ចូលមកដល់ ល្បែងភ្នាល់ទឹក ភ្លៀង បានបើកដំណើរការលេងយ៉ាងរលូន និងគគ្រឹក គគ្រេងបំផុតជារៀងរាល់ឆ្នាំ គឺចាប់ពីខែមិនាដើមឆ្នាំនេះមក។ ល្បែងស៊ី សងនេះលេងរាប់សិនឆ្នាំមកហើយគ្មានអាជ្ញាធរ និងសមត្ថកិច្ចណាបង្ក្រាបសោះ សង្ស័យជាឆ្នាំងបាយហើយមើលទៅ ។ គេសង្កេតឃើញថាទោះបីត្រូវផ្លាស់ប្ដូរអភិបាល ខេត្ត ស្នងការ ឬក៏ជាមេបញ្ជាការកងរាជអាវុធ ហត្ថ ប៉ុន្មាន កញ្ឆេរទៀតក៏ដោយ ក៏គេមិនដែលឃើញឯកឧត្តម អ្នកធំទាំងនោះធ្វើកាបង្ក្រាបឡើយ បើទោះជាផ្ទុយសេចក្តីណែនាំ របស់ក្រសួងមហាផ្ទៃក៏ដោយ។

ប្រជាពលរដ្ឋដែលមិនពេញចិត្តឱ្យមានបនល្បែងស៊ីសងនេះបានរាយការណ៍មកថា នៅឆ្នាំ២០១៩នេះ ល្បែងភ្នាល់ទឹកភ្លៀង អ្នកដែលដេញថ្លៃ គ្រប់គ្រងផ្ដាច់មុខ គឺបានទៅលើ លោក តាល់ ដែលជាថៅកែល្បែងទឹកភ្លៀងដុះស្លែទៅហើយ ដោយឮថាចំណាយលុយរត់ការឱ្យសមត្ថកិច្ចតូច- ធំគ្រប់លំដាប់ក្នុងខេត្តបាត់ដំបងនេះ រាប់ម៉ឺនដុល្លារ ដើម្បីអាចដំណើរការ បើកលេងចាក់ភ្នាល់បានយ៉ាងរលូន។ ហើយឥឡូវនេះ ល្បែងភ្នាល់ទឹកភ្លៀង បាននិងកំពុងចាប់ផ្ដើមភ្នាល់ចាក់ភ្លូកទឹក ភ្លូកដី ចាប់តាំងពី ដើមខែមីនា ឆ្នាំ២០១៩នេះមកម្ល៉េះ ។

លោក តាល់ មេបនល្បែងលេងភ្នាល់ ទឹកភ្លៀង ដ៏ធំនេះ បាន និយាយប្រាប់គេឯងថា ការភ្នាល់ទឹកភ្លៀង តាមទម្លាប់ គឺគេលេងនៅ ដើមខែឧសភានោះទេ ប៉ុន្តែឆ្នាំនេះ អ្វីដែលពួកគេចាប់ផ្ដើម ដំណើរការលេងនោះ គឺតាំងពីខែមីនាមកម្ល៉េះ គឺជាការប្រមូលជើងអ្នកលេងដើម្បី កុំឱ្យរត់ទៅលេង កន្លែងផ្សេង។ ម្យ៉ាងវិញទៀតការបើកលេងនេះ គ្រាន់តែជាការប្រមូល ប្រាក់ ដើម្បីទូទាត់ឱ្យសមត្ថកិច្ច និងអាជ្ញាធរសម្រាប់ ដោះស្រាយ ដែលចាប់ផ្ដើមពេញទី គឺក្នុង ខែឧសភា ឆ្នាំ២០១៩តែប៉ុណ្ណោះ ។

នៅរដូវក្រុមអ្នកលេងភ្នាល់ទឹកភ្លៀង គេប្រើ អាយកូមធ្វើទំនាក់ទំនងគ្នាចាក់ និងស៊ីសងឆ្វាត់ឆ្វែងនៅតាមទីប្រជុំជន
អ្នកលេងភ្នាល់ទាំងអស់ គេប្រើភាសា «ម៉ូ »ដូចជា មួយខាំ ស្មើ១០០ដុល្លារ ១គីឡូស្មើ១០០០ដុល្លារ , មួយកៅស៊ូ ស្មើ១ម៉ឺនដុល្លារ ជាដើម។ ល។ … ហើយការចាក់ភ្នាល់ជាលុយនោះ គឺពួកគេ ដាក់ ក្រដាស ដើម្បី ស៊ីសង ប៉ុន្តែគេគោរពតម្លៃនោះ ចំណែកអគារទីតាំងវិញ គឺមិន មាន អគារណាមួយច្បាស់លាស់ នោះ ទេ ដោយពួកគេចល័តទៅលេងលើអគារខ្ពស់ៗជាច្រើនអគារ ប៉ុន្តែទីតាំងដែលជាគោលដៅ គឺស្ថិតនៅ ម្តុំ ខាងក្រោយ ផ្សារ (ភូ ពុយ )ឬ ខាងក្រោយ វត្ត ទួល ដូន ប៉ុក ក្នុងភូមិ អញ្ចាញ សង្កាត់អូរចារ ក្រុង បាត់ដំបង ។

ប្រភពបានបន្តទៀតថា ល្បែងភ្នាល់ទឹកភ្លៀងនេះ ក្រុមអ្នកលេងល្បែងភ្នាល់ចាក់ ចំនួនតាំងពី ១០០ដុល្លារ រហូត ដល់ទៅរាប់ម៉ឺនដុល្លារឯណោះ អ្នកខ្លះចាញ់បោសគូទខោ ធ្លាក់ខ្លួនក្ររហាម ក្លាយជាជនប្រព្រឹត្តិល្មើសក្នុងសង្គមដូច ជា ប្រើហិង្សាក្នុងគ្រួសារ ចោរ លួច ឆក់ ប្លន់ ដែលធ្វើឱ្យសង្គមស្អប់ខ្ពើមជាទីបំផុត។ ប្រភពបន្តទៀតថាពួកអ្នកញៀនល្បែងទាំងអស់នោះ មួយភាគធំជាអាជីវករ មន្ដ្រីរាជការ ថៅកែ ឧកញ៉ា មានគ្រប់លំដាប់ ហើយមួយចំនួនធំទៀត ពួកគេមិនចេះរកស៊ីអីទេផ្សេងទេ គឺចេះតែកឹបកេងលុយប្រពន្ធ កូន យកមកលេងល្បែងភ្នាល់ទឹកភ្លៀង ពេលចាញ់ ល្បែងអស់ពួកគេតែងតែស្រែកឡូឡាបង្កើតអំពើហិង្សាបង្កចលាចលនៅក្នុងខេត្តបាត់ដំបងតែម្ដង។

ប្រជាពលរដ្ឋល្អស៊ីត្រឹមត្រូវស្អប់ខ្ពើមល្បែងស៊ីសងនេះបានសំណូមពរទៅដល់អាជ្ញាធរខេត្តបាត់ដំបង ជាពិសេសលោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង លោក អ៊ុច សុខុន ស្នងការនគរបាលខេត្ត និងលោក មេបញ្ជាការកងរាជអាវុធ ហត្ថខេត្ត និងជាពិសេសេ អគ្គស្នងការនគរបាលជាតិឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន និងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ សូមមេត្តាចាត់វិធានការ បង្ក្រាបទប់ស្កាត់លុបបំបាត់ល្បែងនេះឱ្យបានទាន់ពេលវេលា ដើម្បីសុខសុវត្ថិភាពជូនពួកគាត់ផង។

ជុំវិញបញ្ហានេះ អង្គភាពសារព័ត៌មានយើងមិនទាន់អាចសុំការបំភ្លឺ ពីអាជ្ញាធរ និងសមត្ថកិច្ចពាក់ពន្ធ័បាននៅឡើយទេ ៕


http://bit.ly/2Iq9h0J
ល្បែងភ្នាល់ទឹកភ្លៀង ចាប់ផ្ដើមលេងកក្រើកក្រុងបាត់ដំបង តែគ្មានអាជ្ញាធរនិងសមត្ថកិច្ចណា បង្ក្រាបឡើយ! ល្បែងភ្នាល់ទឹកភ្លៀង ចាប់ផ្ដើមលេងកក្រើកក្រុងបាត់ដំបង តែគ្មានអាជ្ញាធរនិងសមត្ថកិច្ចណា បង្ក្រាបឡើយ! Reviewed by yim PH on 10:26 AM Rating: 5

Entertainment

ads
Powered by Blogger.