លោក ណុប សំអាន មេគយទំនប់រលកក្រៅតែពីប្រមូលពន្ធជូនរដ្ឋ ក៏ឆ្លៀតប្រមូលលុយក្រោមតុគ្រប់ច្រកល្ហកពីឈ្មួញ ធ្វើឱ្យទំនិញគេចពន្ធ និងបង់ពន្ធមិនគ្រប់កាន់តែសុខសាន្ត
(ខេត្តព្រះសីហនុ) ៖ មានសេចក្តីរាយការណ៍ឱ្យដឹងថា ក្រុមឈ្មួញដឹកទំនិញតាមទូក តាមរថយន្ត ក្រៅតែពីចំណូលពន្ធ ក៏មួយចំណែកបានក្លាយជាប្រភពចំណូលយ៉ាងរលូនហើយស្ថាត់ស្ងៀមរបស់លោក ណុប សំអាន ប្រធានការិយា ល័យគយ និងរដ្ឋាករ ទំបនប់រលក កៀប ជំរិត បង្ខំឱ្យបង់ លុយ ជាចំណូល ប្រយោជន៍បុគ្គល និងបក្ខពួក ដែលករណីនេះគេហៅថាការប្រព្រឹត្តអំពើពុករលួយ បំបាត់ចំណូលពន្ធរបស់រដ្ឋ តាមរយៈយកសិទ្ធិអំណាច ខ្លួនមានតួនាទីជាមន្ត្រីទប់ស្កាត់ទំនិញគេចពន្ធ បង្ក្រាប ឆ្លៀតប្រមូលលុយក្រោមតុ ដែលកាន់តែធ្វើឱ្យមានទំនិញគេចពន្ធហូរចូលយ៉ាងគំហុកតាមកំពង់ផែទំនប់រលក ។ ករណីនេះទាមទារមហាជនឱ្យលោកបណ្ឌិត គុណ ញឹម ពិនិត្យ ជាបន្ទាន់ដើម្បីរឹតបន្តឹងបង្កើនបានការប្រមូលពន្ធចូលរដ្ឋបន្ថែមទៀត។
ប្រភពឱ្យដឹងថា កន្លងមកក៏ដូចបច្ចុប្បន្ន កំពង់ផែទំនប់រលក ទំនិញជាច្រើនប្រភេទត្រូវបានគេដឹងថា ភាគច្រើនគេចពន្ធ បន្ទាប់ពី សមត្ថកិច្ច និងខាងស្ថាប័នគយរបស់លោក ណុប សំអាន ជាអ្នកបើកភ្លើងខៀវ ក្នុងនោះមានប្រភេទទំនិញស្ករស ទឹកដោះគោ ចាប់ហួយ ស្រាបៀ កង់រថយន្ត ដែក ស៊ីម៉ងត៍ ។ល។ ការនាំចូលបង់ពន្ធមិនគ្រប់ដោយសារអំពើឃុបឃិតគ្នារវាង ឈ្មួញ និងសមត្ថកិច្ចគយកើតឡើងជាលក្ខណៈប្រព័ន្ធ ចែករំលែកផលប្រយោជន៍គ្នា។ ប្រភពបង្ហើបថា ក្រុមឈ្មួញប្រើប្រាស់រថយន្តប្រភេទយី ដឹកជញ្ជូនទំនិញគេចពន្ធ បង់ពន្ធមិនគ្រប់ ឬបង់ពន្ធក្លែង ភេទទំនិញជាដើម…ដឹកចេញពីកំពង់ផែទំនប់រលកដោយរលូន ដូចជាក្រុមហ៊ុន ១-គាធី, ២-ចៃរ៉ា , ៣-ចែវី, ៤-ណុប, ៥-កូ, ៦-សុខុម, ៧-ហួត និងមានឈ្មួញជាច្រើនទៀតដែលជាសែទុយោខ្នងក្រាស់ៗ និងមានខ្នងបង្អែកជាមេកម្លាំង ប្រដាប់អាវុធជាដើម ។
ប្រភពអ្នករកស៊ីតូចតាចបានលួចទម្លាយថា លោក ណុប សំអាន បានឱ្យមន្ត្រីរបស់គាត់យកលុយពីឈ្មួញជាច្រើនដំណាក់កាល រាល់ទំនិញដឹកតាមទូកចូលមកកំពង់ផែទំនប់រលក ភាគច្រើនគេចពន្ធ ។ ដូច្នេះលោក ណុប សំអាន បានឱ្យ កូនចៅប្រើវិធីរកលុយដោយការគាបឈ្មួញ ទី១-យកលុយពីម្ចាស់ទំនិញនៅលើទូកដែលដឹកពីប្រទេសថៃ, ទី២-យកលុយពីម្ចាស់ទទួលចាំទិញទំនិញ, ទី៣-យកលុយពីក្រុមហ៊ុនដឹកជញ្ជូនខាងលើឱ្យបង់ក្បាលរថយន្ត ក្នុងមួយរថយន្តពី៣០០ ដល់៥០០ ដុល្លារ ។ លើកលែងតែខាងរថយន្តដឹកស្ករសដែលយកតម្លៃទាប ខណៈឈ្មួញបង់ពន្ធគ្រប់ចំនួន ។
ក្រៅពីប្រមូលលុយបែបពុករលួយខាងលើ លោកណុប សំអាន បានបង្កើតឱ្យមានការិយាធិបតេយ្យបង់លុយក្រោមតុ ក្នុងមួយឯកសារប្រតិវេទន៍គយ យ៉ាងតិចចាប់ពី៧០ដុល្លារ ឬជាង១០០ដុល្លារ ចាត់ចែងទៅមន្ត្រីគយ ។ ក្នុងមួយយប់ៗរថយន្តបានដឹកទំនិញចេញពីកំពង់ផែទំនប់រលកដូចហែកឋិន ហើយលោក ណុប សំអាន ក៏ទទួល បាននូវប្រភពសេដ្ឋកិច្ចពីចំណូលលុយខាប់ដូចទឹកគ្រឿង មិនយូរទេ លោក ណុប សំអាន នឹងក្លាយជាសេដ្ឋីយ៉ាងឆាប់រហ័ស។ ទាក់ទិននឹងបញ្ហានេះប្រសិនបើលោក បណ្ឌិត គុណ ញឹម មិនចាត់វិធានការកំណែទម្រង់ឱ្យទាន់ពេលទេនោះ ការ ប្រព្រឹត្តអំពើពុក រលួយរបស់លោក ណូប សំអាន ពិតជាធ្វើឱ្យបាត់បង់ប្រាក់ពន្ធចូលរបស់រដ្ឋដ៏មហិមា ព្រោះប្រាក់ទាំង នោះធ្លាក់ចូលទៅក្នុងដៃបុគ្គល បក្ខពួកផ្ទាល់ខ្លួនទៅវិញ ។
ពាក់ព័ន្ធនឹងការលើកឡើងរិះគន់ខាងលើ អង្គភាពម្លប់ខ្មែរមិនអាចសុំការបំភ្លឺពីលោក ណុប សំអាន ប្រធានការិយាល័យគយ និងរដ្ឋាករទំនប់រលកបានទេនៅឡើយទេនៅព្រឹកថ្ងៃទី០៣ ខែមិថុន ឆ្នាំ២០១៩នេះ៕
លោក ណុប សំអាន
http://bit.ly/2WakF5o


