Insurance

728x90

ស្លាប់១៣នាក់ និងរបួស២៥នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស ថ្ងៃទី០៩ ខែមិថុនាម្សិលមិញ

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ អគ្គស្នងការដ្ឋាននគរបាលជាតិ ឲ្យដឹងថា នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១៥លើក បណ្ដាលឲ្យមនុស្សស្លាប់១៣នាក់, របួសស្រាល៦នាក់ និងរបួសធ្ងន់១៩នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង១៥លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន១៨គ្រឿង, រថយន្ដធំ៥គ្រឿង និងរថយន្តតូច៨គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ល្បឿន, មិនគោរពសិទ្ធ, មិនប្រកាន់ស្ដាំ, ប្រជែង និងបត់ឆ្វេង-ស្ដាំ។

សូមបញ្ជាក់ថា រយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ កើតឡើង១០៨លើក, បណ្ដាលឲ្យមនុស្សស្លាប់ចំនួន៥៦នាក់ របួសធ្ងន់៩៤នាក់ និងរបួសស្រាល៥៧ នាក់៕


http://bit.ly/2WWWkEB
ស្លាប់១៣នាក់ និងរបួស២៥នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស ថ្ងៃទី០៩ ខែមិថុនាម្សិលមិញ ស្លាប់១៣នាក់ និងរបួស២៥នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស ថ្ងៃទី០៩ ខែមិថុនាម្សិលមិញ Reviewed by yim PH on 9:49 AM Rating: 5

Entertainment

ads
Powered by Blogger.