Insurance

728x90

ដោយសារព្យុះមតិរិះគន់ទីបំផុត! នាយឧត្ដមសេនីយ៍ នេត សាវឿន បញ្ជាឱ្យបញ្ជូនសំណុំរឿងនគរបាលស័ក្ដិ៣ លួច iPad ទៅតុលាការអនុវត្តតាមផ្លូវច្បាប់

(ភ្នំពេញ)៖ រុំព័ទ្ធដោយសាររិះគន់ និងប្រតិកម្មជាបន្ដបន្ទាប់នៅលើបណ្ដាញសង្គម Facebook នៅពេលនេះ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាឱ្យសមត្ថកិច្ចកសាងសំណុំរឿងមន្ដ្រីនគរបាលពាក់ស័ក្ដិ៣ លួច iPad គេទៅកាន់តុលាការចាត់វិធានការតាមផ្លូវច្បាប់ហើយនៅថ្ងៃនេះ។

សូមរំឭកថា មន្រ្តីនគរបាលរូបនេះ កាលពីព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ បានចូលទៅដកលុយនៅហាងវីងមួយកន្លែងយីហោ «រស្មី សាមគ្គី» ស្ថិតនៅក្នុងខណ្ឌទួល គោក ស្រាប់តែបន្លំលួចយក iPad មួយគ្រឿងទៅបាត់ រួចក៏ត្រូវម្ចាស់ហាងយកទៅបង្ហោះល្បីពេញបណ្តាញសង្គម Facebook និងមានគេ Share រាប់ពាន់នាក់។

ហើយនៅល្ងាចថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ មន្ដ្រីនគរបាលពាក់ស័ក្ដិ៣ មានឈ្មោះ ហេង ហាប់ អាយុ២៤ឆ្នាំ បម្រើការងារនៅនាយកដ្ឋានការពារព្រំដែនទឹក និងត្រូវជាកូនប្រុសប្រធាននាយកដ្ឋានទៀតផង ត្រូវបាននាយកដ្ឋានព្រហ្មទណ្ឌ បានអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញហើយ ក្រោយធ្វើកិច្ចសន្យា និងមានអ្នកធានា។

ករណីមន្រ្តីនគរបាលពាក់ស័ក្តិ៣ម្នាក់ បានលួចយក iPad នៅក្នុងហាងវីងនេះបានក្លាយជាប្រធានបទក្តៅគគុក សម្រាប់អ្នកលេងសង្គម Facebook និងគ្រប់មជ្ឈដ្ឋានតែម្តង ថាហេតុអ្វីមិនបញ្ជូនទៅកាន់តុលាការសិន ដើម្បីកាត់ទោស ឬរកមេធាវីការពារខ្លួនដើម្បីដោះបន្ទុក ដើម្បីបង្ហាញថា រាល់ជនល្មើសទាំងអស់នឹងរងការកាត់ក្តី នៅស្ថាប័នតុលាការ មិនគួរណាមន្រ្តីសមត្ថកិច្ចជាអ្នកអារ-កាត់នោះទេ៕


http://bit.ly/2JSI2io
ដោយសារព្យុះមតិរិះគន់ទីបំផុត! នាយឧត្ដមសេនីយ៍ នេត សាវឿន បញ្ជាឱ្យបញ្ជូនសំណុំរឿងនគរបាលស័ក្ដិ៣ លួច iPad ទៅតុលាការអនុវត្តតាមផ្លូវច្បាប់ ដោយសារព្យុះមតិរិះគន់ទីបំផុត! នាយឧត្ដមសេនីយ៍ នេត សាវឿន បញ្ជាឱ្យបញ្ជូនសំណុំរឿងនគរបាលស័ក្ដិ៣ លួច iPad ទៅតុលាការអនុវត្តតាមផ្លូវច្បាប់ Reviewed by yim PH on 7:04 PM Rating: 5

Entertainment

ads
Powered by Blogger.