ឈើធ្នង់ និងកកោះជាច្រើនដុំ ដែលឈ្មួញលាក់ទុកក្នុងព្រៃ ត្រូវបានកម្លាំងអាវុធហត្ថរកឃើញ នៅខេត្តក្រចេះ
(ខេត្តក្រចេះ)៖ នៅវេលាម៉ោង ១២ និង៣០ នាទីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ កម្លាំងអាវុធហត្ថខេត្តក្រចេះ និងកម្លាំងស្នាក់ការសន្តិសុខ៧០៨ ដឹកនាំដោយ លោក វរសេនីយ៍ឯក ឡុង យឹង មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តក្រចេះ បានចុះបង្រ្កាបឈើធ្នង់ និងកកោះជាច្រើនដុំ ដែលឈ្មួញលាក់ទុកក្នុងព្រៃ ស្ថិតនៅភូមិអូរកណ្តៀរ ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ឈើប្រភេទប្រណិត(ធ្នង់) និងប្រភេទឈើលេខ១ (កកោះ) ជាច្រើនដុំមិនទាន់ធ្វើការវាស់វែង ។
ឈើទាំងនោះកម្លាំងអាវុធហត្ថបានប្រគល់ឱ្យសង្កាត់រដ្ឋបាលព្រៃឈើអូរគ្រៀង៕
https://ift.tt/2LAMdjG
ឈើធ្នង់ និងកកោះជាច្រើនដុំ ដែលឈ្មួញលាក់ទុកក្នុងព្រៃ ត្រូវបានកម្លាំងអាវុធហត្ថរកឃើញ នៅខេត្តក្រចេះ
Reviewed by yim PH
on
10:36 AM
Rating: