Insurance

728x90

ក្រុមហ៊ុននាំទំនិញតាមច្រកព្រលានយន្តហោះអន្តរជាតិភ្នំពេញ អំពាវនាវឱ្យ លោក គុណ ញឹម អគ្គនាយកគយ ជួយលុបបំបាត់ ការកោសរូសទារលុយក្រោមតុនៅការិយាល័យគយ

(ភ្នំពេញ) ៖ ដោយទ្រាំមិនបានក្រុមអ្នករត់ការទំនិញវិនិយោគបានទម្លាយឱ្យដឹងថា ការិយាល័យគយ និងរដ្ឋាករ អាកាស យានដ្ឋាន អន្តរជាតិភ្នំពេញ ក្រោមការដឹកនាំ របស់លោក លឹម សម្បត្តិ ដែលទើបឡើងកាន់តំណែងជំនួសលោក ហ៊ីវ សុធារិទ្ធ ថ្មីៗនេះ គឺពោរពេញដោយអំពើពុករលួយ ដដែលប្រព្រឹត្តឡើងជាលក្ខណៈប្រព័ន្ធ គ្មានអ្វីកែប្រែបន្តិចនោះទេ។ ប្រភពបញ្ជាក់ថា លោក លឹម សម្បត្តិ រក្សាប្រព័ន្ធប្រព្រឹត្តអំពើពុករលួយនៅក្នុងការិយាល័យគយក្រោមការដឹកនាំរបស់លោក ដោយចាត់តាំងឱ្យមន្ត្រីដែលមានបទពិសោធន៍ប្រព្រឹត្តអំពើពុករលួយកាលពីជំនាន់ លោកហ៊ីវ សុធារិទ្ធិ បន្តធ្វើជាលក្ខណៈប្រព័ន្ធដដែល ហើយចំណុចខ្លះកាន់តែខ្លាំងក្លាជាងមុនទៅទៀត។

ប្រភពបានឱ្យដឹងថា មិនខុសគ្នាកាលជំនាន់លោក ហ៊ីវ សុធារិទ្ធ ទេ លោក លឹម សម្បត្តិ បានបន្តចាត់តាំងឱ្យមន្ត្រីថ្នាក់ ក្រោម បង្គាប់ឱ្យអ្នករត់ការនាំទំនិញចូលបង់ប្រាក់ សម្រាប់ឯកសារប្រតិវេទន៍គយ ក្នុងមួយឯកសារៗ ចាប់ពី ៣២ដុល្លារ ៧០ដិល្លារ នេះគិតសម្រាប់តែឯកសារ ដែលគ្មានកំហុស ហើយវាជាបន្ទុករបស់រដ្ឋ។ ហើយឯកសារនាំចូល នាំចេញមានកំហុសបរិមាណ ជាលេខ ឬអក្សរតិចតួចនឹងត្រូវបង្គាប់អោយបង់ចាប់ពី ១០០ ដុល្លាររហូត ដល់រាប់រយដុល្លារឯណោះ។ នេះគេមិនទាន់គិតដល់ទំនិញដែលមានតម្លៃបង់ពន្ធមិនគ្រប់ ដែលឈ្មួញនាំចូលតាមច្រកនេះនោះផង។ ប្រភពបន្ថែមថាលោក លឹម សម្បត្តិ រកវិធីប្រមូលលុយក្រោមទុកយ៉ាងតក់ក្រហលចាប់តាំងពីចូលកាន់តំណែងជាប្រធានការិយាល័យ គយនិងរដ្ឋាករនៅអាកាស យានដ្ឋានពោធិ៍ចិនតុងនោះមក។

ប្រភពបានរៀបរាប់បញ្ជាក់ថា អ្នករត់ការនាំទំនិញវិនិយោគចូល ឯកសារគ្មានកំហុស យ៉ាងតិចក្នុងមួយឯកសារ ត្រូវបង់ប្រាក់ចំនួន ៧៥ដុល្លារ ក្រោមតុឱ្យមន្ត្រីគយ ទទួលផ្នែកនីមួយៗ មាន៖ ទី១-ត្រូវបង់ចំនួន ៥ដុល្លារ សម្រាប់មន្ត្រីគយ ទទួលផែនផ្នែកចុះលេខ ។ ទី២-បង់ប្រាក់ចំនួន ២០ដុល្លារ សម្រាប់គណនេយ្យ ។ ទី៣-បង់ប្រាក់ចំនួន១០ដុល្លារសម្រាប់ប្រធានផ្នែកត្រួតពិនិត្យ និងចំនួន ១០ដុល្លារ ទៀតផ្នែកកូនចៅ មន្ត្រីគយខាងពិនិត្យ។ ទី៤-បង់ប្រាក់ចំនួន ២០ដុល្លារ សម្រាប់មន្ត្រីគយផ្នែកកាត់ស្តុក បញ្ចុះ ឯកសារ និងទី៥ ត្រូវបង់ឱ្យ អនុប្រធានការិយាល័យ ជាកិច្ចបង្ហើយឯកសារ ចំនួន ៥ដុល្លារ ។ ដោយឡែកចំពោះ ទំនិញវិនិយោគនាំចេញ ក្នុងមួយឯកសារ ក៏ត្រូវបង់ចំនួន ៣៥ដុល្លារ បើករណីនាំចេញទំនិញថ្ងៃសៅរ៍ និងថ្ងៃអាទិត្យលោកគយគិតអូធី(OT) ស្មើ៧៥ដុល្លារ ១ឯកសារ ហើយបើប្រញាប់និងមានកំហុសឯកសារតិចតួចអាស្រ័យលើការចរចាតម្លៃគ្នា។ សង្កេតឃើញ ក្នុងមួយថ្ងៃៗមានឯកសាររាប់រយដែលត្រូវឆ្លងកត់ប្រព័ន្ធទារលុយនេះ។

អំពើពុករលួយដែល លោក លឹម សម្បត្តិ ចាត់តាំងឱ្យប្រព្រឹត្តជាប្រព័ន្ធនេះ បានដាក់ការគាបសង្កត់ទាំងឯកសារស្របច្បាប់ របស់ផ្នែកទំនិញវិនិយោគ ឧស្សាហកម្ម វាយនភ័ណ្ឌ រោងច្រកកាត់ដេរ ដោយករណីខ្លះ លោក លឹម សម្បត្តិ បានតម្រូវឱ្យមន្ត្រីរបស់ខ្លួន កេងប្រវ័ញ្ចទាញយកផលប្រយោជន៍ពីលើឯកសារ មានកំហុសបច្ចេកទេសតិចតួច ឬកិច្ចការងារប្រញាប់ គឺកោសរូសយកលុយលក្ខណៈក្រោមតុកាន់តែច្រើន ករណីនេះបានបង្កឱ្យម្ចាស់ទំនិញ និងអ្នករត់ការឈឺក្បាលធុញទ្រាន់មិនសូវលោះពេលទេ។ ទាក់ទងនឹងករណីនេះក្រុមអ្នករត់ការនាំចូលទំនិញតាមច្រកព្រលានយន្តហោះអន្តរជាតិភ្នំពេញសូមអំពាវនាវឱ្យលោក គុណ ញឹម អគ្គនាយគយ ក៏ដូចជា លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច មេត្តាជួយលុបបំបាត់ការគាប់សង្កត់ទារលុយក្រោមតុនៅច្រកព្រលានយន្តហោះអន្តរជាតិភ្នំពេញផង ហើយពេលខ្លះបានបង្កទៅជាបញ្ហារាំងស្ទះឯកសារក៏មាន។

ពាក់ព័ន្ធករណីប្រភពលើកឡើងខាងលើនេះ «ខ្មែរអង្គរ» មិនទាន់អាចសុំការបំភ្លឺ ពីលោក លឹម សម្បត្តិ ប្រធានការិយាល័យគយ និងរដ្ឋាករ អាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ បាននៅឡើយទេ ៕

លោក លឹម សម្បត្តិ ប្រធានការិយាល័យគយ និងរដ្ឋាករ អាកាសយានដ្ឋានអន្តរជាតិ ភ្នំពេញ


https://ift.tt/2Yg9uOR
ក្រុមហ៊ុននាំទំនិញតាមច្រកព្រលានយន្តហោះអន្តរជាតិភ្នំពេញ អំពាវនាវឱ្យ លោក គុណ ញឹម អគ្គនាយកគយ ជួយលុបបំបាត់ ការកោសរូសទារលុយក្រោមតុនៅការិយាល័យគយ ក្រុមហ៊ុននាំទំនិញតាមច្រកព្រលានយន្តហោះអន្តរជាតិភ្នំពេញ អំពាវនាវឱ្យ លោក គុណ ញឹម អគ្គនាយកគយ ជួយលុបបំបាត់ ការកោសរូសទារលុយក្រោមតុនៅការិយាល័យគយ Reviewed by yim PH on 3:05 PM Rating: 5

Entertainment

ads
Powered by Blogger.