បើកម៉ូតូរ៉ឺម៉កបុករថយន្តធំ កំពុងបទបត់ឆ្លងផ្លូវនៅស្រុកព្រៃនប់
(ខេត្តព្រះសីហនុ)៖ បុរសអ្នកបើកម៉ូតូរ៉ឺម៉កម្នាក់បានរងរបួសដោយសារតែបើកបុករថយន្តធំបើកបត់ឆ្លងផ្លូវកាលពីព្រឹកថ្ងៃទី២៣ខែកក្កដាឆ្នាំ២០១៩នៅលើដងផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៨០ និង១៨១ក្នុងភូមិវាលមាសឃុំវាលរេញស្រុកព្រៃនប់ខេត្តព្រះសីហនុ។
នគរបាលមូលដ្ឋានបានប្រាប់ថា រថយន្ត ម៉ាក ហ៊ីណូ (HINO) ពណ៌ស ពាក់ផ្លាកលេខកំពង់ធំ3A-1443 បើកបរដោយឈ្មោះ ផា សុផាត ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិស្រែក្នុង ឃុំដំដែក ស្រុកសូត្រនិគមខេត្តសៀម រាប។ បើកបរម៉ូតូនោះឈ្មោះ ផាន ផារិន ភេទប្រុសអាយុ ២២ឆ្នាំ មុខរបរទិញអេតចាយមានទីលំនៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានរងរងបួសធ្ងន់។
កក្រោយកើតហេតុនគរបាលបានចុះជួយអន្តរាគមន៍ បញ្ជូនបញ្ជូនអ្នករបួសទៅព្យាបាលនៅគ្លីនិច ឯកជនវាលរេញ។ រថយន្ត និងម៉ូតូរ៉ឺម៉កសមត្ថកិច្ច យកមករក្សាទុកជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់។ចំណែក អ្នកបើកបររថយន្តនគរបាលបាននាំមកសាកសួរ៕
https://ift.tt/2Yq7iTX