Insurance

728x90

ដំណឹងចាប់ខ្លួនលោក សាក់ សារុន ពាក់ ព័ន្ធបទល្មើសព្រៃឈើ តាមពិត គ្រាន់តែតុលាការចេញដីកាបង្គាប់ឱ្យលោកចូលបំភ្លឺនៅថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០១៩ តែប៉ុណ្ណោះ!

(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យគណៈកម្មាធិការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានបញ្ជាក់មកកាន់បណ្ដាញព័ត៌មានឱ្យដឹងរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩នេះថា ពុំមានការឃាត់ខ្លួនលោក សាក់ សារុន នៅឡើយទេ បន្ទាប់ពីមានដីការបស់តុលាការមួយ បានបង្គាប់ឱ្យលោកចូលខ្លួនទៅបំភ្លឺនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ខាងមុខ វេលាម៉ោង៩ព្រឹក។

ការបញ្ជាក់ភ្លាមៗរបស់អ្នកនាំពាក្យរូបនេះ បានធ្វើឡើងបន្ទាប់ពីមានព័ត៌មានមួយចំនួន បានចុះផ្សាយថា លោក សាក់ សារុន អតីតមេបញ្ជាអាវុធហត្ថស្រុកកែវសីមា និងបច្ចុប្បន្នជាមេបញ្ជាការរង កងរាជអាវុធហត្ថខេត្តក្រចេះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅវេលាថ្ងៃត្រង់នេះ។

លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី បានបញ្ជាក់ទៀតថា «រហូតមកដល់ពេលនេះ ពុំទាន់មានការឃាត់ខ្លួនលោក សាក់ សារុន នោះទេ ដោយលោកបញ្ជាក់ថា នឹងចូលទៅបំភ្លឺតាមការកំណត់ របស់តុលាការ នាថ្ងៃទី២០ ខែសីហា ហើយនៅពេលនេះ លោកកំពុងបម្រើការងារធម្មតា ហើយរឿងនេះធ្លាប់បានកើតឡើងតាំងពីឆ្នាំ២០១៥មកម្ល៉េះ ដែលនៅពេលនោះ លោកក៏បានបកស្រាយផងដែរ»។

សូមបញ្ជាក់ថា លោក ទៀង សុថា ចៅក្រមស៊ើបសួរសាលា ដំបូងខេត្តមណ្ឌលគិរី បានចេញដីកាបង្គាប់ឱ្យលោក សាក់ សារុន អតីតមេបញ្ជាការកងរាជអាវុធហត្ថស្រុកែវសីមា ខេត្តមណ្ឌលគិរី ចូលខ្លួនបំភ្លឺនៅសាលាដំបូងខេត្ត នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ ដើម្បីសាកសួរ ពាក់ព័ន្ធបទ «ប្រមូល និងដឹកជញ្ជូនផល អនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាត ពីរដ្ឋបាលព្រៃឈើ» ដែលប្រព្រឹត្តនៅភូមិចក់ចារ ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៥។

សូមបញ្ជាក់ថា លោក សាក់ សារុន ត្រូវបានគេដឹងថា ជាបងប្រុសបង្កើតលោកឧត្តមសេនីយ៍ត្រី សាក់ សារាំង អតីតមេបញ្ជាការអាវុធហត្ថខេត្តមណ្ឌលគិរី ហើយបច្ចុប្បន្នជាមេបញ្ជាការអាវុធហត្ថ ខេត្តកំពង់ឆ្នាំង៕


https://ift.tt/2Zh4rK8
ដំណឹងចាប់ខ្លួនលោក សាក់ សារុន ពាក់ ព័ន្ធបទល្មើសព្រៃឈើ តាមពិត គ្រាន់តែតុលាការចេញដីកាបង្គាប់ឱ្យលោកចូលបំភ្លឺនៅថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០១៩ តែប៉ុណ្ណោះ! ដំណឹងចាប់ខ្លួនលោក សាក់ សារុន ពាក់ ព័ន្ធបទល្មើសព្រៃឈើ តាមពិត គ្រាន់តែតុលាការចេញដីកាបង្គាប់ឱ្យលោកចូលបំភ្លឺនៅថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០១៩ តែប៉ុណ្ណោះ! Reviewed by yim PH on 7:04 PM Rating: 5

Entertainment

ads
Powered by Blogger.