បើករថយន្តបោះពួយរហូតគ្រប់គ្រងលែងបានរេទៅបុកក្បាលរបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងហើយក្រឡាប់ផ្ងារជើង
(ភ្នំពេញ) ៖ បុរសម្នាក់រួមដំណើរនឹងនារីម្នាក់ទៀតបើករថ យន្តមួយគ្រឿងបោះពួយយ៉ាងលឿនគ្រប់គ្រងលែងបាន បានជ្រុលទៅបុកក្បាលរបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បបណ្តាលឱ្យរងរថយន្តក្រឡាប់ផ្ងារជើងឡើងលើ តែសំណាងល្អមិនមានអ្នករងរបួសនោះទេ។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១១ និង២០នាទី យប់ថ្ងៃទី២២ ខែកក្ដដា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយ២៧១ចំណុចមុខផ្សារហេងលី ក្នុងសង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា រថយន្ត ដែលជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នោះម៉ាកREX TON ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2BD -1151 ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង បោះពួយយ៉ាងលឿន។ ខណៈមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូត មកខាងឆ្វេងដៃ ជ្រុលទៅបុកក្បាលរបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង ហើយក្រឡាប់ផ្ងាជើងឡើងលើ រងការខូចខាតយ៉ាងដំណំ។ ចំណែករបាំងថ្មពុះចែកទ្រូងផ្លូវគឺបាក់បែកបន្តិចបន្ទួច។
ក្រោយពីជួបក្រោយពីជួបឧប្បត្តិហេតុ ម្ចាស់រថយន្ត និងនារីម្នាក់នោះបានលូនចេញពីរថយន្តគេចខ្លួនបាត់។ សមត្ថកិច្ចមូលដ្ឋានាន បានទាក់ទងជំនាញវាស់វែងស្ទូចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៏ជើងគោក ស្នងកស្នងការាជធានីភ្នំពេញ៕
https://ift.tt/2M33MIu