Insurance

728x90

សិស្សអនុវិទ្យាល័យ និងវិទ្យាល័យក្រូចឆ្មារ ៤១នាក់ដួលសន្លប់កាលពីចុងសប្ដាហ៍

សិស្សអនុវិទ្យាល័យ និងវិទ្យាល័យក្រូចឆ្មារ ៤១នាក់ដួលសន្លប់កាលពីចុងសប្ដាហ៍
សិស្សអនុវិទ្យាល័យ និងវិទ្យាល័យក្រូចឆ្មារ ៤១នាក់ដួលសន្លប់កាលពីចុងសប្ដាហ៍



ត្បូងឃ្មុំ​៖​ ​សិស្ស​អនុវិទ្យាល័យ​ ​និង​វិទ្យាល័យ​ក្រូចឆ្មារ​ ​ខេត្ត​ត្បូងឃ្មុំ​ ​សរុប​ចំនួន៤១នាក់​ ​បាន​ដួលសន្លប់​ ​កាលពី​ចុង​សប្តាហ៍​កន្លងទៅ​នេះ​ ​មាន​អាការៈ​ធូរស្រាលខ្លះៗ​ហើយ​ ​ដែលតា​មកា​រស​ន្និ​ដ្ឋាន​របស់់​មន្ត្រី​ពាក់ព័ន្ធ​ ​អាច​បណ្តាល​មក​ពី​បញ្ហា​អាកាសធាតុ​ក្តៅ​ហប់​ខ្លាំង​ ​និង​កត្តា​សុខភាព​របស់​សិស្ស​ផ្ទាល់​។​

​អភិបាលរងខេត្ត​ត្បូងឃ្មុំ​ ​លោក​ ​ហាក់​ ​សុខ​មករា​ ​បាន​មានប្រសាសន៍​កាលពី​ថ្ងៃអាទិត្យ​ថា​ ​ករណី​សិស្ស​ដែល​បាន​ដួលសន្លប់​កាលពី​ថ្ងៃសុក្រ​ ​និង​ថ្ងៃសៅរ៍​នោះ​ ​សរុប​មាន​ចំនួន ៤១នាក់​ ​ដែល​ភាគច្រើន​ជា​សិស្ស​ស្រី​ ​ត្រូវ​បាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ ​ដើម្បី​ជួយសង្គ្រោះ​ ​ក្នុង​នោះ​មាន​សិស្ស​ចំនួន២៥នាក់​ ​នៅបន្ត​ការ​ព្យាបាល​មន្ទីរពេទ្យ​​ ​កាលពី​ថ្ងៃម្សិលមិញ​។​ ​លោក​ថា​៖​ ​«​សិស្ស​១៦នាក់​ទៀត​​​បាន​ធូរស្រាល​ច្រើន​ដែរ​ហើយ​ ​ប្រហែលជា​ក្រុម​គ្រូពេទ្យ​អាច​អនុញ្ញាត​ឲ្យ​ពួកគាត់​ត្រឡប់ទៅ​ផ្ទះ​វិញ​នៅ​ល្ងាច​ថ្ងៃអាទិត្យ​​»​។​

​លោក​ ​ហាក់​ ​សុខ​មករា​ ​បាន​បន្ត​ថា​ ​បើ​តាម​ការ​សន្និដ្ឋាន​របស់​មន្ត្រី​ជំនាញ​ ​ការ​ដួលសន្លប់​នេះ​អាច​បណ្តាល​មក​ពីក​ត្តា​អាកាសធាតុ​ ​បរិស្ថាន​ ​និង​កត្តា​សុខភាព​ ​ដោយសារ​ក្នុងរយៈពេល​ពីរបី​ថ្ងៃ​ចុងក្រោយ​នេះ​ ​អាកាសធាតុ​ក្តៅ​ហប់​ ​និង​មាន​ផ្សែង​ចេញពី​ឡឥដ្ឋ​ខាងក្រោយ​វិទ្យាល័យ​ប្រហែល២០០ម៉ែត្រ​ ​រួម​និង​បញ្ហា​សុខភាព​របស់​សិស្ស​មួយចំនួន​ ​ដែល​ខ្វះ​ជាតិ​កាល់ស្យូម​ ​ទទួលទាន​អាហារ​មិនបាន​ទៀងទាត់​ ​និង​ខ្វះ​ជាតិ​ស្ករ​ជាដើម​។​

​លោក​បន្ត​ថា​៖​ ​«​សិស្ស​ខ្សោយ​ ​ដោយសារ​ទទួលទាន​អាហារ​មិន​ទៀងទាត់​ ​សម្រាក​មិន​គ្រប់គ្រាន់​ ​ហើយ​ក្នុងចំណោម​សិស្ស​ទាំង៤១នាក់​នោះ​ ​មាន​សិស្ស​ ​៥នាក់​ខ្វះ​ជាតិ​ស្ករ​ ​និង៣នាក់​ ​ខ្វះ​ជាតិ​កាល់ស្យូម​ ​ហើយ​ក្រៅពីនោះ​នៅពេល​ដែល​ពួកគាត់​ឃើញ​សិស្ស​ទាំងនោះ​ដួលសន្លប់​ ​ពួកគាត់​ក៏​មាន​អារម្មណ៍​តក់ស្លុត​ ​ហើយក៏​សន្លប់​តាម​គ្នា​»​

អភិបាលរងខេត្ត​រូប​នេះ​ ​បាន​បន្ថែម​ទៀត​ថា​ ​បើ​តាម​ការ​ចុះ​ពិនិត្យ​ជាក់ស្តែង​ ​ទីធ្លា​សាលារៀន​នោះ​មាន​ភាព​ធំ​ទូលាយ​ ​និង​រៀបចំ​បាន​ល្អ​ ​ប៉ុន្តែ​យ៉ាងណា​ ​អាជ្ញាធរ​ពាក់ព័ន្ធ​ ​នឹង​បន្ត​ស្រាវជ្រាវ​ករណី​សន្លប់​នេះ​បន្ត​ទៀត​ ​និង​បន្ត​ចាត់វិធានការ​កែ​លម្អ​បរិស្ថាន​សាលារៀន​បន្ថែម​ទៀត​ ​ដើម្បី​បង្ការ​ករណី​ដួលសន្លប់​ ​និង​បង្កើន​កិ​ច្ច​គាំ​ព៌ា​រសុ​ខ​ភាព​ដល់​សិស្សានុសិស្ស​ទាំងអស់​។​

​ប្រធានមន្ទីរ​សុខាភិបាល​ខេត្ត​ត្បូងឃ្មុំ​ ​លោក​វេជ្ជបណ្ឌិត​ ​កែវ​ ​វណ្ណៈ​ ​និង​អនុប្រធាន​មន្ទីរ​ ​លោក​ ​ឆន​ ​មុនី​ ​ពុំ​អាច​សុំ​ការ​អត្ថា​ធិប្បាយ​បន្ថែម​បានទេ​ ​កាលពី​ថ្ងៃអាទិត្យ​។​ ​

​សិស្ស​នារី​ម្នាក់​ក្នុងចំណោម​សិស្ស​ជាង ៤០នាក់​ ​ដែល​បាន​ដួលសន្លប់​ ​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ ​បាន​និយាយ​ថា​ ​មុន​ពេល​កើតហេតុ​ ​រូប​គាត់​កំពុង​រៀន​ ​ក៏​ស្រាប់តែ​មាន​អារម្មណ៍​ថា​ហប់​ ​ពិបាក​ដកដង្ហើម​ ​និង​ឈឺក្បាល​ ​ហើយក៏​ទន់ដៃទន់ជើង​ដួលសន្លប់​តែម្តង​។​ ​សិស្ស​រូប​នេះ​បាន​និយាយ​ថា​៖​ ​«​ពេល​មក​រៀន​ ​ខ្ញុំ​អត់​បាន​ញ៉ាំបាយ​ទេ​ ​ដល់ពេល​កំពុង​រៀន​ ​ក៏​ស្រាប់តែ​មាន​អារម្មណ៍​ឈឺក្បាល​ ​វិលមុខ​ ​និង​ថប់ដង្ហើម​ ​ពិបាក​ក្នុង​ខ្លួន​តែម្តង​»​។​

​ពាក់ព័ន្ធ​នឹង​ករណីនេះ​ដែរ​ ​អ្នកនាំពាក្យ​ក្រសួង​អប់រំ​ ​យុវជន​ ​និងកីឡា​ ​លោក​ ​រស់​ ​សុ​វាចា​ ​បាន​មានប្រសាសន៍​ថា​ ​ក្រសួង​បាន​និង​កំពុង​ណែនាំ​ដល់​មន្ទីរអប់រំ​ខេត្ត​ ​ចូលរួម​ពង្រឹង​ណែនាំ​ដល់​លោកគ្រូ​-​អ្នកគ្រូ​ប្រចាំ​ថ្នាក់​ឲ្យ​បន្ត​ការណែនាំ​ដល់​សិស្សានុសិស្ស​ ​និង​ការ​ពង្រឹង​ក្រុមប្រឹក្សា​យុវជន​ ​និង​ក្រុមប្រឹក្សា​កុមារ​ ​ឲ្យ​ចូលរួម​ទប់ស្កាត់​បាតុភូត​នានា​ ​ជាពិសេស​ការងារ​ពាក់ព័ន្ធ​នឹង​សុខភាព​សិស្ស​នេះ​ផង​ដែរ​។

​លោក​ថា​៖​ ​«​ក្រសួង​សូម​អំពាវនាវ​ឲ្យ​បន្ត​មានការ​ចូលរួម​ជា​វិជ្ជមាន​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ ​ជាពិសេស​ពីសំណាក់​មាតាបិតា​ ​សហគមន៍​ ​អាជ្ញាធរ​ ​ដើម្បី​ទប់ស្កាត់​និង​លើកកម្ពស់​សុខមាលភាព​សិស្សានុសិស្ស​»​។​

​ស្រប​ពេល​គ្នា​នេះ​ដែរ​ ​លោក​បញ្ជាក់​ថា​ ​ក្រសួង​ ​ក៏បាន​និង​កំពុង​រៀបចំ​យុទ្ធនាការ​ផ្សព្វផ្សាយ​ពី​សុវត្ថិភាព​ចំណីអាហារ​នៅក្នុង​សាលារៀន​ ​ក្នុង​គោលបំណង​ធានា​បាន​ថា​ ​ចំណីអាហារ​នៅក្នុង​សាលារៀន​ទូទាំង​ប្រទេស​ ​ជាពិសេស​តំបន់​ដាច់ស្រយាល​ ​មិន​មាន​សារធាតុគីមី​ ​និង​មាន​អនាម័យ​ល្អ​ ​ដែល​ជាផ្នែក​មួយ​នៃ​ការ​លើកកម្ពស់​គុណភាព​សិក្សា​របស់​សិស្ស​ឲ្យ​កាន់តែ​មានគុណ​ភាព​។​

​ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ ​លោកស្រី​ ​អ៊ុ​ក​ ​ឆា​យ៉ា​វី​ ​បាន​មានប្រសាសន៍​ថា​ ​បច្ចុប្បន្ន​ ​ប្រជាពលរដ្ឋ​កាន់តែ​ច្រើនឡើង​ ​ជាពិសេស​យុវវ័យ​ ​បាន​ចំណាយពេល​វេលា​ច្រើន​លើ​ការប្រើ​ប្រាស់​បណ្តាញ​សង្គម​ ​ជាពិសេស​ហ្វេ​សប៊ុ​ក​ ​ដែល​ធ្វើឲ្យ​ពួកគាត់​ទទួលទានដំណេក​បាន​តិច​ ​ខណៈ​ដែល​ការប្រែប្រួល​អាកាសធាតុ​ ​ក៏​ជាផ្នែក​មួយ​ដែល​អាច​ប៉ះពាល់​សល់​សុខភាព​ផង​ដែរ​ ​ជាពិសេស​កុមារ​។​

​លោកស្រី​ថា​៖​ ​«​ការ​លេង​ហ្វេ​សប៊ុ​ក​ ​អាច​ឲ្យ​យើង​ទទួល​បាន​ព័ត៌មាន​ ​ប៉ុន្តែ​បើ​យើង​ប្រើ​ក្នុង​ផ្លូវខុស​ ​ឬ​លេង​ដល់​យប់ជ្រៅ​ពេក​ ​ក៏អាច​ធ្វើឲ្យ​យើង​គេង​ពុំ​បាន​គ្រប់គ្រាន់​ ​ហើយ​សុខភាព​ក៏​ចុះ​ខ្សោយ​ដែរ​ ​ដូច្នេះ​ខ្ញុំ​គិតថា​ ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ ​អាណាព្យាបាល​សិស្ស​ ​និង​អ្នក​ពាក់ព័ន្ធ​ ​គួរតែ​ពន្យល់​ណែនាំ​សិស្ស​បន្ថែម​ពី​បញ្ហា​នេះ​ ​និង​ការ​ការពារ​សុខភាព​ឲ្យបាន​ល្អ​ប្រសើរ​នៅពេល​អាកាសធាតុ​ចាប់ផ្តើម​ឡើង​កម្តៅ​នៅ​រដូវប្រាំង​នេះ​»​៕​

សិស្សអនុវិទ្យាល័យ និងវិទ្យាល័យក្រូចឆ្មារ ៤១នាក់ដួលសន្លប់កាលពីចុងសប្ដាហ៍ សិស្សអនុវិទ្យាល័យ និងវិទ្យាល័យក្រូចឆ្មារ ៤១នាក់ដួលសន្លប់កាលពីចុងសប្ដាហ៍ Reviewed by Editor PH on 3:11 PM Rating: 5

Entertainment

ads
Powered by Blogger.