វីរុសកូរ៉ូណាសម្លាប់មនុស្ស ១០៦នាក់ ក្នុងប្រទេសចិន ខណៈកម្ពុជាបង្កើនការត្រួតពិនិត្យ
![]() |
វីរុសកូរ៉ូណាសម្លាប់មនុស្ស ១០៦នាក់ ក្នុងប្រទេសចិន ខណៈកម្ពុជាបង្កើនការត្រួតពិនិត្យ |
វីរុសកូរ៉ូណាដែលផ្ទុះឡើងក្រុងវ៉ូហាន
ប្រទេសចិន កាលពីខែធ្នូឆ្នាំមុន ពេលនេះបានឆក់យកជីវិតមនុស្សចំនួន ១០៦
នាក់ហើយ។ ចំនួនអ្នកស្លាប់បានកើនឡើងយ៉ាងខ្លាំងចាប់តាំងពីយប់ម៉ិញ។
លើសពីនេះទៅទៀត មានជាង ៤៥៧៧ ករណីហើយ
ដែលត្រូវបានគេរាយការណ៍នៅទូទាំងពិភពលោកថា ភាគច្រើននៃករណីទាំងនោះ
គឺនៅក្រុងវ៉ូហាន ក្នុងខេត្តហូប៉ី។
នៅសហរដ្ឋអាមេរិក ច្រើនជាង ១១០
ករណីនៅក្នុងរដ្ឋចំនួន ២៦ កំពុងត្រូវបានគេយកទៅវិភាគរកវីរុសនេះ។
បន្ថែមពីនេះប្រទេសថៃ និងហុងកុងបានរាយការណ៍ករណីឆ្លងចំនួន ៨ ករណី។ តៃវ៉ាន់
អូស្ត្រាលី និងម៉ាកាវមាន ៥ ករណី។ ប្រទេសសឹង្ហបូរី ជប៉ុន កូរ៉េខាងត្បូង
និងម៉ាឡេស៊ីបានរាយការណ៍ ៤ ករណី, បារាំងមាន ៣ ករណី។
ប្រទេសកាណាដា និងវៀតណាមមាន ២ករណី។ ប្រទេសនេប៉ាល់ កម្ពុជា
និងអាឡឺម៉ង់មានមួយករណីដូចគ្នា។ គ្មានការស្លាប់ដោយសារវីរុសត្រូវបានរាយការណ៍នៅក្រៅប្រទេសចិនទេ។
យោងតាមមជ្ឈមណ្ឌលត្រួតពិនិត្យ
និងបង្ការជំងឺ (CDC) សម្រាប់ការឆ្លងរោគឆ្នាំ 2019-nCoV បានរាយការណ៍ថាជំងឺបានកើតឡើងរាប់ចាប់ពីអ្នកដែលមានផ្ទុកមេរោគតិចតួចព្រមទាំងអ្នកមិនមានរោគសញ្ញារហូតដល់អ្នកធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ
និងស្លាប់។
រោគសញ្ញាអាចរួមមាន៖ ក្តៅខ្លួន ក្អក
និងថប់ដង្ហើម។ មជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺ បានជឿជាក់ថា
នៅពេលនេះថារោគសញ្ញានៃ 2019-nCoV អាចលេចឡើងក្នុងរយៈពេល
២ថ្ងៃ ឬ១៤ ថ្លៃបន្ទាប់ពីឆ្លងវីរុស៕
វីរុសកូរ៉ូណាសម្លាប់មនុស្ស ១០៦នាក់ ក្នុងប្រទេសចិន ខណៈកម្ពុជាបង្កើនការត្រួតពិនិត្យ
Reviewed by Editor PH
on
4:57 PM
Rating:
