Insurance

728x90

រថយន្តលុច្សស៊ីស បើកបុករបាំង ចែកទ្រូងផ្លូវ រងការខូចខាត អស់ ១២ម៉ែត្រ

ដោយ៖ ដើមអម្ពិល


ភ្នំពេញ ៖ រថយន្តមួយគ្រឿងម៉ាក លុច្សស៊ីស RX300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2W-5937 នៅវេលា ម៉ោង ១និង៥០នាទី បានបើកបុកក្បាលថ្ម បែងចែកទ្រូងផ្លូវ តាមបណ្តោយផ្លូវព្រះមុនីវង្ស មុខភោជនីយដ្ឋាន ហួណាម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន បណ្តាលឲ្យរថយន្តរងខាតខូចខាតខាងមុខយ៉ាងដំណំ ហើយរបាំងថ្មខូចខាត ប្រេះបាក់បែកប្រហែលអស់ ១២ ម៉ែត្រ ។


មន្ត្រីនគរបាលចរាចរ បានឲ្យដឹងថា អ្នកបើកបរឈ្មោះ បូ សីហា អាយុ ២៩ឆ្នាំ មុខរបរជាអ្នកបើកបររថយន្ត មានស្រុកកំណើតនៅស្រុកស្អាង ខេត្តកណ្តាល ។


មន្ត្រីនគរបាលចរាចរ បានបញ្ជាក់ថា អ្នកបើកបររថយន្តប្រហែលជាងងុយដេក បណ្តាលឲ្យរេចង្កូតបុករបាំងថ្ម បែងចែកទ្រូងផ្លូវតែម្តង ។


បច្ចុប្បន្ន រថយន្តត្រូវបាន សមត្ថកិច្ចយកទៅរក្សាទុកនៅ ការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយពេលក្រោយ ៕












from khmer-press.com http://ift.tt/1ofQB71

via IFTTT
រថយន្តលុច្សស៊ីស បើកបុករបាំង ចែកទ្រូងផ្លូវ រងការខូចខាត អស់ ១២ម៉ែត្រ រថយន្តលុច្សស៊ីស បើកបុករបាំង ចែកទ្រូងផ្លូវ រងការខូចខាត អស់ ១២ម៉ែត្រ Reviewed by yim PH on 3:10 PM Rating: 5

Entertainment

ads
Powered by Blogger.