យវតមនកអយឆន បនចងករធវអតតឃត ដលគសងសយថ នងតចចតតនងទញទរសពទបរមនកត ខណដរវញមចសហងលកទរសពទកតខតចរន
ខេត្តព្រះសីហនុ៖ យុវតីម្នាក់ ឈ្មោះ ខុន ស្រីមាស អាយុ១៤ឆ្នាំ បានចងករធ្វើអត្តឃាត ដែលគេសង្ស័យថា នាងតូចចិត្តនឹងទិញទូរស័ព្ទប្រើមិនកើតខណៈដូរវិញម្ចាស់ហាងលក់ទូរស័ព្ទកាត់ខាតច្រើន ។ ករណីនេះត្រូវបានភ្ញាក់ផ្អើលឆោឡោឡើងកាលពី វេលាម៉ោង២១យប់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦ មានទីលំនៅភូមិ១ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។
យោងតាមសាក្សីបានបង្ហើបថា ចំពោះមូលហេតុដែលធ្វើអោយយុវតីចងករសម្លាប់ខ្លួននេះ មកពី តូចចិត្តរឿងទូរស័ព្ទ ដោយកាលពី២ថ្ងៃមុនកើតហេតុ យុវតីរងគ្រោះបានទៅទិញទូរស័ព្ទនៅហាងធី ថន ក្នុងតម្លៃ ២០០ដុល្លា ប៉ុន្តែមិនពេញចិត្តក៍ទៅលក់កន្លែងដើម តែអ្នកលក់អោយតម្លែតែ50ដុល្លា ក្រោយមកម្តាយយុវតីបានទិញទូរស័ព្ទ១គ្រឿងទៀត ប៉ុន្តែប្រើមិនកើតទៀត ទើបធ្វើអោយយុវតីតូចចិត្ត។ រហូតដល់យប់កើតហេតុវេលាម៉ោង២១យប់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦ ទើបដឹងថាយុតី ខុន ស្រីមាស ចងករសម្លាប់ខ្លួនទៅហើយ។ ប៉ុន្តែចំពោះមូលហេតុពិតប្រាកដផ្សេងនោះគ្មាននណាម្នាក់ដឹងនោះទេ។
រឿរ៉ាវខាងលើនេះគ្រាន់តែជាការសន្និដ្ឋានតែប៉ុណ្ណោះ។ ដោយឡែកសមត្ថកិច្ចបានអះអាងថា ក្មេងស្រីខាងលើនេះចងកសម្លាប់ ខ្លួននៅវេលាម៉ោង០៩យប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៦ ដោយយកខ្សែនីឡុង ចងនឹងចម្រឹងបង្អួច។ ក្រោយពីពិនិត្យសពត្រឹមត្រូវបានប្រគល់ឲ្យគ្រួសារចាត់ចែងបន្ត៕ សមុទ្រខៀវ
http://ift.tt/1MLXHMS