ថៅកែម៉ាំល្ហុង គ្រោងបើករបរលក់ លៀសហាលបន្ថែមទៀត
Tuesday 21/10/2014 Time : 10 : 11 am
ភ្នំពេញ៖ស្របពេលមុខជំនួញម៉ាំល្ហុងកំពុងទទួលបានប្រជាប្រិយភាពគួរឱ្យកត់សម្គាល់នោះ អ្នកលក់ម៉ាំតែងខ្លួនសង្ហា ពាក់វ៉ែនតាដូចបណ្ឌិតជាប់ពីស្រុកក្រៅរូបនេះ បាននិយាយថាលោកនឹងបើករបរលក់លៀសហាលបន្ថែម ក្រោមស្លាកយីហោ “ប៉ូរ៉ាលក់លៀសហាលអនាម័យ ទូកញ្ចក់ឆ្នាំ២០១៥” ក្នុងពេលឆាប់ៗនេះ។
“ក្រៅពីម៉ាំល្ហុង ខ្ញុំចង់លក់លៀសអនាម័យ ហើយខែ១១ខ្ញុំនឹងចាប់ផ្ដើម។ ខ្ញុំបានឱ្យជាងដំឡើងរទេះពីរគ្រឿងបំពាក់កញ្ចក់រួចរាល់ហើយ គឺនៅតែចេញលក់ប៉ុណ្ណោះ”។
ចំពោះមូលហេតុនាំឱ្យលោកបង្កើតរបរថ្មីបុរសវ័យ២៥ឆ្នាំលើកឡើងថា របរនេះងាយស្រួលជាងលក់ម៉ាំល្ហុងមិនសូវហត់ និងសម្បូរអ្នកហូប ហើយលោកជឿជាក់ថា នឹងទទួលបានជោគជ័យ។បើទោះបីជាយ៉ាងណា លោកមិនចោលរបរម៉ាំល្ហុងដែលជាអាជីពដ៏ជូរចត់របស់លោកទេ។ ប៉ូរ៉ាបន្ថែមថាលោកនឹងទិញលៀសស្រស់ដល់កន្លែងចូកពីទន្លេផ្ទាល់ហើយយកមកប្រឡាក់គ្រឿងហាលក្នុងទូរកញ្ចក់៕
ដោយៈ សូសៀង
រៀបចំដោយៈ ភក្ដី
By: khmeronlinenews.com
http://ift.tt/eA8V8J