Insurance

728x90

ទិវា​ជាតិ​ទីក្រុង​ស្អាត​នៅ​ខេត្តមណ្ឌល់គិរី បាន​ទាក់ទាញ​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​ពី​គ្រប់​មជ្ឈដ្ឋាន​

​ខេត្តមណ្ឌលគិរី​៖ មន្ត្រីរាជការ ជុំវិញ​សាលាខេត្ត កងកម្លាំង ប្រដាប់អាវុធ សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ ដឹកនាំ​ដោយ លោក ស្វាយ សំ​អ៊ាង អភិបាលរង​ខេត្តមណ្ឌលគិរី បាន​ដើរ​រើស​សំរាម នៅ​ជុំវិញ​ផ្សារ​ក្រុង​សែន​មនោ​រម្យ និង​តាម​ដងផ្លូវ ជាតិ ចាប់ពីរ​ង្វ​ង​មូល​គោព្រៃ នឹង​ជុំវិញ​បរិវេណ​ទីធ្លា​ព្រាន​យន្តហោះ ដើម្បី​អបអរសាទរ ទិវា​ជាតិ​ទីក្រុង​ស្អាត ហើយក៏ ជា សកម្មភាព​មួយ ឲ្យ​ប្រជាពលរដ្ឋ និង​អាជីវករ​បាន​យល់​ពី​សារៈសំខាន់ នៃ​ទីក្រុង​ស្អាត និង​បាន ចូលរួម​ផងដែរ ។​


​ពិធី​នេះ​ធ្វើឡើង កាលពី​ព្រឹក​ថ្ងៃទី​០៤ ខែ​មិនា ឆ្នាំ​២០១៥ ស្ថិតនៅ​ទីធ្លា​មុខរ​ង្វ​ង​មូល​គោព្រៃ ។ លោក ស្វាយ អ៊ាង អភិបាលរង​ខេត្ត បាន​មានប្រសាសន៍ថា ចង់​ឲ្យ​ទីក្រុង​យើង​ស្អាត យើង​ត្រូវមាន​បរិស្ថាន​ល្អ ស្អាត ប្រកប ដោយ​សុខមាលភាព​ល្អ យើង​ត្រូវ​រៀបចំ​ផែនការ​ឲ្យ​ជាក់លាក់ ដើម្បី​ទាញយក​ការចូលរួម​សំអាត​ផ្សារ ក៏ ដូចជា​គ្រប់កន្លែង គ្រប់​មជ្ឈដ្ឋាន ពិសេស​ត្រូវមាន​ការចូល​រួម​ពី​អាជីវករ ពី​ប្រជាពលរដ្ឋ​គ្រប់ៗ​រូប ។


​លោក​បន្តថា តាម រយ​:​ព្រឹត្តិការណ៍​នេះ ពិតជា​ការចូលរួមចំណែក​បន្ថែមទៀត ក្នុងការ​ស្វែងរក​កាលានុវត្តភាព​ថ្មីៗ សម្រាប់​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ ក្នុង​វិស័យ​ទេសចរណ៍ ពិសេស​នាំមក​នូវ​ការផ្សព្វផ្សាយ​អំពី សក្កា​នុព​ល ទេ​សចណ៍ របស់​ព្រះរាជាណាចក្រ​កម្ពុជា ឲ្យ​កាន់តែ​ទូលំទូលាយ ទៅកាន់​បណ្តា​ប្រទេស តំបន់​អាស៊ាន និង​ពិភព លោក ។​ ​


លោក​អភិបាលខេត្ត​បន្តទៀតថា បើ​ទីក្រុង​ស្អាត មូលដ្ឋាន​របស់​យើង​តាម​បណ្តា​សង្កាត់ តាម​ផ្សារ ក៏ត្រូវ​ស្អាត ប្រជាពលរដ្ឋ ក៏មាន​សុខភាព​ទៅតាម​នោះដែរ ។ លោក​ក៏បាន​ណែនាំ​ឲ្យ​អាជ្ញាធរ សង្កាត់ ក្រុង ស្រុក ត្រូវ​ចុះ​ផ្សព្វផ្សាយ​ដល់ ប្រជាពលរដ្ឋ​ដើម្បី​ចូលរួម​សំអាត​អនាម័យ ក្នុង​មូលដ្ឋាន ដើម្បី​អបអរ​ទិវា​ជាតិ​ទីក្រុង​ស្អាត ។ ការ​ប្រារព្ធ​ទិវា​ជាតិ ទីក្រុង ស្អាត​នាពេលនេះ គឺជា​ព្រឹត្តិការណ៍​ដ៏​មាន​សារៈសំខាន់ ដែល​បាន​ឆ្លុះបញ្ចាំង ឲ្យ​ឃើញ​ពី​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា​ពី​គ្រប់ ភាគី​ពាក់ព័ន្ធ អាច​ចូលរួម​ដល់​កិច្ចការពារបរិស្ថាន និង​សង្គម ដើម្បី​រួមចំណែក លើកកម្ពស់​សោភ័ណភាព​ខេត្ត និង​បណ្តា​ទីក្រុង​ដទៃទៀត នៅ​ទូទាំងប្រទេស ។​


​លោក ងិន សុ​វិមាន ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តមណ្ឌលគិរី បានលើកឡើង​ទៀតថា តាមរយៈ​ការ​ប្រារព្ធ​ទិវា​ជាតិ ទីក្រុង​ស្អាត​នាពេលនេះ នឹង​នាំមក​នូវ​ការ ផ្សព្វផ្សាយ​កាន់តែ​ទូលំទូលាយ អំពី​សក្តានុពល​ទេសចរណ៍​ខេត្តមណ្ឌលគិរី ទៅ បណ្តា​ប្រទេស​ក្នុង​តំបន់ និង​ពិភពលោក ហើយ​ព្រឹត្តិការណ៍ នឹង​ជំរុញ​ការប្រឡងប្រណាំង ទីក្រុង​ស្អាត​នៅ​ទូទាំងប្រទេស កាន់តែ​មាន​ភាព​សកម្ម​ខ្លាំងក្លា​និង​រស់​រវើក ក្នុង​បុព្វហេតុ​រួមចំណែក ជំរុញ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​បៃតង ជំរុញ​មជ្ឈដ្ឋាន ការរស់នៅ​ឲ្យ​កាន់តែ​ល្អប្រសើរ ផ្តល់​ភាពកក់ក្តៅ សុខមាលភាព​រស់នៅ តាម​បណ្តា​ក្រុង ស្រុក ក្នុង​ខេត្តមណ្ឌលគិរី ពិសេស​ត្រៀមខ្លួន​ចូលរួម​ប្រឡងប្រណាំង ដណ្តើមយក​ជ័យលាភី ទីក្រុង​ទេសចរ​ស្អាត នាពេល ខាងមុខនេះ​៕ ​ដោយ ឦសាន​២ ​


KA-410MD KA-411MD KA-413MD KA-414MD KA-416MD KA-418MD KA-417MD ​ ​




http://ift.tt/1A0whGH
ទិវា​ជាតិ​ទីក្រុង​ស្អាត​នៅ​ខេត្តមណ្ឌល់គិរី បាន​ទាក់ទាញ​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​ពី​គ្រប់​មជ្ឈដ្ឋាន​ ទិវា​ជាតិ​ទីក្រុង​ស្អាត​នៅ​ខេត្តមណ្ឌល់គិរី បាន​ទាក់ទាញ​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​ពី​គ្រប់​មជ្ឈដ្ឋាន​ Reviewed by yim PH on 9:44 PM Rating: 5

Entertainment

ads
Powered by Blogger.