បាក់អគាររោងចក្រ បណ្តាលឲ្យមនុស្សយ៉ាងហោច ៥នាក់ តែមិនទាន់ដឹងអ្នកស្លាប់
Tuesday 21/10/2014 Time : 11 : 28 am
តាកែវ ៖ អគារ រោងចក្រមួយកន្លែងបានបាក់ស្រុតទាំងកម្រោល ដោយមិនទាន់ដឹងពីមូលហេតុ កាលពីវេលាម៉ោងប្រមាណ៩ព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៤ ស្ថិតក្នុងភូមិឃ្លាំង សម្បត្តិ ឃុំពត់ស ស្រុកបាទី ខេត្តតាកែវ ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា រោងចក្រដែលបាក់អគារនេះ មានឈ្មោះគីស៊ីនកូ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ២ ។ បច្ចុប្បន្ន សមត្ថកិច្ចកំពុងជួយអន្តរាគមន៍ កំពុងនៅកន្លែងកើតហេតុ ហើយបានអះអាងថា មានកម្មករ៥នាក់ បានរងរបួស ក្នុងចំណោមជនរងគ្រោះទាំង៥នាក់ គឺមាន២នាក់រងរបួសធ្ងន់ផងដែរ ។
សមត្ថកិច្ចបានអះអាងទៀតថា ការបាក់អគាររោងចក្រខាងលើនេះ គឺបាក់មួយផ្នែកខាងដេរនិងផុង ហើយពេលនេះ សមត្ថកិច្ចកំពុងតែជួយអន្តរាគមន៍ ។
ដោយ៖ ឩត្តម
រៀបចំដោយៈ សុខា
By: khmeronlinenews.com
http://ift.tt/eA8V8J
បាក់អគាររោងចក្រ បណ្តាលឲ្យមនុស្សយ៉ាងហោច ៥នាក់ តែមិនទាន់ដឹងអ្នកស្លាប់
Reviewed by yim PH
on
11:35 AM
Rating: