Insurance

728x90

ឆែកឆេរផ្ទះសំណាក់ច័ន្ទមានលាភឃាត់ខ្លួនជនសង្ស័យ៨នាក់ពីបទចែកចាយគ្រឿង

Thursday 16 /10/2014 Time 08 :18 am


ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងកម្លាំងកងរាជអាវុធហត្ថខណ្ឌមានជ័យ សហការជាមួយកម្លាំងមូលដ្ឋាន បានឃាត់ខ្លួនជនសង្ស័យចែកចាយ និងប្រើប្រាស់គ្រឿងញៀន នៅក្នុងផ្ទះសំណាក់ ច័ន្ទមានលាភ កាលវេលាម៉ោង៥និង៣០នាទី ថ្ងៃទី១៤ តុលា ២០១៤ ឋិតក្រុមទី១១ ភូមិភ្នាត សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។


បើតាមព័ត៌ពីមន្ត្រីមានជនសង្ស័យដែលកម្លាំងសមត្ថកិច្ចឃាត់ខ្លួន រួមមាន ទី១ឈ្មោះ ខាន់ វិសាល ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស មានទីលំនៅ ផ្ទះលេខ 267 ភូមិភ្នាត សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ទី២ ឈ្មោះ ណែម សំណាង ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅភូមិថ្មី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ទី៣ ឈ្មោះ វង់ សីហា ភេទប្រុស អាយុ២០ ស្នាក់នៅ ភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ ទី៤ ឈ្មោះ អ៊ាប ឆ ហួង ភេទស្រី អាយុ១៩ឆ្នាំ ស្នាក់នៅភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ទី5 ឈ្មោះនៅ ស្រីពេជ្រ ភេទស្រី អាយុ២៣ឆ្នាំ ស្នាក់នៅភូមិកំពង់ទួល ឃុំអន្លុងរមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ទី6 ឈ្មោះ ហែម ស្រីកា ភេទស្រី អាយុ១៩ឆ្នាំ មានទីលំនៅ នឹងមុខរបរ មិនពិតប្រាកដ។ ទី៧ ឈ្មោះ ទិត ឌីម៉ង់ ភេទប្រុស អាយុ ១៩ឆ្នាំ ជានិស្សិត ស្នាក់នៅភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ទី៨ឈ្មោះ យង យ៉ាឆៃយុទ្ធ ភេទប្រុស អាយុ ២២ឆ្នាំជានិស្សិត ស្នាក់នៅភូមិសន្សំកុសល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ។


ប្រភពព័ត៌មានពីកម្លាំងកងរាជអាវុធហត្ថខណ្ឌបានឲ្យដឹងថា នៅវេលាម៉ោង ៣ និង៣០នាទី ថ្ងៃទី១៤ តុលា ២០១៤ នៅផ្ទះសំណាក់ ច័ន្ទមានលាភ ឋិតនៅភូមិភ្នាត សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កម្លាំងការិយាល័យស្រាវជ្រាវ និងយុត្តិធ៌ម ផ្នែកគ្រឿងញៀនក្រុង សហការជាមួយកម្លាំងកងរាជអាវុធហត្ថខណ្ឌមានជ័យ បានចុះឆែកឆេរ នឹងឃាត់ខ្លួនមុខសញ្ញាចែកចាយថ្នាំញៀន។ ក្នុងនោះឃាត់ខ្លួនបានជនសង្ស័យចំនួន៨នាក់ (ស្រី3) នឹង ថ្នាំញៀន ចំនួន៩កញ្ចប់ នឹងឧបករណ៏ជក់មួយចំនួនធំ ។


ក្រោយឃាត់ខ្លួន ជនសង្ស័យត្រូវបានបញ្ជូនយកទៅសួរនាំនៅការិយាល័យគ្រឿងញៀនក្រុង ចំណែកផ្ទះសំណាក់ ខាងលើត្រូវបានបិទទ្វារជាបណ្តោះអាសន្ន រង់ចាំការស្រាវជ្រាវបន្ត ៕


pnjl6a8j


ដោយៈ ម៉ារ៉ា

រៀបចំដោយៈ លក្ខណា

By: khmeronlinenews.com


http://ift.tt/1npmDg5
ឆែកឆេរផ្ទះសំណាក់ច័ន្ទមានលាភឃាត់ខ្លួនជនសង្ស័យ៨នាក់ពីបទចែកចាយគ្រឿង ឆែកឆេរផ្ទះសំណាក់ច័ន្ទមានលាភឃាត់ខ្លួនជនសង្ស័យ៨នាក់ពីបទចែកចាយគ្រឿង Reviewed by yim PH on 8:24 AM Rating: 5
Powered by Blogger.