ករណីគ្រោះថ្នាក់ចរាចរណ៍នៅខេត្តព្រះសីហនុរថយន្ត៦គ្រឿងបុកបន្តគ្នា របួសធ្ងន់ស្រាល២៨នាក់ ស្លាប់អ្នកបើកបរម្នាក់
ខេត្តព្រះសីហនុ៖ យ៉ាងហោចណាស់មានមនុស្សម្នាក់ស្លាប់នៅនឹងកន្លែង និង២៨នាក់រងរបួស ស្រី២៥នាក់ (ក្នុងនោះរបួសធ្ងន់៧ ស្រី៦នាក់) ក្នុងចំណោមកម្មករប្រមាណ៤០នាក់ ស្ថិតក្នុងហេតុការណ៍រថយន្ត៦គ្រឿងបុកប៉ះគ្នានៅផ្លូវជាតិលេខ៤ ចន្លោះចំណោតអូរត្រាវ ទៅតំបន់ សេដ្ឋកិច្ចពិសេសបិតត្រាំង ក្នុងស្រុកព្រៃនប់ កាលពីវេលាម៉ោងជាង៧យប់ថ្ងៃទី១ ខែមិនា ឆ្នាំ២០១៦។
តាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក អ៊ី សុខា ស្នងការរងទទួលផែនសណ្តាប់ធ្នាប់បានអះអាងថា យោងតាមព័ត៌មានបឋម នៅវេលម៉ោងជាង១៩យប់ថ្ងៃទី១ ខែមិនា ឆ្នាំ២០១៦ រថយន្តចំនួន៦គ្រឿងក្នុងនោះខូចខាតធ្ងន់ធ្ងរ៣គ្រឿង និងខូចខាតបន្តិចបន្តួច៣គ្រឿង បង្កអោយមនុស្សម្នាក់ស្លាប់នៅនឹងកន្លែង (តៃកុងរថយន្តទូរីសដឹកកម្មករ) និង២៨រងរបួស (ស្រី២៥នាក់ក្នុងនោះរបួសធ្ងន់៧ ស្រី៦នាក់) ផ្សេងទៀត ដែលគ្រោះថ្នាក់នេះបង្កឡើងដោយរថយន្តកុងតៃនឺពណ៌លឿងម៉ាកហ្វុយស្សូ អ្នកបើកបររត់គេចខ្លួនក្រោយកើតហេតុ។
លោកស្នងការរងបានបន្តទៀតថា គ្រោះថ្នាក់នេះបង្កឡើងដោយសារ តែមុនតំបូងរថយន្តកុងតៃនឺពណ៌លឿង ទីមួយបានទៅបុកគូទរថយន្តម៉ាកហ៊ីយ៉ាន់ដាយពណ៌ស ដឹកកាកស្រាបៀរអង្គរ ក្នុងទិសដៅស្របគ្នាពីក្រុងព្រះសីហនុ ទៅភ្នំពេញបណ្តាលអោយរថយន្តដឹកកាកស្រាបៀក្រឡាប់ផ្ងារជើង ខណៈពេលនោះរថយន្តកុងតៃនឺក្បាលលឿង ដូចគ្នាទី២ បានមកដល់ចំណុចកើតហេតុ ក្នុងទិសដៅពីក្រុងព្រះសីហនុទៅភ្នំពេញ ហើយវ៉ាក់អើជាមួយរថយន្តដឹកកម្មករ ក្នុងទិសដៅបញ្ជ្រាស់ទិសគ្នា ទើបបានជ្រុលទៅបុករថយន្តកម្មករតែម្តងបណ្តាលអោយតៃកុងឡានទូរីសឈ្មោះ បុត សារ៉ាន់ ភេទប្រុស អាយុ៥០ឆ្នាំ មានទីលំនៅភូមិ៣(ទំនប់រលក)សង្កាត់លេខ០១ ក្រុងព្រះសីហនុ កៀបក្នុងរថយន្តស្លាប់ភ្លាមៗ ឯកម្មករធ្លាក់ពីរថយន្តរប៉ាត់រប៉ាយរងរបួសធ្ងន់ និងស្រាលចំនួន២៨នាក់ ហើយបានខ្ទាតទៅប៉ះរថយន្តពីរគ្រឿងផ្សេងទៀត គឺរថយន្តម៉ាកវិស្តូពណ៌ស និង រថយន្តហ្វ័តរងការ ខូចខាតបន្តិចបន្តួច។
រថយន្តទាំង6គ្រឿងនោះមាន៖ 1/រថយន្តដឹកកុងទីន័រម៉ាក Nissan Diesel ពណ៌លឿង ស្លាកលេខ ភព 3A-9550 (ក្រុមហ៊ុន CDT)។ 2/រថយន្តដឹកកុងទីន័រ ម៉ាក FUSO ពណ៌លឿង ស្លាកលេខ ភព3D-1550 (ក្រុមហ៊ុន CDT)។ 3/រថយន្តតូរីស ម៉ាក អ៊ែសសាំយ៉ុង ពណ៌ស ស្លាកលេខ កំពង់ចាម 2A-1198 4/រថយន្តកូរ៉េដឹកកាកស្រាបៀរ ស្លាកលេខកំពត 2A-1307។ 5/រថយន្តម៉ាក Vistor ពណ៌ខៀវ ស្លាកលេខ ភព 2T-4134។ 6/រថយន្តម៉ាក Fort ពណ៌ស ស្លាកលេខ ភព2AG-8099។
ក្រោយកើតហេតុភ្លាមៗតៃកុងរថយន្តកុងតៃនឺទាំង០២គ្រឿងបានរត់គេចខ្លួន បន្សល់ទុកតែរថយន្តនៅនឹងកន្លែង។ ក្រោយពីចុះ ធ្វើការវាស់វែង រួច រថយន្តចំនួន០៤គ្រឿង ត្រូវបានសមត្ថកិច្ចចរាចរណ៍យកមករក្សាទុកនៅការិយាល័យចរាចរណ៍ខេត្តរងចាំការដោះស្រាយ នៅពេលបន្ទាប់ឯរថយន្តរងគ្រោះ២គ្រឿងទៀត ដោយមានការខូចខាតបន្តិចបន្ទួចក៏បានបន្តតំណើរទៅមុខមិនមានការប្តឹងផ្តល់នោះទេ។ រីឯអ្នកកម្មករងគ្រោះទាំង២៨នាក់កំពុងសម្រាកនៅគ្លីនិចឯកជនចំនួន២ ដោយឡែកសាកសពត្រូវបានសមត្ថកិច្ចប្រគល់ជូន ក្រុមគ្រួសារយកទៅកាន់លំនៅដ្ឋានដើម្បីធ្វើបុណ្យតាមប្រពៃណី៕ សមុទ្រខៀវ
http://ift.tt/1WV1Y05