លោក ស ខេង បញ្ជាឲ្យបើក ការស៊ើបអង្កេត លើបណ្ដឹង របស់លោក ថាច់ សេដ្ឋា
Wednesday 29 /10/2014 Time 01:31pm
ភ្នំពេញ៖ បណ្ដឹងដែលប្ដឹង ដោយលោក ថាច់ សេដ្ឋា ប្រធានសហគមន៍ ខ្មែរកម្ពុជាក្រោម ដែលបានដាក់ ជូនក្រសួងមហាផ្ទៃ កាលពីដើមខែតុលា ពីបទរងការគំរាម សម្លាប់ពីជន អនាមិកនោះ រហូតមកដល់ពេលនេះ ក្រសួងបាន បញ្ជាក់ថា កំពុងបើកការ ស៊ើបអង្កេត លើករណីនេះ។
ពាក់ព័ន្ធបញ្ហានេះម្ចាស់បណ្ដឹងផ្ទាល់ លោក ថាច់ សេដ្ឋា កំពុងរង់ចាំមើលចំណាត់ការ របស់ ក្រសួង មហាផ្ទៃហើយលោក នឹងបន្តសកម្មភាពធ្វើការទាមទារឲ្យអ្នកនាំពាក្យស្ថានទូត វៀតណាមចេញមុខសូមទោសពលរដ្ឋខ្មែរជាសាធារណៈ។
សូមបញ្ជាក់ថា លោក ថាច់ សេដ្ឋា ត្រូវបានជនអនាមិកគំរាមបាញ់សម្លាប់ដោយសារតែលោក បានដឹកនាំ ធ្វើបាតុកម្ម នៅមុខស្ថានទូតវៀតណាមប្រឆាំងពាក្យសម្ដីអ្នកនាំពាក្យស្ថានទូត វៀតណាមដែលបានលើកឡើងពីប្រវត្តិសាស្ត្រដីកម្ពុជាក្រោម ថាជារបស់វៀតណាម តាំងយូរលង់ណាស់មកហើយ។ លោក ថាច់ សេដ្ឋា បានអះអាងថា ជនដែរគំរាម សម្លាប់រូបលោក ជាជនជាតិវៀតណាមរស់នៅប្រទេសកាណាដា៕
ដោយៈសូសៀង
រៀបចំដោយៈដារត្ន
By: khmeronlinenews.com
http://ift.tt/eA8V8J