បុរសមួយចំនួន សុខចិត្តរើសយក iPhone 6 តែ មិនយកមិត្តស្រី
យុវវ័យចាប់ផ្តើមនាំគ្នា និយាយពីស្នេហា ខណៈពេលដែល បច្ចេកវិទ្យា កំពុងតែជ្រៀតជ្រែក ស្នេហារបស់ពួកគេ។ ក្នុងការ ធ្វើសម្រង់ជ្រើសរើស ក្នុងនោះ មានបុរសចំនួន ១៧ភាគរយ ដែលនៅលីវ ចង់បាន ទូរសព្ទ័ iPhone 6 ជាជាងមិត្តស្រី ហើយក្នុងនោះដែរ មានម្នាក់ក្នុងចំណោម បុរស៥នាក់ បាននិយាយថា បើសិនមានជំរើស លោក នឹងជ្រើសរើស យក iPhone 6 ព្រោះថា វាមិនដែលចេះ រករឿងយើង ដូចមនុស្សស្រីឡើយ ហើយម៉្យាងវិញទៀត គាត់មានអារម្មណ៍ថា ស្និតស្នាលជាមួយវា ច្រើនជាង មនុស្សស្រី ព្រោះតែគាត់ តែងតែចុចវាគ្រប់ពេល។ លើសពីនេះទៀតនោះ មាន ២% ចំពោះអ្នកដែលមាន គូ តែដៃរបស់គេ កាន់ទូរសព្ទ័ iPhone 6 ច្រើនជាងកាន់ដៃមិត្តស្រី។ ទោះជាយ៉ាងណាក្តី គេនៅតែ គិតថា វាមិនមានគ្រោះថ្នាក់អ្វីឡើយ ខណៈពេលដែល បុរសមួយចំនួន ជ្រើសរើស ទូរសព្ទ័ដៃ ទំនើប ជំនួសការ យកមិត្តស្រី។ តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះរឿងនេះ?
khmer-press
from khmer-press.com http://ift.tt/121Hlcn
via IFTTT
បុរសមួយចំនួន សុខចិត្តរើសយក iPhone 6 តែ មិនយកមិត្តស្រី
Reviewed by yim PH
on
12:27 PM
Rating: