Insurance

728x90

“​ស្រី​លួចលាក់​” ចិន​ម្នាក់​ត្រូវបាន​ប្រពន្ធ​គេ​ចាប់​សម្រាត​រួច​វាយ​រហូតដល់​សន្លប់​ក្នុងចំណោម​ហ្វូង​មហាជន​

នាង​ត្រូវបាន​ចាប់​សម្រាត រួច​វាយ​រហូតដល់​ស​ន្ល​ប់​យ៉ាង​ហិង្សា​ដោយ​ហ្វូង​ស្ត្រី​មួយក្រុម​ នៅលើ​ផ្លូវ​តាម​ហាង​ទិញដូរ​ដ៏​មមាញឹក​មួយ​…​ប៉ុន្តែ​គ្មាន​ប៉ូលិស​ណា​ម្នាក់​ចេញមក​នោះទេ​។ នេះ​បើ​យោងតាម​វេ​ប​សាយ​ដេលី​មែ​ល​ចេញផ្សាយ​ថ្ងៃទី ១៣ ខែតុលា​។

​ជាការ​ពិត គ្មាន​នរណាម្នាក់​ចូល​អន្តរាគមន៍​នោះទេ ខណៈ​នាង លីន យ៉ាវ លី អាយុ ៣៨ ឆ្នាំ ត្រូវបាន​ទាត់​ធាក់​ទៅលើ​ក្រលៀន និង​ដោះ ខណៈ​នាង​ខំប្រឹង​រើ​បំរាស់​និង​ស្រែក​ទាំង​ក្តី​ឈឺចាប់​នៅលើ​ចិញ្ចើមថ្នល់​។

​ពួក​អ្នក​ឈរ​មើល​បាន​និយាយថា ហេតុផល​គេ​មិន​ជួយ​គឺថា​នេះ​គឺជា “​ជម្លោះ​បេះដូង​” ដូច្នេះ​នាង​មិន​សម​ឲ្យ​គេ​ជួយ​នោះទេ ព្រោះ​បាន​ដេក​ជាមួយ​ប្តី​របស់​ស្ត្រី​ដទៃ​។


ប្រភព៖ CEN






ទិដ្ឋភាព​ស្រី​លួចលាក់​ត្រូវ​ប្រពន្ធ និង​មិត្តភក្តិ​ស្រីៗ​បីនាក់​ទៀត​ព្រួត​វាយ​នៅ​ក្រុង​ពូ​យ៉ាង



​នេះ​គឺ​គ្រាន់តែ​ជា​ឧប្បត្តិហេតុ​ចុងក្រោយ​បំផុត​មួយ​ក្នុងចំណោម​ឧប្បត្តិហេតុ​ស្រដៀង​គ្នា​ជាច្រើន ដែល​ហាក់ដូច​ជាមាន​ការទទួល​យក​ដោយ​ស្ងាត់ស្ងៀម​ក្នុងសង្គម​ចិន​បច្ចុប្បន្ន​ចំពោះ​ភាពអាម៉ាស​បែបនេះ ដរាបណា​ជនរងគ្រោះ​ត្រូវគេ​យល់ឃើញថា​ជា​អ្នកបង្ក​ឲ្យ​បុរស​ផិតក្បត់​ដៃគូ​របស់គាត់​។

​ចំពោះ​ហេតុការណ៍​លើក​នេះ នាង​លី​អាយុ ៣៨ ឆ្នាំ​ត្រូវបាន​វាយឆ្មក់​ពី​សំណាក់​ស្ត្រី​បួន​នាក់ ខណៈ​នាង​ចេញពី​ទិញ​អីវ៉ាន់​ដើរទៅ​ផ្ទះ​នៅ​ទីក្រុង​ពូ​យ៉ាង ខេត្ត​ហេ​ណាន​ភាគ​ខាងកើត​ចិន​។

​ដោយ​ដាល់ និង​ទាត់​នាង​ដួល​ទៅ​ដី​ខណៈ​នាង​ស្រែក​ទាំង​ឈឺ​ចុកចាប់ ពួក​អ្នក​វាយប្រហារ​នាង​បន្ទាប់មក​បាន​ចាប់​សម្រាត​នាង ហើយ​បន្ត​ការ​វាយតប់ ដោយ​បោចសក់​ផង និង​ធាក់​លើ​សុដន់ និង​ក្រលៀន​របស់​នាង​ផង​។​






​ពួក​អ្នក​ឈរ​មើល​បាន​និយាយថា ការវាយប្រហារ​ដ៏​គួរ​ឲ្យ​រន្ធត់​នេះ​ត្រូវបាន​អនុវត្ត​ឡើង​ដោយ​ប្រពន្ធ​ដ៏​ឆ្មើងឆ្មៃ​របស់​បុរស ដែល​នាង​លីន​ដេក​ជាមួយ ព្រមទាំង​មិត្ត​បីនាក់​ទៀត​របស់​លោកស្រី ហើយ​ការ​វាយតប់​នេះ​ត្រូវបាន​មើល​ដោយ​ពួក​អ្នកដើរ​កាត់ ដែល​គិតថា​វា​មិនមែនជា​កាតព្វកិច្ច​រប​ស់​ពួកគេ​ដើម្បី​ជួយ​ស្ត្រី​គ្មាន​ទីពឹង​រូបនេះ​ទេ​។​

​បុរស​ឈ្មោះ ជុន ហ្វេ​ង អាយុ ៣០ ឆ្នាំ ដែល​ជួយ​ស្ត្រី​រងគ្រោះ​បន្ទាប់ពី​ប្រទះឃើញ​នាង​ដេក​ស្តូកស្តឹង​លើដី ក្រោយពី​ពួក​វាយប្រហារ​នាង​ចាកចេញ​អស់​បាន​ប្រាប់​ទូរទស្សន៍​ក្នុងស្រុក​ថា “​ប្រពន្ធ និង​មិត្តភក្តិ​ស្រីៗ​ដ៏​ក្រេវក្រោធ​បាន​សងសឹក​លើ​បុរស​ផឹ​ត​ក្បត់​របស់​ពួកគេ ដោយ​វាយប្រហារ​ទៅលើ​ស្រី​លួចលាក់​រូបនេះ​។ មនុស្ស​មិន​ចង់​ពាក់ព័ន្ធ​រឿងនេះ​ទេ​ព្រោះ​ពួកគេ​យល់ឃើញថា​វា​គឺជា​ជម្លោះ​បេះដូង​”​។

​ស្ត្រី​រូបនោះ​ក្រោយមក​ត្រូវបាន​យកទៅ​មន្ទីរពេទ្យ ជាទី​ដែល​នាង​កំពុង​ត្រូវបាន​ព្យាបាល​របួស​រលាត់ ហើម​ជាំ​ធ្ងន់ធ្ងរ និង ភាព​តក់​ស្ល​ត់ បន្ទាប់ពី​អង្វរក​គេ​ឲ្យ​ជួយ​ហៅ​ឡានពេទ្យ​៕






from khmer-press.com http://ift.tt/1wwXhwq

via IFTTT
“​ស្រី​លួចលាក់​” ចិន​ម្នាក់​ត្រូវបាន​ប្រពន្ធ​គេ​ចាប់​សម្រាត​រួច​វាយ​រហូតដល់​សន្លប់​ក្នុងចំណោម​ហ្វូង​មហាជន​ “​ស្រី​លួចលាក់​” ចិន​ម្នាក់​ត្រូវបាន​ប្រពន្ធ​គេ​ចាប់​សម្រាត​រួច​វាយ​រហូតដល់​សន្លប់​ក្នុងចំណោម​ហ្វូង​មហាជន​ Reviewed by yim PH on 11:44 AM Rating: 5

Entertainment

ads
Powered by Blogger.