សង្ស័យមានវិបត្តិស្នេហ៍ នារីម្នាក់គិតខ្លីលោត សម្លាប់ ខ្លួនពីលើស្ពានអាកាស៧មករាទាំងព្រលឹម
រាជធានីភ្នំពេញ ៖ មានការភ្ញាក់ផ្អើលមួយ ខណៈនារីម្នាក់គិតខ្លីដោយសារមានវិបត្តិស្នេហាដោះស្រាយ មិនចេញ បានសម្រេចចិត្តមកលោតសម្លាប់ខ្លួនពីលើស្ពានអាកាស៧មករាចុះ មកលើដី បណ្តាលឱ្យរង របួសធ្ងន់ និងសន្លប់ស្តូកស្តឹង កាលពីវេលាម៉ោង ៥ព្រឹកថ្ងៃទី២៩ តុលា ២០១៤ នេះ ស្ថិតនៅចំណុច ស្ពានអាកាស ៧មករា ក្នុងភូមិCPC សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ ប្រភពបានឱ្យដឹងថា នារីរងគ្រោះខាងលើមិនទាន់ត្រូវស្គាល់អត្តសញ្ញាណនៅឡើយ ហើយក៏មិនទាន់ ដឹងច្បាស់ ថា ការលោតសម្លាប់ខ្លួននេះ គឺមកពីរឿងអ្វីពិតប្រាកដដែរ តែជំហានដំបូងត្រូវ សមត្ថកិច្ច សង្ស័យថា អាចមកពីមានវិបត្តិស្នេហា ពីព្រោះមុន ពេលកើតហេតុ គេឃើញនារីរងគ្រោះ បានស្រែកយំ យ៉ាងខ្លាំង និងបាននិយាយថា «ហេតុអីបងធ្វើដាក់អូនយ៉ាងនេះ» ។ ប្រភពបន្តថា មុនពេលកើតហេតុ នារីវ័យក្មេងអាយុប្រហែល១៨ឆ្នាំម្នាក់នោះ មានស្លៀខោខូវប៊ូយ ខ្មៅត្រឹមភ្លៅ ពាក់អាវ យឺត ខ្មៅដៃខ្លី បានដើរយំតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងទិសដៅ ពីលិចទៅកើត ស្រាប់តែមកដល់ ចំណុចស្ពានអាកាស ៧មករា […]
from Khmerpress http://ift.tt/1tk6s3g
via IFTTT
from Khmerpress http://ift.tt/1tk6s3g
via IFTTT
សង្ស័យមានវិបត្តិស្នេហ៍ នារីម្នាក់គិតខ្លីលោត សម្លាប់ ខ្លួនពីលើស្ពានអាកាស៧មករាទាំងព្រលឹម
Reviewed by yim PH
on
8:31 AM
Rating: