ការប្រឡងបាក់ ឌុបលើកទីពីរបាន ឈានចូលដល់ថ្ងៃទីពីរ
Tuesday 14/10/2014 Time : 09 : 11 am
ភ្នំពេញ៖ នៅថ្ងៃទី១៤តុលានេះ គឺជា ថ្ងៃទីពីរនិងជាថ្ងៃចុងក្រោយនៃការប្រឡងបាក់ឌុបលើកទីពីរ សម័យប្រឡង ១៣និង១៤តុលា។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១៣តុលា លោក រស់ សាលីន អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡាបានឲ្យដឹងថា ការប្រលងបាក់ឌុបលើកទី២ក្នុងថ្ងៃទី១ នេះត្រូវបានបញ្ចប់ទៅដោយរលូន ដោយលោកគ្រូអ្នកគ្រូអនុរក្ស និងបេក្ខជនប្រលងព្រមទាំងអ្នកសង្កេតការគឺមានការបំពេញភារកិច្ចរៀងៗខ្លួននិងសហការគ្នាបានល្អ ទាំងផ្នែកសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ។
លោក បានបន្តថាចំពោះ វិញ្ញាសារប្រលងនៅលើកទី២នេះ មានចំនួន៧មុខវិជ្ជាគឺ គីមីវិទ្យា ជីវវិទ្យា ប្រវត្តិវិទ្យា ភាសាបរទេស ភាសាខ្មែររូបវិទ្យា និងគណិតវិទ្យា។ សម្រាប់ថ្ងៃទីមួយគឺមានការប្រលង៤មុខវិជ្ជាហើយ៣មុខវិជ្ជាទៀតគឺត្រូវប្រលងបញ្ចប់នៅថ្ងៃនេះ។
គួរកត់សំគាល់ថាការប្រលងលើកទី២នេះមានឈ្មោះបេក្ខជនត្រូវប្រលងជាង៧ម៉ឺននាក់ហើយសម្រាប់ការប្រលងថ្ងៃទី១ មានការអវត្តមានបេក្ខជនចំនួន ៧,០៨៣នាក់ដែលស្មើនឹង១០,៣៣%៕
ដោយៈ ករុណា
រៀបចំដោយៈ សុខុម
By: khmeronlinenews.com
http://ift.tt/eA8V8J