Insurance

728x90

ចាប់ ជនដៃដល់ បាញ់សម្លាប់ អ្នកកាសែត នៅស្រុកស្នួល

Monday 13/10/2014 : Time : 08 : 03 am


ក្រចេះ ៖ជនសង្ស័យ២នាក់ ដែលជាប់ពាក់ព័ន្ធ និងសកម្មភាព


បាញ់សម្លាប់ អ្នកកាសែត នៅសមាគមខ្មែរប្រជាធិបតេយ្យ ត្រូវ


បានកម្លាំងនគរបាលខេត្តក្រចេះ តាមចាប់ខ្លួន ជាបន្តបន្ទាប់ ។


ប្រតិបត្តិការ តាមចាប់ខ្លួន ជនសង្ស័យទាំងនេះបានធ្វើឡើង នៅ


វេលាម៉ោងជាង៤រសៀលថ្ងៃ​ទី១២ ខែតុលា ឆ្នាំ២០១៤ ស្ថិតនៅ


ស្ពានព្រែកឆ្លូង ស្រុកស្នួលខេត្តក្រចេះ បន្ទាប់ពីបានធ្វើ​សកម្មភា


ព កាលពីវេលា ម៉ោងជាង១ យប់រំលងអាធ្រាត្រចូលថ្ងៃទី១២


ខែតុលា ឆ្នាំ២០១៤​ទៅនោះ។ជនសង្ស័យ២នាក់ត្រូវបានជាបន្ត


បន្ទាប់ នៅរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៤នេះ ដែលជាប់


ពាក់ព័ន្ធការបាញ់សម្លាប់ លោក តាំង ទ្រី អាយុ៤៩ឆ្នាំ ជាអ្នក ប


ម្រើការងារ ជាអ្នកកាសែតនៅសមាគមខ្មែរ ប្រជាធិបតេយ្យ ។


ជនដៃដល់ដែលអ្នកបាញ់សម្លាប់ ជនរងគ្រោះមាន ឈ្មោះ ឡា


ណារ៉ុង អាយុ៣២ឆ្នាំជាអតីតយោធា នៅខេត្តមណ្ឌលគិរី ទី២


ឈ្មោះ ខឹម ភក្តី អាយុ២៧ជាមន្រ្តីអាវុធហត្ថ ផ្នែកអន្តរាគមន៍ រាជធានីភ្នំពេញ ដែលជាម្ចាស់កាំភ្លើងនិងម្នាក់ឈ្មោះ ពិន ហៀង អាយុ៣១ឆ្នាំ ជាមន្រ្តីនគរបាលប៉ុស្តិ៍ ស្រែឈូកស្រុកកែវសីមា ខេត្តមណ្ឌលគិរី ប៉ុន្តែមន្រ្តីនគរបាលរូប ជាអ្នកចូលមកបំភ្លឺនៅចំពោះមុខសមត្ថកិច្ចដើម្បីតាមចាប់ជនដៃដល់។ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យ ខឹម ភក្តី ដែលជា ម្ចាស់កាំភ្លើងបានមុនគេ ។


ក្រោយការបញ្ចប់ សួរនាំ ជនសង្ស័យរួចមក និងមានការចូលមកបំភ្លឺរបស់មន្រ្តីនគរបាល ឃុំស្រែឈូក កម្លាំងនគរបាល បានឈានទៅដល់ការចាប់ខ្លួនជនដៃដល់ ឡា ណារ៉ុង តែ​ម្តង។ បើតាមការបញ្ជាក់ របស់មន្រ្តីនគរបាលដដែលក្រោយធ្វើសកម្មភាព ជនសង្ស័យទាំង​នេះ បានបោះកាំភ្លើងហើយបច្ចុប្បន្នកម្លាំងសមត្ថកិច្ច បាននិងកំពុង ធ្វើការសួរនាំ និងស្រាវ​ជ្រាវបន្តទៀត។


សូមបញ្ជាក់ថា ជនរងគ្រោះតំាង ទ្រី រួមជាមួយអ្នកកាសែត មួយចំនួនទៀតកាលពីយប់​ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៤ បានធ្វើដំណើរ ចូលទៅក្នុងព្រៃ ឃុំឃ្សឹមស្រុកស្នួល ខេត្តក្រចេះ ក្នុងគោលបំណង យកព័ត៌មានពីបទ ល្មើសឈើស្រាប់តែត្រូវជនល្មើសខាងលើ បាញ់​សម្លាប់តែម្តង ខណៈជនរងគ្រោះកំពុងតែជាប់ផុងរថយន្ត នៅក្រោយគេ៕


ដោយៈ វិសាល


រៀបចំដោយៈ សុខុម


By: khmeronlinenews.com


ចាប់ ជនដៃដល់ បាញ់សម្លាប់ អ្នកកាសែត នៅស្រុកស្នួល ចាប់ ជនដៃដល់ បាញ់សម្លាប់ អ្នកកាសែត នៅស្រុកស្នួល Reviewed by yim PH on 8:21 AM Rating: 5

Entertainment

ads
Powered by Blogger.