កាប់៣ពូថៅ ប៉ងប្លន់យកម៉ូតូឌុប ជាប់ខ្នោះ
Tuesday 21/10/2014 Time : 11 : 07 am
ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលធ្វើការឃាត់ខ្លួនបាន កាលពី វេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៤ នេះ ក្នុងភូមិអូរអណ្ដូងសង្កាត់ ព្រែកប្រា ខណ្ឌច្បារអំពៅ ពីបទយកពូថៅកាប់ក្បាលបណ្ដាលឲ្យ របួសក្បាល យ៉ាងធ្ងន់ធ្ងរ ជនរងគ្រោះបំណងប្លន់យកម៉ូតូ។
ប្រភពព័ត៌មានពីបន្រ្តីនគរបាល នគរបាលមូលដ្ឋានបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានឌុប សង្ស័យ ពីស្ពានច្បារអំពៅ ឆ្ពោះមកចំណុចកន្លែងកើតហេតុ ពេលនោជនសង្ស័យបានប្រាប់ បុរសអ្នករត់ម៉ូតូឌុបឲ្យឈប់ ដើម្បីចូលផ្ទះ យកលុយ ឲ្យថ្លៃម៉ូតូឌុប ប៉ុន្តែពេលចេញមកវិញ បែរជាមានកាន់ពូថៅ រួចកាប់ លើជនរងគ្រោះពីក្រោយ ធ្វើឲ្យផ្អើលដល់អ្នកជិតខាង និងសមត្ថកិច្ច ព័ទ្ធចាប់ជនសង្ស័យបានភ្លាមៗនៅកន្លែងកើតហេតុតែម្តង ។
ករណីនេះគេនៅមិនទាន់ស្គាល់ឈ្មោះ ជនសង្ស័យ និងជនរងគ្រោះនោះទេ ហើយមិនទាន់ដឹងថា ជាករណីនេះជាករណីប្លន់ ឬជាគំនុំនោះទេ ៕
ដោយ៖ ឩត្តម
រៀបចំដោយៈ សុខា
By: khmeronlinenews.com
http://ift.tt/eA8V8J