នារីម្នាក់ឆ្លងកាត់ការវះកាត់កែសម្ផស្ស និងភាពឈឺចាប់ យ៉ាងច្រើន ទំរាំតែក្លាយជាស្រីស្អាត
សឹង្ហបុរី៖ នារីដ៏ស្រស់ស្អាតម្នាក់ជាម្ចាស់ Blog ឈ្មោះ Hong Qiu Ting ដែលត្រូវគេស្គាល់ នាងតាមរយៈឈ្មោះ Qiu Qiu បានឆ្លងកាត់ការវះកាត់កែសម្ផស្ស៦ដងក្នុងមួយឆ្នាំ និងភាពឈឺ ចាប់យ៉ាងច្រើនទំរាំតែក្លាយជាស្រីស្អាតដល់សព្វថ្ងៃនេះ។ នាង Qiu Qiu ជាស្រីស្អាត ដែលមានប្រជាប្រិយភាពយ៉ាង ខ្លាំងនៅក្នុង Blog ប្រទេសសឹង្ហបុរី ហើយនាងចាប់ផ្តើមធ្វើ ការវះកាត់កែសម្ផស្សតាំងពីឆ្នាំ២០១៣ មកម្ល៉េះ ក្រោយ មកនាងមាន មុខមាត់ស្អាតគួរសម។ ក្រោយមកនាង បានធ្វើការវះកាត់កែសម្ផស្សថែមទៀត ដោយធ្វើការ កាត់ថ្គាម និងចង្ការ ដើម្បីយកទំរង់មុខអក្សរ V ធ្វើច្រមុះអោយស្រួច និងវះកាត់កន្លែងផ្សេងៗ ទៀត។ ទំរាតែក្លាយជាស្រីស្អាតដូចសព្វថ្ងៃ នាងបានរងការឈឺចាប់យ៉ាងខ្លាំង គឺក្រោយវះកាត់ កែសម្ផស្សហើយមុខនាង ឡើងហើម ពិបាកទាំងទទួលទាន ពិបាកទាំងការសំរាក ប៉ុន្តែចុងក្រោយនាងទទួលបានអ្វី ដែលនាងចង់បាន គឺសម្រស់ដ៏ស្រស់ស្អាតមើលសឹងមិន ស្គាល់ បើប្រៀបធៀបនឹងរូបភាពអតីតកាលរបស់នាង។ ប្រភព៖ KHMERNOTE
from Khmerpress http://ift.tt/1xyKbiD
via IFTTT
from Khmerpress http://ift.tt/1xyKbiD
via IFTTT
នារីម្នាក់ឆ្លងកាត់ការវះកាត់កែសម្ផស្ស និងភាពឈឺចាប់ យ៉ាងច្រើន ទំរាំតែក្លាយជាស្រីស្អាត
Reviewed by yim PH
on
1:33 PM
Rating: