ស្រីស្រលាញ់ភេទ ដូចគ្នាពីរនាក់ទាស់ គ្នាច្របាច់កគ្នាផ្អើលឈុល
Thursday 16 /10/2014 Time 11 :11 am
ភ្នំពេញ ៖ ស្រីពីរនាក់ម្នាក់តែខ្លួនជាប្រុស បានណាត់គ្នាសាសងមួយសន្ទុះក្រោយមកមិនដឹងមានរឿងអី ក៏ចាប់ច្របាច់.កគ្នាធ្វើឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង២០នាទីយប់ថ្ងៃទី១៥ តុលា ២០១៤ស្ថិតមុខអង្គភាពអន្តរាគមន៍ខាងក្រោយស្ថានទូតវៀតណាមតាមផ្លូវលេខ៣២២ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
ប្រភពបានឱ្យដឹងថាស្រីដែលតែងខ្លួនធ្វើជាប្រុសមានឈ្មោះខៀវ ដារ៉ែន ហៅទុយអាយុ២៧ឆ្នាំ ស្នាក់នៅផ្ទះលេខ១៨ ផ្លូវលេខ៥ បុរីប៉េងហួតបឹងឈូកក្នុងសង្កាត់និរោធ ខណ្ឌមានជ័យនិងម្នាក់ទៀតជាស្រីស្នេហ៍មានឈ្មោះច័ន្ទ ស្រីវិន អាយុ២០ឆ្នាំស្នាក់នៅក្បែរកន្លែងកើតហេតុ ។
សាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថាដោយសារទីតាំងអង្គភាពអន្តរាគមន៍មិនទាន់មានរបងត្រឹមត្រូវទេបង្កការងាយស្រួលឱ្យក្រុមស្រឡាញ់ភេទដូចគ្នាពេលយប់តែងតែទៅពពាក់ពពូននៅទីនោះ សាសងនិងឈ្លោះប្រកែកជារៀងរាល់យប់ ។
ដោយឡែកនៅយប់កើតហេតុ មុនពេលកើតហេតុគេឃើញស្រីដែលតាំងខ្លួនជាប្រុសបានជិះម៉ូតូស្គូពីពណ៌ទឹកក្រូចមួយគ្រឿងទៅជួបគូស្នេហ៍សាសងគ្នាផ្អែមល្ហែមបានបន្តិច មិនដឹងឈ្លោះប្រកែកគ្នារឿងអីទេស្រាប់តែអ្នកទាំង២បានប្រវាយប្រតប់គ្នាទៅវិញទៅមកហើយឈ្មោះដារ៉ែន បានស្ទុះទៅច្របាច់កស្រីវិនធ្វើឱ្យផ្អើលដល់មន្ត្រីអង្គភាពអន្តរាគមន៍ស្ទុះទៅជួយចាប់បំបែកអ្នកទាំង២ហើយប្រាប់ឱ្យត្រឡប់ទៅផ្ទះវិញ ៕
ដោយៈ ករុណា
រៀបចំដោយៈ ភក្ដី
By: khmeronlinenews.com
http://ift.tt/eA8V8J