Insurance

728x90

បុរសម្នាក់ ត្រូវរថយន្តបុក ដាច់ខ្លួនជា ពីរបីកំណាត់ស្លាប់ យ៉ាងណោចអាធ័ម

បន្ទាយមានជ័យ ៖ បុរសម្នាក់បានស្លាប់ យ៉ាងអាណោធអាធ័មបំផុត ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត បាឡែន ពណ៌ខ្មៅ បុកម៉ូតូសង់ឌ្រីមពេញមួយទំហឹង បណ្តាលឲ្យម្ចាស់ម៉ូតូស្លាប់ និងដាច់ខ្លួនជាពីរបីកំណាត់នៅ កន្លែងកើតហេតុ កាលពីវេលាម៉ោង ១១និង៤៥នាទី ព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៤ លើកំណាត់ផ្លូវជាតិលេខ៦ ខាងកើតភូមិភ្នំលៀប ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ។


បើតាមសាក្សីដែលឃើញ ហេតុការណ៍បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះបើកបរម៉ូតូពី កើតទៅលិច បើករេពេញផ្លូវទំនងជាស្រវឹង ពេលនោះមានរថយន្តម៉ាក តូយ៉ូតាកាមរីបាឡែន បើកពីលិចទៅ កើតបញ្ច្រាសទិសគ្នា ខណៈដល់ចំណុចកើតហេតុ មិនដឹងយ៉ាងម៉េចស្រាប់តែរថយន្ត និងម៉ូតូបុកគ្នាពេញមួយ ទំហឹងបណ្តាលឲ្យអ្នកបើកបរម៉ូតូ ដាច់១កំណាត់ខ្លួនត្រឹមចង្កេះ ជាប់នឹងដំបូលរថយន្ត រីឯ១កំណាត់ចង្កេះមក ក្រោមដាច់រាយប៉ាយលើផ្លូវ ចំណែកម៉ូតូ និងរថយន្តជាប់គ្នាខូចខាតធ្ងន់ទាំង ២គ្រឿង។


ក្រោយពីកើតហេតុ គេឃើញមានសមត្ថកិច្ចចុះទៅវាស់វែង និងបានស្រាវជ្រាវរកក្រុមគ្រួសាររងគ្រោះ ដើម្បីយក ទៅធ្វើបុណ្យតាមប្រពៃណីខ្មែរ។


លោកអនុសេនីយ័ត្រី ភ្លឹង វិចិត្រ នាយផ្នែកសណ្តាប់ធ្នាប់ចរាចរណ៍ បានឲ្យងឹងថា ជនរងគ្រោះមានឈ្មោះ ឌិន ជុន ភេទប្រុស អាយុ ៤៩ឆ្នាំ នៅភូមិព្រីងកោង ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ បើកបរម៉ូតូម៉ាកហុងដា ធុនសេ១២៥ ស៊េរី២០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 1l-4869 ។ ចំណែករថយន្តម៉ាកតូយ៉ូតាកាមរីបាឡែន ពណ៌ទឹកប៊ិច ពាក់ស្លាកលេខសៀមរាប 2A-6961 អ្នកបើកបររថយន្តមិនត្រូវបាន គេស្គាល់ឈ្មោះទេ បន្ទាប់ពីកើតហេតុ រត់គេចខ្លួនបាត់។


បច្ចុប្បន្នសមត្ថកិច្ច បានយករថតយន្តបង្ក និងម៉ូតូរងគ្រោះទៅរក្សាទុកបណ្តុះអាសន្ន នៅអធិការដ្ឋានគរបាល ស្រុកព្រះនេត្រព្រះ និងតាមស្រាវជ្រាវរកម្ចាស់រថយន្ត ដើម្បីកមដោះស្រាយគ្នា ចំពោះមុខច្បាប់ ៕






ប្រភព៖​ដើមអម្ពិល






from khmer-press.com http://ift.tt/1qXOYGq

via IFTTT
បុរសម្នាក់ ត្រូវរថយន្តបុក ដាច់ខ្លួនជា ពីរបីកំណាត់ស្លាប់ យ៉ាងណោចអាធ័ម បុរសម្នាក់ ត្រូវរថយន្តបុក ដាច់ខ្លួនជា ពីរបីកំណាត់ស្លាប់ យ៉ាងណោចអាធ័ម Reviewed by yim PH on 10:58 AM Rating: 5

Entertainment

ads
Powered by Blogger.