Insurance

728x90

អង្គការ​សិទ្ធ​ស្រ្តី​នឹង​បង្ហោះ​យន្តហោះ​​ Drone ​ចែក​ចាយ​ថ្នាំពន្លូត​កូន​នៅ​ប៉ូឡូញ

​ក្រុម​សកម្មជន​មួយ​ក្រុម​នៅ​​អឺរ៉ុប​​គ្រោង​នឹង​បង្ហោះ​​កូន​យន្តហោះ​គ្មាន​មនុស្ស​បើក​ (Drone) ​ចូល​ទៅ​កាន់​ប្រទេស​ប៉ូឡូញ​ដើម្បី​ចែក​ចាយ​ថ្នាំ​ពន្លូត​កូន​នៅ​ថ្ងៃ​សៅរ៍​នេះ។

 

150623092410-abortion-drone-780x439

 

ការ​ហោះ​ហើរ​នោះ​នឹង​ចាប់​ផ្ដើម​នៅ​ក្នុង​​ទីក្រុង​មួយ​ភាព​ខាង​កើត​ប្រទេស​អាល្លឺម៉ង់​​ក្បែរ​ព្រំប្រទល់​ប្រទេស​ប៉ូឡូញ​​នៅ​ថ្ងៃ​សៅរ៍​នេះ។ តែ​ចំពោះ​គោល​ដៅ​ដែល​ត្រូវ​បាន​បញ្ចប់​នោះ​នឹង​ត្រូវ​ប្រកាស​នៅ​យប់​ថ្ងៃ​សុក្រ​នេះ។

 

អ្នក​រៀប​ចំ​គម្រោង​ដែល​មាន​ការ​សហការ​គ្នា​ពី​អង្គការ​សិទ្ធ​​ស្ត្រី​ជា​ច្រើន​ផ្សេង​គ្នា​នោះ ​​បាន​និយាយ​ក្នុង​សេចក្ដី​ថ្លែង​ការ​ថា​ ពួក​គេ​ចង់​បង្ហាញ​ពី​ភាព​ខុសគ្នា​រវាង​គោលការណ៍​​​សុខភាព​បន្ត​ពូជ​របស់ប្រទេស​ប៉ូឡូញ ​និង​ បណ្ដា​ប្រទេស​អឺរ៉ុប​ផ្សេង​ទៀត។ ពួក​គេ​​បន្ថែម​ទៀត​ថា​ ការ​ពន្លូត​កូន​​គឺ​ត្រូវ​បាន​រឹត​បន្តឹង​យ៉ាង​ខ្លាំង​ក្នុង​ប្រទេស​នេះ ​និង​ពិបាក​ទទួល​យក។

 

យោង​តាម​អង្គការ​សហប្រជាជាតិ​បាន​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​​ប៉ូឡូញ​អនុញ្ញាត​ឲ្យ​ស្ត្រី​អាច​ពន្លូត​កូន​បាន​ប្រសិន​បើ​​ម្ដាយ​ស្ថិត​ក្នុង​សភាព​គ្រោះ​ថ្នាក់​ ​ទារក​មិន​គ្រប់​លក្ខណៈ និង​ករណី​រំលោភ​ ឬ សាច់​ឈាម​ឯង។ តែ​ច្បាប់​មិន​អាច​ទទួល​សំណើ​សម្រាប់​ហេតុផល​សេដ្ឋកិច្ច​ ឬ សង្គម​បាន​ទេ។

 

ក្រុម​សកម្មជន​​បាន​និយាយ​ថែម​ទៀត​ថា​ពួក​គេ​នឹង​បង្ហោះ​កូន​​យន្តហោះ​ Drone នេះ​ដើម្បី​ចែក​ចាយ​ថ្នាំ​ពន្លូត​កូន ​( RU 486) ​​​ទៅ​ឲ្យ​ពួក​គេ​ ដោយ​សារ​ថ្នាំ​ប្រភេទ​នេះ​គឺ​មិន​អនុញ្ញាត​ឲ្យ​លក់​ទៅ​ក្នុង​ប្រទេស​ប៉ូឡូញ​ទេ។

 

អង្គការ​ Women on Waves ​និង​ដៃ​គូរ​របស់​ខ្លួន​​បាន​និយាយ​ថា​កូន​យន្តហោះ​ Drone ​នឹង​នាំ​យក​​កញ្ចប់​ថ្នាំ​ដែល​មាន​ទម្ងន់​តិច​ជាង​​ ៥ គីឡូក្រាម និង​ហោះ​​ស្ថិត​នៅ​ក្នុង​ខ្សែ​បន្ទាត់​ដែល​អាច​មើល​ឃើញ។ អង្គការ​បាន​និយាយ​ផង​ដែរ​ថា​​ Drone ​នឹង​មិន​ហោះ​នៅ​​ចូល​ទៅ​ក្នុង​ដែន​អាកាស​ដែល​ហាម​ឃាត់​នោះ​ទេ៕

 

អាន​បន្ត៖ ចិន​ប្រើ​​​សុទ្ធ​តែ​កូន​យន្តហោះ Drone ចាប់​អ្នក​លួច​ចម្លង​ក្នុង​ការ​ប្រឡង​ធំ

 

ប្រែ​សម្រួល៖ សំនៀង
ប្រភព៖ cnn

http://ift.tt/1RvAfiV
អង្គការ​សិទ្ធ​ស្រ្តី​នឹង​បង្ហោះ​យន្តហោះ​​ Drone ​ចែក​ចាយ​ថ្នាំពន្លូត​កូន​នៅ​ប៉ូឡូញ អង្គការ​សិទ្ធ​ស្រ្តី​នឹង​បង្ហោះ​យន្តហោះ​​ Drone ​ចែក​ចាយ​ថ្នាំពន្លូត​កូន​នៅ​ប៉ូឡូញ Reviewed by yim PH on 3:46 PM Rating: 5

Entertainment

ads
Powered by Blogger.