Insurance

728x90

មើលវីដេអូនេះ អ្នកនឹងដឹង ថាតើ មេរោគ និង បាក់តេរី អាចចូល ក្នុងមាត់ របស់អ្នកដោយរបៀបណា? (វីដេអូ)

បរទេស៖ អ្នកប្រហែលជា យល់ថា នៅលើតុកន្លែង ធ្វើការងារ របស់អ្នក ឬ អ្វីៗ ជុំវិញខ្លួន មើលពីខាងក្រៅ គឺពិតជាស្អាត និងគ្មានមេរោគមែនទេ? ប៉ុន្តែក្នុងវីដេអូ ដែលបង្កើត ដោយអ្នកជំនាញនេះ នឹងធ្វើឲ្យអ្នក តក់ស្លុតបារម្ភ អំពីបាក់តេរី និងមេរោគ ដែលអ្នកមិនឃើញ ដោយភ្នែកទទេ ធ្វើដំណើរ យ៉ាងងាយស្រួលចេញពី ក្នុងបន្ទប់ទឹក តាមដៃរបស់អ្នក និងបន្ត ចូលមកក្នុងមាត់ និង ក្នុងខ្លួនអ្នក។


តាមរយៈវីដេអូនេះ បានបង្ហាញឲ្យឃើញពី បុគ្គលិកក្នុងការិយាល័យម្នាក់ មិនបានលាងដៃឲ្យស្អាត មុននឹងចេញពីក្នុងបន្ទប់ទឹក ហើយបន្ទាប់មក មេរោគ ដែលជាប់នឹងដៃ (មានពណ៌បៃតងក្នុងវីដេអូ) នៃបុគ្គលិកស្រីម្នាក់នេះ បន្តតោងជាប់នឹង កន្លែងនានា ដែលនាងបានប៉ះ ហើយមេរោគ ក៏អាច ចូលមកដល់ក្នុងមាត់ បុគ្គលិកផ្សេងទៀត ដែលអាចបង្កជាជំងឺបាន។ លើសពីនេះទៀត វីដេអូនេះ ក៏បានបង្ហាញ ពី អ្វីៗទាំងនៅជុំវិញ ក្នុងកន្លែងធ្វើការ គឺសុទ្ធតែ បាក់តេរីរាប់លាន ទោះបីជា យើងមើលទៅ ហាក់ដូចជា ស្អាតធម្មតា ក៏ដោយ។


ប្រភព៖ Khmerload



យ៉ាងណាមិញ បើតាមសំដី អ្នកស្រី វេជ្ជបណ្ឌិត Lisa Ackerley ជាអ្នកជំនាញ ផ្នែកសុខភាពសាធារណៈ នៃប្រទេសអង់គ្លេសម្នាក់ បាននិយាយថា តាមការសិក្សារបស់ក្រុមការងាររបស់គាត់ បានបង្ហាញថា នៅលើតុ កុំព្យូទ័រ ឬ សំភារៈធ្វើការផ្សេងៗ អាចមាន បាក់តេរី រាប់ពាន់ ហើយ ប្រសិនបើ អ្នក មិនបានលាងដៃ ឲ្យបានស្អាតជាប្រចាំ មុននឹង ពិសាអាហារ នៅលើតុធ្វើការ ទេនោះ អ្នកនឹងអាច ពិសាអាហារ ដោយមានបាក់តេរី ចូលក្នុងខ្លួន របស់អ្នកជាមិនខាន។ ក្នុងនោះវេជ្ជបណ្ឌិតរូបនេះ បានបន្ថែមថា មនុស្ស ១៦% ផ្ទុកដោយវីរុសឈ្មោះ norovirus ដែលជាជំងឺ បង្កឲ្យក្អួត និង រាករូសចុកពោះ។



អ្នកស្រី វេជ្ជបណ្ឌិតនេះ ក៏បាន ណែនាំថា វិធីសាស្ត្រដ៏ល្អ ដើម្បីជៀសវាង ការនាំមេរោគ និង បាក់តេរី ចូលក្នុងខ្លួន គឺគួរតែ លាងដៃ ជានិច្ច មុន នឹង ពិសាអាហារ ឬ ចេញពីបន្ទប់ទឹក ហើយគាត់ក៏បន្ថែមថា ត្រូវចងចាំថា ត្រូវជូតដៃ ឲ្យស្ងួតមុន ចាប់កាន់ ឬ ប្រើប្រាស់ ឧបករណ៍ផ្សេងៗ៕


សូមមកទស្សនាវីដេអូខាងក្រោមនេះ ៖








from khmer-press.com http://ift.tt/1wP9Ins

via IFTTT
មើលវីដេអូនេះ អ្នកនឹងដឹង ថាតើ មេរោគ និង បាក់តេរី អាចចូល ក្នុងមាត់ របស់អ្នកដោយរបៀបណា? (វីដេអូ) មើលវីដេអូនេះ អ្នកនឹងដឹង ថាតើ មេរោគ និង បាក់តេរី អាចចូល ក្នុងមាត់ របស់អ្នកដោយរបៀបណា? (វីដេអូ) Reviewed by yim PH on 5:13 PM Rating: 5

Entertainment

ads
Powered by Blogger.