បុរស២ប្រភេទ អាចនឹងធ្វើអោយអ្នកយំ រឺសើចអស់ពេញមួយជីវិត (វីដេអូ)
មានបុរស២ប្រភេទដែលនារីៗទាំងឡាយត្រូវគិតពិចារណា។ បើសិនជាការសម្រេចចិត្តខុស បុរសម្នាក់ក្នុងចំណោម២នឹងធ្វើអោយនារីយើងរងគ្រោះថ្នាក់ និងបាត់បង់អ្វីៗគ្រប់យ៉ាងក្នុងឆាកជីវិត តែបើសិនជាសម្រេចចិត្តត្រូវ នឹងធ្វើអោយជីវិតពោរពេញដោយភាពផ្អែមល្ហែម និងសុភមង្គល។
បុរសប្រភេទទី១
សម្តីផ្អែលល្ហែម ចេះយល់ចិត្ត និងចូលចិត្តប្រើប្រាស់វត្ថុទាក់ទាញមួយចំនួនដូចជា ទូរស័ព្ទដៃទំនើបៗ យានជំនិះទំនើបៗ តុបតែងខ្លួនដូចពួកតារា និយាយស្តីបើកចំហរ មិនខ្មាស់អៀន។ នៅចំពោះមុខអ្នក តែងធ្វើអោយអ្នកយល់ថា គេជាមនុស្សងាយរាប់អាន សុភាពរាបសារ និងពូកែយល់ចិត្ត។ អ្វីដែលត្រូវកត់សំគាល់គឺ បើគេឧស្សាហ៌ហៅនារីយើងចេញក្រៅ ជាក្រុមក្តី តែពីរនាក់ក្តី និងទៅកន្លែងឆ្ងាយៗ មិនអោយអ្នកឯទៀតដឹង ហើយតែងបដិសេធការបង្ហាញខ្លួនគេនៅចំពោះមិត្តភក្តិ បងប្អូន រឺឳពុកម្តាយយើង ច្បាស់ណាស់ ៩៩% ជាបុរសបោកប្រាស់… បើសិនជានៅតែបន្ត នោះនឹងស្តាយក្រោយនៅថ្ងៃណាមួយមិនខាន..
បុរសប្រភេទទី២
សម្តីធម្មតា និយាយត្រង់ៗ ឃើញអ្វីថាហ្នឹង លួចយកចិត្តទុកដាក់នឹងអ្នកពីក្រោយខ្នង តែងបារម្ភអ្នកពេលចេញក្រៅ តែងរងចាំអ្នកទោះយឺតយ៉ាងណាក៏ដោយ។ ចូលចិត្តដាស់តឿន បើសិនជាអ្នកមានកំហុស ចូលចិត្តធ្វើជំនួស បើសិនអ្នកធ្វើមិនបាន ចូលចិត្ត លេងកំប្លែងពេលអ្នកអផ្សុក ពេលខ្លះធ្វើអោយអ្នកធុញ ជាពិសេសគេមិនហ៊ានបើកចំហររឿងទំនាក់ទំនងទេ។ មិនបំពានលើអ្នក ពេលអ្នកបាត់បង់ស្មារតី ដូចជាស្រវឹង រឺងោគងុយខ្លាំងជាដើម..។ គេធ្វើខ្លួនដូចជាបងប្រុសរបស់អ្នក ដូចជាឳពុករបស់អ្នក ដូចជាគ្រូរបស់អ្នក… ។ អ្វីដែលត្រូវដឹងពីបុរសប្រភេទនេះគឺ គេមិនដែលបដិសេធសំណូមពររបស់អ្នកទេ ទោះពេលនេះធ្វើមិនបានភ្លាមៗ គេនឹងព្យាយាមធ្វើវាអោយអ្នកនៅថ្ងៃណាមួយ សូមកុំអន្ទះសារ។ គេជាបុរសល្អម្នាក់ដែលនឹងធ្វើអោយអ្នករីករាយអស់ពេញមួយជីវិត… សូមជ្រើសរើសយកគេ ដើម្បីសម្រេចសុបិន្តរបស់អ្នក…។
សូមទស្សនាវីដេអូអប់រំខាងក្រោម..៖
from khmer-press.com http://ift.tt/1wFywhx
via IFTTT