ការសិក្សា៖ បុរសៗជឿថា ស្ត្រីចូលចិត្តស្លៀកពាក់ ពណ៌ក្រហមសម្បូរអារម្មណ៍ ផ្លូវភេទ
ការសិក្សាស្រាវជ្រាវថ្មីមួយ របស់ក្រុមអ្នកចិត្តសាស្ត្រ បារាំងបានរកឃើញថា ស្ត្រីដែលចូលចិត្ត ស្លៀកពាក់ពណ៌ក្រហម ជានារីសម្បូរ អារម្មណ៍ផ្លូវភេទ ហើយងាយស្រួលទាក់ទង ជាងស្រ្តីដែលស្លៀកពាក់ ពណ៌ដទៃទៀត ។
ក្រុមអ្នកចិត្ដសាស្ដ្រទាំងនោះ បានសិក្សាលើនិស្សិត បុរសចំនួន១២០នាក់ ដែលមានអាយុពី១៨ ឆ្នាំដល់ ២១ឆ្នាំ ហើយបានរកឃើញថា ពួកគេភាគច្រើនជឿថាស្រីៗ ដែលស្លៀកពាក់ពណ៌ក្រហមមាន “ចំណង់សិច ច្រើនជាងស្រីៗ ស្លៀកសម្លៀកបំពាក់ពណ៌ដទៃ” ។
ក្រុមអ្នកចិត្ដសាស្ដ្របានបែងចែក បុរសទាំងនេះជា ៤ក្រុមខុសៗគ្នា ។ អ្នកស្ម័គ្រចិត្ដម្នាក់ៗ បានចំណាយពេល ៣០វិនាទី ក្នុងការមើលរូបភាពស្រីៗ វ័យ២០ឆ្នាំ ដែលស្លៀកពាក់ពណ៌ខុសៗគ្នា មានពណ៌ក្រហម, ខៀវ, បៃតង និងស ។
លទ្ធផលបង្ហាញថា ប្រុសៗគិតថា ស្រីៗស្លៀកពាក់ក្រហម ទាក់ទាញជាងគេ ហើយស្រីៗទាំងនោះសម្បូរអារម្មណ៍សិច និងអាចទំនង ជាអាចគេងជាបុរស នៅថ្ងៃណាត់ជួបដំបូង ឬបន្ទាប់ក៏ថាបាន ។ ពណ៌សម្លៀកបំពាក់បន្ទាប់គឺ ពណ៌សរឹបរាង រួមផ្សំនឹងខោអាវ ក្នុងពណ៌ខ្មៅ គឺសម្បូរចំណង់សិច មិនសូវខុសពីក្រហមប៉ុន្មានឡើយ ៕
from khmer-press.com http://ift.tt/1tiVhcj
via IFTTT