Insurance

728x90

គន្លឹះ​សំខាន់ៗ ក្នុងការ​ទំនុកបម្រុង និង​រក្សា​ឲ្យ​សម្រស់​ក្មេង​ជាង​វ័យ​

តើ​មិត្តៗ​សុភាពនារី​គ្រប់រូប​ចង់​ទទួលបាន​ភាព​ក្មេង​វ័យ​យូរអង្វែង​ដែរ ឬទេ​? សំនួរ​មួយ​នេះ​ច្បាស់​ជា​ឆ្លើយ​ចាស​មួយរយ​ភាគរយ​ហើយ​។ គ្មានអ្វី​ពិបាក​នោះទេ​ឲ្យ​តែ​អ្នកអនុវត្ត​ប្រើ​ក្រែ​ម​សំណើម​ដល់​ស្បែក​នៅពេល​យប់ ទទួលទាន​ទឹក​ឲ្យ​បាន​ច្រើន ជៀសវាង​ការ​ទទួលរង​នៅក្រោម​ពន្លឺ​ថ្ងៃ​ច្រើនពេក សប្បាយ​ឲ្យ​បាន​ច្រើន​…​គួបផ្សំ​ជាមួយ​វិធីសាស្ត្រ​ផ្សេងទៀត​នឹង​ជួយ​អ្នកសម្រេច​ដូច​បំណង​។​ -​ពាក់​វ៉ែនតា​ការពារ​កម្តៅថ្ងៃ​ជានិច្ច​ ​ពន្លឺព្រះអាទិត្យ​អាច​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​ស្បែក អាចធ្វើ​ឲ្យ​រលាក​ស្បែក ធ្វើ​ឲ្យ​ស្បែក​ជ្រីវជ្រួញ ចេញ​អាច់​រុយ កើត​ជំងឺភ្នែកឡើងបាយ ហើយ​អ្នក​អាច​ជួបនឹង​ជំងឺមហារីក​ស្បែក ប្រសិនបើ​ត្រូវ​ពន្លឺ​ថ្ងៃ​យូរៗ​ពេក​។ នៅពេល​ភាព​ជ្រីវជ្រួញ​កើតមានឡើង​អ្នកនឹង​ពិបាកធ្វើ​ឲ្យ​ស្បែក​រលោង​ដូចដើម​វិញ​ណាស់​។ ដូច្នេះ​អ្នកជំនាញ​បាន​ណែនាំ​ថា ត្រូវ​ចៀសវាង​ពី​ពន្លឺព្រះអាទិត្យ មិន​ថា​នៅទីណា​ទេ ត្រូវមាន​ឆ័​ត្រ ឬ​សម្លៀកបំពាក់​ការពារ​ជានិច្ច ជាពិសេស​នៅពេល​ថ្ងៃត្រង់ ជា​ពេលដែល​ព្រះអាទិត្យ​រះ​ខ្ពស់​មាន​បរិមាណ​កាំរស្មី UV ច្រើន​បំផុត​។ ការប្រើ​ក្រែ​ម​ការពារ​កម្តៅថ្ងៃ​ក៏មាន​ភាព​សំខាន់​អាចជួយ​ដល់​ស្បែក ហើយ​វា​មិន​តែ​ជួយ​ការពារ​ស្បែក​ពី​កាំរស្មី​អ៊ុ​ល​ត្រា​ប៉ុណ្ណោះ​ទេ ថែមទាំង​ជួយ​ឲ្យ​ស្បែក​មាន​ភាព​វ័យក្មេង​យ៉ាង​មាន​ប្រសិទ្ធិភាព​ផងដែរ​។​ -​ប្រើ​ក្រែ​ម​ផ្តល់​សំណើម​ដល់​ស្បែក​នៅពេល​យប់​ ​នៅពេល​យប់​ជា​ពេលវេលា​ដែល​ត្រូវ​ប្រើ​ក្រែ​ម​សំណើម​ដល់​ស្បែក​ព្រោះ​វា ជា​ពេលដែល​ស្បែក​ត្រូវ​សម្រាក មិន​ប៉ះពាល់​ពី​ភាពកខ្វក់​, បាក់តេរី​ដូចជា​នៅពេល​ភ្លឺ​ឡើយ ដូច្នេះ​វា​នឹងមាន​ប្រសិទ្ធិ​ភាពប្រសើរឡើង​។ មិន​ថា​អ្នក​ប្រើ​ផលិតផល​កែ​សម្ផស្ស​ណា​ទេ តែ​អ្នក​មិនគួរ​ភ្លេច​ប្រើ​ក្រែ​ម​សំណើម​ដល់​ស្បែក​ព្រោះ​វា​ជា​គន្លឹះ​ជួយ ឲ្យ​ស្បែ​កមាន​សំណើម ក្មេង​បានយូរ​។​ -​ថ្នាំ​ជម្រុះ​កោសិកា​ ​នេះ​ជា​ជំហាន​ចាំបាច់​មួយ ប្រសិនបើ​អ្នក​ចង់បាន​ស្បែក​ក្មេង​ជាង​វ័យ​។ វិធី​បែបនេះ​នឹង​អាចជួយ​ជម្រុះ​កោសិកា​ងាប់ៗ​ចេញ ហើយ​ជួយ​ផលិត​កោសិកា​ថ្មីៗ​ឡើងវិញ​ដែល​ធ្វើ​ឲ្យ​ស្បែក​ទន់​រលោង ភ្លឺ​ចែងចាំង​។ អ្នក​គួរប្រើ​វា ១​ទៅ ២​ដង​ក្នុង​ស​ប្តា​ហ៏​តែប៉ុណ្ណោះ ហាម​ប្រើ​ញឹកញាប់​ព្រោះ​វា​អាច​ប៉ះពាល់​ដល់​ស្បែ​កបាន​។ រូបមន្ត​ផ្សំ​ថ្នាំ​ជម្រុះ​កោសិកា​ដែល​គេ​ពេញនិយម​ច្រើនជាងគេ​៖ ស្ករត្នោត​លាយ​ជាមួយ​ប្រេង​អូ​លីវ (​ឬ​ប្រេងដូង​, ប្រេង​ចូ​ចូ​បា​) នៅ​សមាមាត្រ ១:១ បន្ទាប់មក​ម៉ាស្សា​ថ្នមៗ​លើ​ខ្លួនប្រាណ​រយៈពេល […]



from Khmerpress http://ift.tt/ZWmeGR

via IFTTT
គន្លឹះ​សំខាន់ៗ ក្នុងការ​ទំនុកបម្រុង និង​រក្សា​ឲ្យ​សម្រស់​ក្មេង​ជាង​វ័យ​ គន្លឹះ​សំខាន់ៗ ក្នុងការ​ទំនុកបម្រុង និង​រក្សា​ឲ្យ​សម្រស់​ក្មេង​ជាង​វ័យ​ Reviewed by yim PH on 11:57 AM Rating: 5

Entertainment

ads
Powered by Blogger.