Insurance

728x90

លោក​​ហ៊ុន ​ម៉ានី​​ក្លាយ​​​ជា​​​សមាជិក​​ សភា​វ័យ​ក្មេង​​នៃ​IPU​

Monday 13/10/2014 : Time : 10 : 36 am


ភ្នំពេញ៖ កាលពីថ្ងៃទី ១២ តុលា ២០១៤លោក​​ហ៊ុន ម៉ានី​ត្រូវ​បាន​ក្រុម​តំបន់​អាស៊ី​ប៉ាស៊ីហ្វិកដែលមាន​សមាជិកចំនួន ២៦ប្រទេស គាំទ្រ​ជាឯកច្ឆ័ន្ទចូលជា​សមាជិក​ក្រុមប្រឹក្សា​ វេទិកា​សភា​វ័យក្មេង​ នៃ​សហភាព​អន្តរសភា នៅក្នុង​កិច្ចប្រជុំ​ក្រុមអាស៊ី​ប៉ាស៊ីហ្វិក​នៃ IPU នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ។


គួរបញ្ជាក់​ថា ​កាល​ពីថ្ងៃទី០៨ ​តុលាកន្លង​ទៅនេះ​តំណាង​រាស្ត្រ​កម្ពុជា​ចំនួន៦រូប ​ត្រូវបាន​​ចាត់​​តាំង​ឲ្យ​ចូល​រួម​ក្នុង​​កិច្ចប្រជុំ​​សហភាព​​អន្តរ​សភា IPU ​លើក​ទី​១៣១​នៅ​ទីក្រុង​ហ្សឺ​ណែ​វ ​ប្រទេស​ស្វីស ​​​ចាប់ពី​ថ្ង​ទី​៨ ​ដល់​ថ្ងៃ​​ទី​១៧​ខែតុលា​។​សមាស​ភាព​​គណៈប្រតិភូ​សមាជិក​​រដ្ឋ​​សភា​​កម្ពុ​ជា​​ទាំង​​៦​រូបនោះ​រួមមាន​៖ ​លោក​ឈាង វុន លោកស្រី​ ជូ​ឡុង សូ​មួ​រ៉ា​​​ លោក​ហ៊ុន ម៉ា​នីលោក​គី វណ្ណដា​រ៉ា លោកស្រី​បាន ស្រីមុំ និង​​លោក​ស្រី ​ឡោក ខេង​​៕


ដោយៈ​ករុណា


រៀបចំដោយៈ​ចំរើន


By: khmeronlinenews.com


លោក​​ហ៊ុន ​ម៉ានី​​ក្លាយ​​​ជា​​​សមាជិក​​ សភា​វ័យ​ក្មេង​​នៃ​IPU​ លោក​​ហ៊ុន ​ម៉ានី​​ក្លាយ​​​ជា​​​សមាជិក​​ សភា​វ័យ​ក្មេង​​នៃ​IPU​ Reviewed by yim PH on 10:37 AM Rating: 5

Entertainment

ads
Powered by Blogger.