ពលរដ្ឋតវ៉ានឹងក្រុម ហ៊ុនOCICដែល បូមខ្សាច់លិចផ្ទះនិងដំណាំ
Tuesday 14/10/2014 Time : 08 : 59 am
ភ្នំពេញ៖ អ្នកភូមិគៀនឃ្លាំង សង្កាត់ ព្រែកលៀប ខណ្ឌជ្រោយចង្វារប្រមាណជាង៥០នាក់តំណាងឲ្យពលរដ្ឋជិត១រយគ្រួសារដែលរស់នៅសងខាង ប្រតិកម្មចំពោះការបូមខ្សាច់របស់ក្រុមហ៊ុនអូស៊ីអាយស៊ី (OCIC) បណ្ដាលឲ្យទឹកលិចផ្ទះ និងចម្ការដំណាំរបស់ពួកគាត់។
ក្រុមប្រជាពលរដ្ឋមានចាស់ មានក្មេងនៅរសៀលថ្ងៃ ចន្ទ ទី១៣ តុលានាំគ្នាកាន់បដាដើរក្បួនចេញពីភូមិទៅកាន់ទីស្នាក់ការក្រុមហ៊ុនOCIC និងសាលាខណ្ឌជ្រោយចង្វារស្ថិតនៅជិតគ្នាជាប់ភូមិរបស់ពួកគាត់នោះដើម្បីទាមទារឲ្យដោះស្រាយបញ្ហាទឹកលិចនេះជាបន្ទាន់។
តំណាងប្រជាពលរដ្ឋលោក រិទ្ធិ ឌីណាឲ្យដឹងថានេះជាលើកទីមួយហើយដែលពួកគាត់រួមគ្នាលើកបដាដើរក្បួនទាមទាររកដំណោះស្រាយ ពីស្ថាប័នពាក់ព័ន្ធដោយសារពួកគាត់ស៊ូទ្រាំរស់នៅដោយផ្ទះលិចទឹកកខ្វក់ជាច្រើនខែមកហើយ។
ក្រុមហ៊ុនOCIC អភិវឌ្ឍក្រុងរណបជ្រោយចង្វារ ដោយមិនគិតពីផលប៉ះពាល់មកលើអ្នកភូមិដែលនោះជិតនោះទេ។ក្នុងការតវ៉ានោះតំណាងសាសាខណ្ឌនិងក្រុមហ៊ុនចេញមុខមកដោះស្រាយភ្លាមៗ ដោយទទួលយកសំណើរបស់ប្រជាពលរដ្ឋនិងសន្យាចាត់វិធានកាយប្រឡាយបង្ហូរទឹកចេញពីភូមិក្រោយពេលក្រុមអ្នកតវ៉ារំសាយការជួបជុំដើរក្បួនតវ៉ានោះ។
តែទោះយ៉ាងណាក្រុមប្រជាពលរដ្ឋព្រមានថាបើការដោះស្រាយនោះយឺតយូរពួកគាត់នឹងនាំគ្នាទៅតវ៉ាដល់សាលារាជធានីភ្នំពេញនិងតំណាងរាស្រ្តនៅមន្ទីររដ្ឋសភាជាតិទៀត៕
ដោយៈ សូសៀង
រៀបចំដោយៈ ភក្ដី
By: khmeronlinenews.com
http://ift.tt/eA8V8J