អាម៉េរិក ជំទាស់ ការបោះឆ្នោត នៅ អ៊ុយក្រែន
Tuesday 04/11/2014 Time : 02:07 pm
វ៉ាស៊ីនតោន ៖សេតវិមានអាម៉េរិក បានថ្កោលទោសចំពោះការបោះឆ្នោតខុសច្បាប់ ដែលត្រូវបានធ្វើឡើង នៅតំបន់ ភាគខាងកើតប្រទេសអ៊ុយក្រែន និងបានគំរាមបន្ថែម ការដាក់ទណ្ឌកម្ម បន្ថែមទៀតទៅលើប្រទេសរុស្ស៊ី ជុំវិញ សកម្ម ភាពបង្កើនភាពចលាចល របស់ខ្លួននៅទីនោះ ។
ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយ ថ្ងៃទី០៤ ខែវិច្ឆិកាឆ្នាំ២០១៤ នេះឲ្យដឹងទៀតថា តំបន់ដូណេកស៍ និង លូហានស៍ជាតំបន់ដែលកំពុងទាមទារឯករាជ្យ នៅភាគខាងកើត អ៊ុយក្រែនបានរៀបចំធ្វើការបោះឆ្នោត ប្រធានា ធិបតី និងសភា កាលពីអាទិត្យកន្លងទៅនេះដោយទទួលបានការរិះគន់ពីសំណាក់ទីក្រុងគៀវ និងបណ្ដាលោកខាង លិចយ៉ាងធ្ងន់ធ្ងរ ។
លោក ម៉ីហាន បានរំលឹកឡើងវិញ ពីជំហររបស់អាម៉េរិកថា យើង “នឹងមិនទទួលស្គាល់អំណាចរបស់ បុគ្គលណាមួយ ដែលអះអាងថាជាតំណាងឲ្យតំបន់ ដូណេកស៍ និងលូហានស៍ហើយឈរនៅលើ មូលដ្ឋាន ការបោះឆ្នោតខុសច្បាប់ នោះទេ”។ យើងបានចោទប្រកាន់ប្រទេសរុស្ស៊ី និងក្រុមបំបែកគាំទ្រខ្លួន”ថាបានរំលោភលើកិច្ចព្រមព្រៀងសន្តិភាព ដែលបាន ចុះហត្ថលេខានៅទីក្រុងម៉ីនស៍រដ្ឋធានីប្រទេស បេឡារុស កាលពីប៉ុន្មានខែមុននេះ ។
ដោយឡែក ក្រសួងការបរទេសរុស្ស៊ី បានឲ្យដឹង កាលពីល្ងាចថ្ងៃអាទិត្យដដែលនោះថាទីក្រុង មូស្គូ រំពឹងពី ការបញ្ជាក់ នូវឆន្ទៈ របស់ប្រជាពលរដ្ឋនៅតំបន់ភាគខាងកើត អ៊ុយក្រែនតាមរយៈ ការ បោះឆ្នោតដើម្បីបង្កើតចេញនូវថ្នាក់ដឹកនាំ ក្នុងតំបន់ និងរដ្ឋសភា ៕
ដោយៈ សូសៀង
រៀបចំដោយៈ សុខុម
By: khmeronlinenews.com
http://ift.tt/eA8V8J