Insurance

728x90

ក្រសួងពាណិជ្ជកម្មនឹង ប្រគល់សិទ្ធិអ្នកនិពន្ធ លើបទចម្រៀង៧៣បទ ជូនប្រពន្ធកូនលោក ស៊ីន ស៊ីសាមុត

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មនៃប្រទេសកម្ពុជា នឹងប្រគល់ឯកសារស្តីពី សិទ្ធិអ្នកនិពន្ធ លើបទ ចម្រៀង ចំនួន៧៣បទ ជូនភរិយា និងកូនប្រុស របស់លោក ស៊ីន ស៊ីសាមុត ដែលជាការ ផ្តល់ សិទ្ធិទាមទារស្របច្បាប់ជូនក្រុមគ្រួសារ ដែលជាស្នាដៃរបស់អធិរាជសម្លេងមាសរបស់ លោក។


យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម ដែលមជ្ឈមណ្ឌល ព័ត៌មាន ដើមអម្ពិល ទទួលបាននៅថ្ងៃទី១២ធ្នូ បានឲ្យដឹងថា កម្មវិធីនេះនឹងធ្វើឡើង នៅថ្ងៃពុធ ទី១៧ ខែធ្នូ វេលាម៉ោង៥ល្ងាចនាទីស្តីការក្រសួងពាណិជ្ជកម្ម។


នៅថ្ងៃទី១៧ ធ្នូ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងរដ្ឋមន្រ្តី ក្រសួងវប្បធម៌និងវិចិត្រសិល្បៈលោក ស្រី ភឿង សក្កណានឹង ប្រគល់ឯកសារស្របច្បាប់ ជូនភរិយានិងកូនប្រុសរបស់ស៊ីន ស៊ីសាមុតដើម្បី បញ្ជាក់ពីម្ចាស់កម្មសិទ្ធិអ្នកនិពន្ធ លើការ និពន្ធបទចម្រៀងចំនួន ៧៣បទដែល ជាស្នាដៃនិពន្ធផ្ទាល់របស់លោក ស៊ីន ស៊ីសាមុតផ្ទាល់ តែម្តង។


លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល និង លោក ច័ន្ទ ឆាយា កូនប្រុស លោកស៊ីន ស៊ីសាមុត នឹងចូលរួមបកស្រាយបទចម្រៀងជាច្រើនបទ ដែលជាស្នាដៃនិពន្ធ របស់ឪពុកលោក។ ក្នុងកម្មវិធីនេះនឹងមានការចូលរួមសម្តែងពីតារាកិត្តិយសល្បីៗផងដែរ៕



ផ្តល់សិទ្ធិដោយ៖ Lookingtoday




ក្រសួងពាណិជ្ជកម្មនឹង ប្រគល់សិទ្ធិអ្នកនិពន្ធ លើបទចម្រៀង៧៣បទ ជូនប្រពន្ធកូនលោក ស៊ីន ស៊ីសាមុត ក្រសួងពាណិជ្ជកម្មនឹង ប្រគល់សិទ្ធិអ្នកនិពន្ធ លើបទចម្រៀង៧៣បទ ជូនប្រពន្ធកូនលោក ស៊ីន ស៊ីសាមុត Reviewed by yim PH on 8:31 AM Rating: 5

Entertainment

ads
Powered by Blogger.