Insurance

728x90

សាហាវមែន! កីឡាករបាល់ទាត់ម្នាក់ត្រូវ រន្ទះបាញ់ ពេលកំពុងប្រកួត (មានវីដេអូ)

ប៉េរ៉ូ៖ នេះគឺជាហេតុការណ៍ដ៏កំរនឹងឃើញណាស់ ដែលកីឡាករបាល់ទាត់ម្នាក់ត្រូវរន្ទះបាញ់ ខណៈកំពុងតែប្រកួតព្រម ទាំងមានការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ថែមទៀតផង។ កីឡាករឈ្មោះ Joao Contreras ប៊ិះស្លាប់បាត់បង់ជីវិត ដោយត្រូវរន្ទះបាញ់ កាលពីល្ងាចថ្ងៃអង្គារ កន្លងទៅ ខណៈកំពុងប្រកួតបាល់ទាត់រវាងក្រុមហ Sport Aguila និងក្រុម Fuerza Minera នៅក្នុងប្រទេសប៉េរ៉ូ ដែលរាងកាយរបស់កីឡាករវ័យ២១ឆ្នាំ រូបនោះហុយផ្សែងយ៉ាងខ្លាំង។


Screen Shot 2014-12-12 at 9.02.31 PM


ប្រភពពត៌មានមួយចំនួនបានផ្សាយថា កីឡាករ Contreras បានស្លាប់បាត់បង់ជីវិតហើយ ប៉ុន្តែតាមពិតលោកមិនទាន់ ស្លាប់ទេ ដោយលោកបានប្រាប់ប្រភពពត៌មាន El Comercio of Peru ពេលលោកសំរាកនៅមន្ទីរពេទ្យថា លោកនឹក ស្មានថាលោកស្លាប់បាត់បង់ជីវិតទៅ ហើយ ក្រោយត្រូវរន្ទះបាញ់រាងកាយរបស់លោកហាក់ស្ពឹកលែងដឹងអី។


លោកបានអោយដឹងថា រន្ទះបាញ់បានបាញ់ត្រូវមុខលោក ហើយជ្រាបចរន្តអគ្គិសនីតាមដៃស្តាំចូលដល់ទ្រូង រហូត ដល់ពោះ និងចុងក្រោយដល់ជើង ខាងស្តាំ ធ្វើអោយលោកស្ពឹកពេញខ្លួនតែម្តង។ ពេលនេះលោក Contreras កំពុងតែសំរាក ព្យាបាលនៅមន្ទីរពេទ្យ ហើយគេមិនទាន់ដឹងថា តើពេលណាលោកអាចចូលលេង វិញឡើយ?


Khmer-note





សាហាវមែន! កីឡាករបាល់ទាត់ម្នាក់ត្រូវ រន្ទះបាញ់ ពេលកំពុងប្រកួត (មានវីដេអូ) សាហាវមែន! កីឡាករបាល់ទាត់ម្នាក់ត្រូវ រន្ទះបាញ់ ពេលកំពុងប្រកួត (មានវីដេអូ) Reviewed by yim PH on 9:17 AM Rating: 5

Entertainment

ads
Powered by Blogger.