ចាប់ចោរ២នាក់ លួចមាន់២ក្បាលបញ្ជូនខ្លួនឡើងតុលាការបានយ៉ាងជោគជ័យ!
ខេត្តកំពង់ឆ្នាំង៖ ចោរលួចមាន់២នាក់ ត្រូវបានម្ចាស់ និងសមត្ថកិច្ចនគរបាលក្រុងព័ទ្ធចាប់ខ្កួន បានពួកគេកំពុងប្រើចំពាមលួចមាន់២ក្បាលរបស់អ្នកភូមិម្នាក់។ ករណីបង្ក្រាបចោរខាងលើនេះបានធ្វើឡើងនៅវេលាម៉ោង១២ និង៣០នាទី ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៤ នៅចំណុចម៉ាស៊ីនទឹកកកដំរីស ស្ថិតក្នុងភូមិត្រពាំងចឹកសា សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។
សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌក្រុងកំពង់ឆ្នាំងបានអោយដឹងថា៖ ចោរទាំងពីរនាក់ មានឈ្មោះ ឡាង ចាន់រស្មី អាយុ២១ឆ្នាំ រស់នៅក្នុភូមិទី៣ សង្កាត់ខ្សាម និងឈ្មោះ ទុំ សុផង់ អាយុ២៥ឆ្នាំ រស់នៅក្នុងភូមិទី១ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ហើយពួកគេទាំង ២នាក់គឺជាមុខសញ្ញាប្រើប្រាស់ថ្នាំញៀនដែលសមត្ថកិច្ចគ្រប់គ្រង។
មុនពេលចាប់ខ្លួនពួក គេទាំង២នាក់បានជិះម៉ូតូម៉ាកស្មាស់រីវ៉ូពណ៌ស្ករ១គ្រឿងគ្មាន ស្លាកលេខ យកចំពាមលួចមាន់អ្នកភូមិម្នាក់ឈ្មោះ អ៊ុយ ជីង អាយុ៤៥ឆ្នាំ ជាម្ចាស់ម៉ាស៊ីនទឹកកដំរីស រស់នៅក្នុភូមិត្រពាំងចឹក្សា សង្កាត់កំពង់ឆ្នាំង។ នៅពេលពួកគេបាញ់មាន់ ញីមួយងាប់យកបានហើយនោះ គ្នីគ្នាគេម្នាក់បានទៅដេញចាប់យកមាន់ឈ្មោលមួយក្បាលទៀត តែខណៈពួកគេកំពុងប្រព្រឹត្តអំពើរចោរកម្មនោះ ម្ចាស់គេបានមកទាន់ និងកម្មករម៉ាស៊ីនទឹកក បានរាយការណ៍ជូនសមត្ថកិច្ច និងនាំគ្នាដេញចាប់ខ្លួនបានចោរដៃ ឆើតទាំង២នាក់នេះបានតែម្តង។ អំពើលួចមាន់នេះអាចគេយកទៅស៊ីផឹកក្លែមស្រា ឬយកទៅលក់ទិញថ្នាំញៀនជក់ ព្រោះពួកគេជាមុខសញ្ញាប្រើប្រាស់ថ្នាំញៀនកន្លងមក។
លោក ស៊ុយ ជីង បានអោយដឹងថា៖ គាត់បានបាត់មាន់ជាច្រើនក្បាលមិនដឹងមូល ហេតុ ទើបតែពេលនេះបានទាន់ទើបដឹងថាមាន់ដែលបានបាត់ពីមុនមកគឺពួកចោរដៃឆើត ទាំងនេះសោះ ដែលពួកគេក្លាហានហ៊ានលួចមាន់បាន់ទាំងកណ្តាលថ្ងៃចែសបែបនេះ។
នៅចំពោះមុខសមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំង ចោរទាំង២នាក់ បានសារភាពថា៖ ពួកគេពិតជាបានលួចមាន់របស់ឈ្មោះ អ៊ុយ ជីង ពិតប្រាកដមែន។ ហើយជនល្មើសទាំង២នាក់នេះគឺជាមុខសញ្ញាចាស់ដែលធ្លាប់ដើរលួចមាន់ពីមុនមក។ជនល្មើសទាំង២ម៉ូតូ និងមាន់ជាវត្ថុតាងត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងចោទពីបទអំពើលួចមាន់ បញ្ជូនទៅ ស្នង ការដ្ឋាននគរបាលខេត្តដើម្បីចាត់ការបន្ត បញ្ជូនទៅតុលាការតាមនិតិវិធីច្បាប់៕ ដោយ រិទ្ធិ ជ័យ