ភាពរីកចំរើនផ្នែកក្រុមហ៊ុនធានារ៉ាបរងនៅកម្ពុជា
ខេត្តព្រះសីហនុ៖ ស្របពេលដែលសេដ្ឋកិច្ចកម្ពុជាកំពុងមានសន្ទុះយ៉ាងឆាប់រហ័សលើគ្រប់វិស័យនោះ មុខជំនួញជាច្រើនក៏បានធ្វើការប្រគួតប្រជែងយ៉ាងស្វិតស្វាញ ដោយ ភាពជឿជាក់របស់ខ្លួន ក្នុងនោះមានវិស័យមេគ្រូហិរញ្ញវត្ថុលើផ្នែកទីផ្សារធានារ៉ាប់រង ក៏បាននឹងកំពុងបោះជំហានយ៉ាងរលូននៅកម្ពុជាផងដែរ នេះបើយោងតាមការបញ្ជាក់ពី លោក ប៊ូ ច័ន្ទភីរូ អគ្គនាយករងនៃអគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ ។
ថ្លែងក្នុងសិក្ខាសាលា ស្តីពី អត្ថប្រយោជន៍នៃការធានារ៉ាប់រង លើកទី៣នៅ សណ្ឋាគារឯករាជ្យ នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៤នេះលោក ប៊ូ ច័ន្ទភីរូ អគ្គនាយករងនៃអគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ បានមានប្រសាសន៍ថា នៅប្រទេសកម្ពុជាយើងបច្ចុប្បន្នក៏មានការធានារ៉ាប់រងខ្នាតតូច ដែលជាប្រភេទធានារ៉ាប់រងមួយមានតម្លៃថោកជាតម្លៃធានារ៉ាប់រងធម្មតា។ការធានារ៉ាប់រងអាចផ្តល់លទ្ធភាពដល់ប្រជាពលរដ្ឋមានចំណូលទាប ក្នុងការទិញធានារ៉ាប់រងដើម្បីការពារហានិភ័យដែលកើតឡើងចំពោះអ្នកទិញធានារ៉ាប់រងផងដែរ មានដូចជាការធានារ៉ាប់រងសុខភាព ការធានារ៉ាប់រងអាយុជីវិតជាដើម។ដូចនេះគោលបំណងសំខាន់នៃអង្គសិក្ខាសាលានាថ្ងៃនេះគឺ ធ្វើការអប់រំផ្សព្វផ្សាយឲ្យបានទូលំទូលាយអំពីអត្តប្រយោជន៏នៃសេវាធានារ៉ាប់រងជូនដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តព្រះសីហនុ ក៏ដូចនៅទូទាំងប្រទេស។
ការធានារ៉ាប់រងគឺជាវិធីសាស្ត្រដែលក្រុមហ៊ុនគ្រួសារ និង សហគ្រាសអាជីវកម្មអាចប្រើប្រាស់សម្រាប់ផ្ទេរហានិភ័យរបស់ខ្លួនទៅឲ្យក្រុមហ៊ុនធានារ៉ាប់រងដែលបានទទួលអជ្ញាប័ណ្ណប្រកបអាជីវកម្មនៅប្រទេសកម្ពុជា។លើសពីនេះទៀត ដើម្បីបង្កើនការយល់ដឹងដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណះ ដែលជាកត្តាលិករក្នុងការជំរុញការលើកកម្ពស់ជីវភាព និងជួយកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនកម្ពុជាផងដែរ។
សូមបញ្ចាក់ផងដែរ ទីផ្សារធានារ៉ាប់រងបច្ចុប្បន្នមានការរីកចំរើនគួរឲ្យកត់សំគាល់ដោយមាន ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតចំនួន៣ ក្រុមហ៊ុនធានារ៉ាប់រងទូរទៅចំនួន៦ និង ក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូចចំនួន៣ដែលកំពុងធ្វើប្រតិតបត្តិការនៅក្នុងព្រះរាជាណាចក្រកម្ពុជា៕ ដោយ កោះរ៉ុង