Insurance

728x90

សមត្ថកិច្ច​ចម្រុះ​ក្រុង និង​ខេត្ត​ព័ទ្ធចាប់​អ្នក​ជូ​ញ​ដូរ​និង​ប្រើប្រាស់​ថ្នាំញៀន​៣​នាក់ នៅក្នុង​ផ្ទះជួល​មួយកន្លែង​ដកហូត​បាន​ថ្នាំញៀន​៣​កញ្ចប់​

​ខេត្តកំពង់ឆ្នាំង​៖ អ្នកជួញដូរ និង​ប្រើប្រាស់​ថ្នាំញៀន​៣​នាក់ ត្រូវបាន​សមត្ថកិច្ច​ចម្រុះ​ក្រុង និង​ខេត្ត​សហការគ្នា​ឡោមព័ទ្ធ​ចាប់ខ្លួនបាន នៅពេល​ពួកគេ​កំពុង​នាំគ្នា​ប្រើប្រាស់​គ្រៀង ញៀន​នៅក្នុង​បន្ទប់​ផ្ទះជួល​មួយកន្លែង ក្នុងភូមិ​ស្រែព្រីង សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ការបង្ក្រាប​នេះ​បាន​ធ្វើឡើង​នៅវេលា​ម៉ោង​១៣​រសៀល​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០១៤​។​ ​ ​


​សមត្ថកិច្ច​បានអោយដឹង​ថា​៖ ជនល្មើស​ទាំង​៣​នាក់​នេះ​មាន ១​ឈ្មោះ អ៊ុំ ឆាត​ស៊ី​ប៉ូ​ ​អាយុ​២២​ឆ្នាំ រស់នៅក្នុង​ភូមិ​ស្មែ​ត ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ ២​ឈ្មោះ ថោង រតនា អាយុ​ ២៤​ឆ្នាំ រ​សៀ​នៅក្នុង​ភូមិ​ផ្សារលើ សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ៣​ឈ្មោះ នួន វាន្នី អាយុ​ ៣៤​ឆ្នាំ រស់នៅ​ភូមិ​ដំណាក់​ពពូល សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង​។​វត្ថុតាង​ដែល សមត្ថ កិច្ច​ដកហូត​បាន​មាន ថ្នាំញៀន​ម៉ា​ទឹកកក​៣​កញ្ចប់ ទូរស័ព្ទ​៣​គ្រឿង ប្រាក់​២​ម៉ឺន​រៀល ជ​ញ្ជី​ ​ង​ថ្លឹង​ថ្នាំញៀន​១​គ្រឿង សម្ភារៈ​បំរើកា​រជក់​ថ្នាំញៀន​មួយចំនួន និង​ម៉ូតូ​ម៉ាក​ក្លិ​ច​១​គ្រឿង​។​ ​ ​


សមត្ថកិច្ច​អោយដឹងទៀតថា​៖ មុន​ធ្វើការ​បង្ក្រាប​ករណី​ខាងលើនេះ​គឺ​សមត្ថកិច្ច ទទួលបាន​ការរាយការណ៍​ពី​ប្រជាពលរដ្ឋ​ល្អ​នៅក្នុង​មូលដ្ឋាន បន្ទាប់មក​សមត្ថកិច្ច​នគរ បាល​ប៉ុស្តិ៍ ក៏បាន​សុំ​កម្លាំង​អន្តរា​គម​ពី​សមត្ថកិច្ច​នគរបាល​ក្រុង និង​នគរបាល​គ្រឿង ញៀន ខេត្ត និង​បាន​សហការ​ជាមួយ​លោក​មេភូមិ និង​ចៅសង្កាត់​ឡោមព័ទ្ធ​ចាប់ខ្លួន និង​ឆែកឆេរ រកឃើញ​វត្ថុតាង​ទាំងអស់​ខាងលើនេះ នៅក្នុង​បន្ទប់​ផ្ទះជួល​របស់​ម្ចាស់​ឈ្មោះ លោក កាន់ ខេមរា​។​ ​ ​


​នៅពេល​សមត្ថកិច្ច​ចាបខ្លួន​ពួកគេ​ទាំង​៣​នាក់​បាន​វាយ​ខ្នោះដៃ​ហើយ ពួកគេ​ទាំង​៣ ​នាក់​បាន​ព្យាយាម​រត់គេចខ្លួន​ទាំង​ដៃ​ជាប់​ខ្នោះ​ជាប់​គ្នា​ទៀត ធ្វើអោយ​សមត្ថកិច្ច​ដេញ ចាប់ បណ្តាលអោយ​ពួកគេ​ដួល​ត្រឡប់ត្រឡិន​បែក​មុខ​បែក​មាត់​របួសស្រាល​២​នាក់​ផងដែរ​។​


វត្ថុតាង​និង​ជន​ល្មើ​ទាំង​៣​នាក់​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​កា​រិ​យា​រិ​យា​ល័យ​នគរ​បា​ ​ល​ប្រឆាំង​គ្រឿងញៀន​ខេត្ត កសាង​សំណុំរឿង​តាម​និតិ​វិធី​បញ្ជូន​ខ្លួន​ទៅកាន់​សាលាដំបូង​ ​ខេត្ត​នៅ​ព្រឹក​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០១៤ ដើម្បី​ធ្វើការ​ចោទប្រកាន់ ជំនុំ​ជំ​រះ ផ្តន្ទាទោស​តាម បញ្ញត្តិ​ច្បាប់​។​


​នៅ​ល្ងាច​ថ្ងៃទី​១៧ ខែធ្នូ នេះដែរ​លោក​ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្ត​បាន​ដឹកនាំ​សម​ ​ត្ថ​កិច្ច​និង​អាជ្ញាធរ​មូលដ្ឋាន​បិត​ផ្ទះជួល​ខាងលើនេះ​មួយរយៈ ដោយសារតែ​ម្ចាស់​ផ្ទះជួល នេះ​ផ្តល់​ទីតាំង​អោយ​អ្នកជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន និង​មិន​សហការ​រាយការណ៍ អោយ​សមត្ថកិច្ច ដែល​ករណីនេះ​ម្ចាស់​ផ្ទះជួល ឬ​ផ្ទះសំណាក់​ទាំងឡាយ​គួរ​ប្រុងប្រយ័ត្ន​៕ ​ដោយ រិ​ទ្ធិ ជ័យ ​


KA-09578 KA-09571 KA-09576 KA-01093



សមត្ថកិច្ច​ចម្រុះ​ក្រុង និង​ខេត្ត​ព័ទ្ធចាប់​អ្នក​ជូ​ញ​ដូរ​និង​ប្រើប្រាស់​ថ្នាំញៀន​៣​នាក់ នៅក្នុង​ផ្ទះជួល​មួយកន្លែង​ដកហូត​បាន​ថ្នាំញៀន​៣​កញ្ចប់​ សមត្ថកិច្ច​ចម្រុះ​ក្រុង និង​ខេត្ត​ព័ទ្ធចាប់​អ្នក​ជូ​ញ​ដូរ​និង​ប្រើប្រាស់​ថ្នាំញៀន​៣​នាក់ នៅក្នុង​ផ្ទះជួល​មួយកន្លែង​ដកហូត​បាន​ថ្នាំញៀន​៣​កញ្ចប់​ Reviewed by yim PH on 10:27 PM Rating: 5

Entertainment

ads
Powered by Blogger.