Insurance

728x90

កាមរី​បុក​ម៉ូតូ​កង់​៣ បង្ក​ឲ្យ​មនុស្ស​៧​នាក់ រងរបួស​ធ្ងន់​ស្រាល​

​ខេត្ត​ព្រះសីហនុ​៖ មនុស្ស​៧​នាក់​ក្នុងចំណោម​១០​នាក់​បាន​រងរបួស​ធ្ងន់ និង​ស្រាល​ក្នុង ហេតុ ការណ៍ គ្រោះថ្នាក់​ចរាចរណ៍ ដែល​បង្កឡើង​ដោយ​រថយន្ត​ជនជាតិ​ចិន សាំង​ហ្គា​ពួរ ម៉ាក​កាមរី ឆ្លាម​ពាក់​ស្លាក​លេខ ភ្នំពេញ 2K-7895 បុក​ម៉ូតូ​កង់​បី​ជាមួយ កាលពី​វេលា ម៉ោង​១៥ និង​៤៥ នាទី​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០១៤ នៅ​ចំនុច​ចំណោទ​លោកយាយ​ម៉ៅ ស្ថិត ក្នុង ភូមិ ៣ សង្កាត់ លេខ​៣ ក្រុងព្រះសីហនុ​។​


យោងតាម​ប្រភពពី​អ្នកបើកបរ​ម៉ូតូ​កង់​បី ឈ្មោះ​លោក ប្រាក់ សារឿន បាន​រៀបរាប់ នៅ​ថ្ងៃកើតហេតុ​ខណៈពេល​គាត់​ដឹក​ភ្ញៀ​ង​មកពី​កម្សាន្ត​នៅ​ក្បាលឆាយ​មកដល់​ចំណុចកើតហេតុ ស្រាប​តែមាន​រថយន្ត​ជនជាតិ​សាំង​ហ្គា​ពួ​ជិះ​ម្នាក់​បើកប​ញ្ជ្រា​ស់ទិស​គ្នា បានគេច​រថយន្ត​កុង​តៃ​នឺ​មក​គៀ​ម៉ូតូ​របស់គាត់ បណ្តាលអោយ​ធ្លាក់​ផ្លូវ​ចូលទៅក្នុង​កូន​ជ្រោះ​ចំណោទ​លោក​យ៉ាង​ម៉ៅ សំណាង​ហើយ​បាន​កូនឈើ​នៅក្បែរ ជួយ​ទប់​កុំ​អី​មនុស្ស​៩​នាក់​នៅក្នុង​ម៉ូតូ​រួមទាំង​គាត់​មិនដឹង​ទៅជា​យ៉ាងណា​នោះទេ​។​


​លោក​បន្តថា​ជនរងគ្រោះ​ទាំង​៩​នាក់​នោះ​មាន​ទី​១ -​ឈ្មោះ ពួច សុខ ភេទ​ស្រី អាយុ​៥៧​ឆ្នាំ របួសស្រាល ទី​២-​ឈ្មោះ ដូ ហេង ភេទ​ស្រី​៤៩​ឆ្នាំ មធ្យម ទី​៣-​សុខ សេង ភេទ ប្រុស​អាយុ​៥៨​ឆ្នាំ របួស​មធ្យម ទី​៤-​ឈ្មោះ​ឌុល អឿន ភេទ ស្រី អាយុ​៤៥​ឆ្នាំ របួស​ក្បាល ទី​៥-​ឈ្មោះ​ជុ​ត ចិន្តា ភេទ ស្រី អាយុ​៤៧​ឆ្នាំរ​បួ​ស្រាល ទី​៦-​ឈ្មោះ​ឌុល សល ភេទ​ស្រី អាយុ​២៥​ឆ្នាំ ទី​៧- អែក កា​ភេទ ប្រុស អាយុ​៤៥​ឆ្នាំ​របួសស្រាល ទី​៨-​ឈ្មោះ​ជា ហេង ភេទ​ស្រី​អាយុ​៤៨​ឆ្នាំ និង​ទី​៩-​ឈ្មោះ​អ៊ុំ ឌឿ​ក ភេទ ស្រី អាយុ​៣៩ របួសស្រាល អ្នក​ទាំងអស់​ស្នាក់នៅ​ភូមិ​៤ សង្កាត់​លេខ​៤​ក្រុងព្រះសីហនុ ឯ ម៉ូតូ​របសគាត់​រង​ការខូចខាត​ទាំងស្រុង​។​


សូមបញ្ជាក់ថា ជុំវិញ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នោះ ស្ត្រី​ជនជាតិ​សាំង​ហ្គា​ពួរ ដែលជា​អ្នកបើកបរ​រថយន្ត​បង្ក ពុំ​ត្រូវបាន​សមត្ថកិច្ច​បង្ហាញ​អំពី​អត្តសញ្ញាណ​នោះទេ សូម្បីតែ​ជនរងគ្រោះ មកសុំ​ស្គាល់ឈ្មោះ​ស្ត្រី​បង្ក និង​សុំ​ជួប​ច​ចារ​រក​ដំណោះស្រាយ​បញ្ហា​សំណង​របស់​ពួកគាត់ ថ្លៃ​ព្យាបាល​ក៏​សមត្ថកិច្ច និង​ស្ត្រី​បង្ក​ពុំ​ចេញមក​ដោះស្រាយ​ឡើយ​នៅ​ព្រឹក​ថ្ងៃ​១៧ ខែធ្នូ ឆ្នាំ​២០១៤ នេះ​៕ ដោយ កោះរ៉ុង​ ​


KA-02106 KA-02111 KA-02112



កាមរី​បុក​ម៉ូតូ​កង់​៣ បង្ក​ឲ្យ​មនុស្ស​៧​នាក់ រងរបួស​ធ្ងន់​ស្រាល​ កាមរី​បុក​ម៉ូតូ​កង់​៣ បង្ក​ឲ្យ​មនុស្ស​៧​នាក់ រងរបួស​ធ្ងន់​ស្រាល​ Reviewed by yim PH on 9:55 PM Rating: 5

Entertainment

ads
Powered by Blogger.