Insurance

728x90

ខឹង​ទិញ​នំ​មិន​ឲ្យ​កូនដើម​ហូប កើត​ជម្លោះ ប្តី​ដាល់​មុខ​ប្រពន្ធ​ជាច្រើន​ដៃ យាយ​ក្មេក​ស្ទុះ​ចូលទៅ ជួយ​ក៏​ដាល់​ត្រូវ​១​ដៃ​បែក​មាត់​

​ខេត្តកណ្តាល​៖ បុរស​ម្នាក់ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​យកមក​កាន់​អធិការដ្ឋាន​ស្រុក ពាក់​ព័​ន្ឋ​ករណី​អំពើ​ហឹ​ង្សា​ដោយ​ចេតនា បណ្តាល​ឲ្យ​ស្ត្រី​២​នាក់​រងរបួស កាលពី​វេលា​ម៉ោង ១​រសៀល ថ្ងៃទី​២៦ ខែធ្នូ នេះ​នៅ​ចំណុច​ភូមិ​ស្ទឹង​ជ្រៅ សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ​។


ជនសង្ស័យ​មានឈ្មោះ ម៉ាក ផល្លា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ទីលំនៅ​ភូមិ​-​សង្កាត់ កើតហេតុ ចំណែក​ជនរងគ្រោះ​ទាំង​២​នាក់ ទី​១​ឈ្មោះ ជា ស្រីមុំ ភេទ​ស្រី អាយុ ២២​ឆ្នាំ ទីលំនៅ​ភូមិ​-​សង្កាត់​កើតហេតុ ត្រូវជា​ប្រពន្ធ​របស់​ជនសង្ស័យ និង​ទី​២​ឈ្មោះ ជា សុខុម ភេទ​ស្រី អាយុ​៦៥​ឆ្នាំ ត្រូវជា​យាយ​ក្មេក​ជនសង្ស័យ​។​


​បើតាម​សាក្សី​ដែល​ឃើញ​ហេតុការណ៍​បានអោយដឹងថា នៅ​មុនពេល​កើតហេតុ ជនរងគ្រោះ​ទី​២​នាក់ បាន​ទិញ​នំ​ចំនួន​៥​ថង់​ទុក​ឲ្យ​កូន​ហូប សល់​ប៉ុន្មាន​ក៏បាន​យក​ទុក ដោយ​មិនបាន​ឲ្យ​នំ​នោះ​ទៅ​កូនដើម​របស់​ជនសង្ស័យ​ហូប​ដែរ​នោះទេ ឃើញ​ដូច​នោះ​ជនសង្ស័យ​ក៏​ខឹង ហើយ​ក៏បាន​រករឿង​ឈ្លោះ​ជាមួយ​ប្រពន្ធ និង​វាយដំ​ជាច្រើន​ដៃ​ចំ​មុខ និង​យក​ជង្គង់​អុក​ចំ​ទ្រូង​បណ្តាល​ឲ្យ​ដួលសន្លប់​។ ឃើញ​ដូច្នោះ យាយ​ក្មេក បាន​ចូលទៅ​ជួយ តែ​ត្រូវ​ជនសង្ស័យ​វាយ​មួយ​ដៃ​ចំ​មាត់ បណ្តាល​ឲ្យ​មាន​របួស​។ ក្រោយ​កើតហេតុ​ភ្លាមៗ​សមត្ថកិច្ច​ក៏​ចុះ​អន្តរាគមន៍​ឃាត់​បាន​ជនសង្ស័យ​តែម្តង​៕ ​


KA-30033585474293276_n KA-36863881173286935_nKA-456



ខឹង​ទិញ​នំ​មិន​ឲ្យ​កូនដើម​ហូប កើត​ជម្លោះ ប្តី​ដាល់​មុខ​ប្រពន្ធ​ជាច្រើន​ដៃ យាយ​ក្មេក​ស្ទុះ​ចូលទៅ ជួយ​ក៏​ដាល់​ត្រូវ​១​ដៃ​បែក​មាត់​ ខឹង​ទិញ​នំ​មិន​ឲ្យ​កូនដើម​ហូប កើត​ជម្លោះ ប្តី​ដាល់​មុខ​ប្រពន្ធ​ជាច្រើន​ដៃ យាយ​ក្មេក​ស្ទុះ​ចូលទៅ ជួយ​ក៏​ដាល់​ត្រូវ​១​ដៃ​បែក​មាត់​ Reviewed by yim PH on 12:59 AM Rating: 5

Entertainment

ads
Powered by Blogger.