Insurance

728x90

ពលរដ្ឋ​ស្រែកថ្ងូរ អាជ្ញាធរ និង​មន្ត្រី​ជំនាញ​មិន​ខ្វល់​ជាមួយ​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម កិន​ថ្ម ដាក់​រំសេវ​បំផ្ទុះ និង​កាយ​ដីភ្នំ​ធំ​យ៉ាង​អនាធិបតេយ្យ​គ្មាន​លស់​ថ្ងៃ​

​ខេត្តបន្ទាយមានជ័យ ៖ ដីភ្នំ​នៅក្នុង​ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ ជាច្រើន​កន្លែង កំពុង​ប្រឈម​នឹង​ការ​ឈូសឆាយ កាយ​យក​អាចម៍ដី​លក់ យ៉ាង​អនាធិបតេយ្យ ដោយមាន​ការ បំផ្លិចបំផ្លាញ​ភ្នំ​ធម្មជាតិ ពី​សំណាក់​ក្រុម​ឈ្មួញ​ខិលខូច​ហើយ​គេ​ពុំ​ដឹងថា ការ​ឈូសឆាយ​កាយ​ភ្នំ ពីមួយ​កន្លែង​ទៅមួយ​កន្លែង បាន​យ៉ាង​រលូន​ដូចនេះ មានច្បាប់​អនុញ្ញាត ឬ​យ៉ាងណា​នោះទេ ព្រោះ​គ្មាន​អាជ្ញាធរ មាន​សមត្ថកិច្ច ចុះទៅ​ត្រួត​ពិន​ត្យ ឬ​ហាមឃាត់​សោះឡើយ មិនដឹងថា​ពាក់ព័ន្ធ​ផលប្រយោជន៍​ឬ​យ៉ាងណា​នោះទេ​។​


​ក្រុម​ប្រជាពលរដ្ឋ បានអោយដឹងថា នៅ​ព្រឹក​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០១៤ នៅ​ទីតាំង​ភ្នំ​មួយកន្លែង ស្ថិតនៅ​ភូមិ​ភ្នំ​ធំ ឃុំ​អូរ​ប្រាសាទ ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ តាម​បណ្តោយ​ជាតិ​លេខ​៥ ត្រូវគេ​មើល ឃើញ ថា មាន​គ្រឿងចក្រ ជាច្រើន​គ្រឿង និង​រថយន្ត​ដឹក​អាចម៍ដី មិនតិចជាង ២០០​គ្រឿង​នោះទេ​។ ពាក់ព័ន្ធ​ការជីក​កកាយ​ភ្នំ យក​អាចម៍ដី​តំបន់​ខាងលើនេះ បុរស​ម្នាក់​ជា​អ្នកមើលការខុសត្រូវ ការដ្ឋាន​កិន​ថ្ម​ខាងលើ បានធ្វើការ​គំរាម​អ្នកកាសែត ដែល​ចុះទៅ​ផ្តិត​រូបភាព យកមក​សរសេរ​រឿង ការដ្ឋាន​កិន​ថ្ម ទាំងនោះ ប្រយ័ត្ន​មាន​បញ្ហា​ជាមួយ​គេ ពីព្រោះ​គេ​បង់ពន្ធ​ឲ្យ​រដ្ឋ ត្រង់​ប៉ះពាល់​សុខភាព​ពលរដ្ឋ គេ​មិនដឹង​ទេ​។​


​ប្រជាពលរដ្ឋ នៅ​ខាងកើត និង​ខាង​ជើងភ្នំ​ធំ និង​សិស្សានុសិស្ស ដែល​ស្ថិតនៅ​ក្នុងភូមិ​ភ្នំ​ធំ ឃុំ​អូរ​ប្រាសាទ ស្រុក​មង្គល​បូរី បាន​ឲ្យ​ដឹងថា​៖ ពួកគេ​សព្វថ្ងៃ​មិនបាន រៀនសូត្រ​ប៉ុន្មាន​ទេ គឺ​រវល់​តែរ​ត់រក​កន្លែង​សុវត្ថិភាព ខ្លាច​គ្រោះថ្នាក់ នៅពេល​គេ​ដាក់​រំសេវ កម្ទេច​ភ្នំ​យក​ថ្ម ប្រឈម និង​គ្រោះថ្នាក់​ដូចជា ការបាញ់​ថ្ម កំទេច​ថ្ម មក​ប៉ះ​ដំបូលផ្ទះ និង​សាលារៀន ហើយ​ម៉ា​ស៊ី​កិន​ថ្ម ហុយ​ជាប្រចាំ ដែល​ប៉ះពាល់​ដល់ សុខភាព​បងប្អូន​ប្រជាពលរដ្ឋ ដែល​រស់នៅ​ជិតខាង មានដូចជា​ធូលី​ហុយ ចូល​ច្រមុះ​រលាក ផ្លូវដង្ហើម​ជាដើម តែ​ពុំមាន​អ្នកណា​យកចិត្តទុកដាក់​ពួកគាត់​ទេ​។​


​ប្រជាពលរដ្ឋ​បាន​បញ្ជាក់ថា​៖ ក្នុងចំណោម ៤​ក្រុមហ៊ុន ម៉ា​ស៊ី​កិន​ថ្មភ្នំ ធំ​គឺមាន ៤​ក្រុមហ៊ុន មាន​១.​ក្រុមហ៊ុន ណុប ទូច ២.​ក្រុមហ៊ុន លឹម ផា​វី ៣.​ក្រុមហ៊ុន លឹម ហេង ក្រុមហ៊ុន គ ណៃ ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ និង​សិស្ស​នុ​សិស្ស ប្រឈម​នឹង គ្រោះថ្នាក់​បំផុត​។ ប្រជាពលរដ្ឋ បាន​ទទូច​សុំអោយ អភិបាលខេត្ត ជួយ​ដោះស្រាយ រឿង​ក្រុមហ៊ុន ណុប​ទូច និង​ក្រុមហ៊ុន លឹម ហេង ដែល​បាន​បាញ់​ថ្ម និង​កិន​ថ្ម​ហុយ​ប៉ះពាល់ ដល់​ប្រជាពលរដ្ឋ និង​សាលារៀន បឋមសិក្សា អនុវិទ្យាល័យ​វិទ្យាល័យ ដែល​នៅក្បែរ​ការដ្ឋាន​។​


លោក សុ​ត វ​ឌ្ឍ​នា ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់ថា​៖ នៅ​ភ្នំ​ធំ​គឺមាន​ក្រុមហ៊ុន ម៉ាស៊ីន​កិន​ថ្ម ចំនួន ៤​ក្រុមហ៊ុន មាន​១.​ក្រុមហ៊ុន គ ណៃ (​នៅ​ខាងត្បូង​ភ្នំ​ធំ​) ២.​ក្រុមហ៊ុន លឹម ហេង (​ខាងកើត​ភ្នំ​) ៣.​ក្រុមហ៊ុន លឹម ផា​វី (​ខាងកើត​ភ្នំ​) ៤.​ក្រុមហ៊ុន ណុប តូច (​ខាងកើត ខាង​ឈៀង​ខាងជើង​ភ្នំ​ធំ​) ។ លោក​បាន​ប្ត​ថា ចំពោះ​បញ្ហា​ដែល ប្រជាពលរដ្ឋ​ចោទប្រកាន់ ក្រុមហ៊ុន​ម៉ាស៊ីន​កិន​ថ្ម ដែល​ធ្វើអោយ​ប៉ះ ពាល់ ដល់​ប្រជាពលរដ្ឋ និង​សិស្សានុសិស្ស​នោះ គឺ​លោក​ដូចជា មិន​បានដឹង​ច្បាស់ ព្រោះ​ការបាញ់​ថ្ម បើ​ប៉ះពាល់​ដល់​អ្នកជិតខាង ក្រុមហ៊ុន​ចេញសង បើ​ពាក់ព័ន្ធ​នឹង​ការ​ហុយ ប៉ះពាល់​សុខភាព គឺ​មន្ត្រី​ជំនាញ​បាន​ណែនាំ ដល់​ក្រុមហ៊ុន​អោយ​ស្រោច​ទឹក រួចហើយ​។​


​ចំពោះ​ក្រុមហ៊ុន ណុប ទូច ដែល​បាន​ហាមឃាត់ ប្រជាពលរដ្ឋ មិនអោយ​ឡើងលើ​ភ្នំ​ធំ ទៅ​ល្អាង ឫ​ក៏​ទៅធ្វើ​បុណ្យ គឺ​ក្រុមហ៊ុន​គ្មាន​សិទ្ធិ ហាមឃាត់​ឡើយ ព្រោះ​ជា​សម្បត្តិ​រដ្ឋ និង​កូនភ្នំ​ខាងកើត ឈាង​ខាងជើង ដែល​កាយ​រៀប​ហើយ ធ្វើ​របង​ថ្ម​ព័ទ្ធ​យក​នោះ លោក​ដឹងថា ជា​ដី​គណបក្ស​ប្រជាជន​កម្ពុជា គ្រោងទុក​ដី​ធ្វើ​ផ្សា​ភ្នំ​ធំ ដែល​ត្រូវ​ដោះដូរ​។ ពាក់ព័ន្ធ​បញ្ហា​ខាងលើនេះ មិនអាច​ទំនាក់ទំនង ជាមួយ​លោក គោ ស៊ុំ​សារឿ​ត អភិបាល ខេត្តបន្ទាយមានជ័យ ដើម្បី​សុំ​ការបំភ្លឺ​បានទេ នៅ​ថ្ងៃទី​៣០ ធ្នូ​នេះ​៕ ដោយ យី​ហាំង​ ​


KA-55(78) KA-20141230-WA0011 KA-20141230-WA0018 KA-20141230-WA0012



ពលរដ្ឋ​ស្រែកថ្ងូរ អាជ្ញាធរ និង​មន្ត្រី​ជំនាញ​មិន​ខ្វល់​ជាមួយ​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម កិន​ថ្ម ដាក់​រំសេវ​បំផ្ទុះ និង​កាយ​ដីភ្នំ​ធំ​យ៉ាង​អនាធិបតេយ្យ​គ្មាន​លស់​ថ្ងៃ​ ពលរដ្ឋ​ស្រែកថ្ងូរ អាជ្ញាធរ និង​មន្ត្រី​ជំនាញ​មិន​ខ្វល់​ជាមួយ​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម កិន​ថ្ម ដាក់​រំសេវ​បំផ្ទុះ និង​កាយ​ដីភ្នំ​ធំ​យ៉ាង​អនាធិបតេយ្យ​គ្មាន​លស់​ថ្ងៃ​ Reviewed by yim PH on 2:20 PM Rating: 5

Entertainment

ads
Powered by Blogger.